NOBODY IS PERFECT ! និងសង្ខារមនុស្ស… 19/10/2012
Posted by achharia in ផ្សេងៗ, សាសនានិងសង្គម.Tags: រូបកំរើក, សាសនានិងសង្គម
trackback
កំណត់ត្រាផ្ទាល់ខ្លួន(ពេលស្រវឺងស្រាស្រឿងៗ) ៖
សូម្បីតែអាចារ្យៗខ្លះក៏និយាយខ្វែងគ្នាពីសង្ខារមនុស្សដែរថា…ថា
សង្ខារមនុស្សមិនទៀង ព្រោះមិនដឹងថាស្លាប់រលត់អស់ពេលណា
សង្ខារមនុស្សទៀង ទៀងថានឹងស្លាប់រលត់នៅពេលណាមួយមិនខាន
(អោយតែអ្នកផឹកស្រវឹងស្រា អាចារ្យៗស្រវឺងទឹកតែ បែកប្រាចដូចគ្នា)
ខ្ញុំមិនទាន់បានធ្វើអ្វីល្អអោយឃើញជាដុំកំភួនសំរាប់ប្រទេសជាតិខ្ញុំទេ
ទាំងគ្មានអោកាសនិងចំណេះដឹងគ្រប់គ្រាន់ ប្រហែលខ្ញុំគ្មានឆន្ទៈផង
គឺខ្ញុំបានគ្រាន់តែប៉ង បានគ្រាន់តែមានបំណងប៉ងប្រាថ្នាប៉ុណ្ណោះ…
គឺគ្រាន់តែមានបំណងល្អ បំណងចង់អោយស្រុកខ្មែរដែលជាទឹកដី
កំណើតរបស់ខ្ញុំក៏ដូចជាតិខ្មែរទាំងមូលទាំងនគរបានសុខបានសប្បាយ
និងបានរីកចំរើន…ចង់អោយប្រទេសមានសន្តិភាពនិងអែករាជភាព
ចង់អោយរាស្ត្រមានសេរីភាព មានសមភាព និងយុត្តិធ៌មក្នុងសង្គម…
បាន…មានដូចអ្វីដែលអ្នកនយោបាយខ្មែរនានាពីគ្រប់បក្សគ្រប់ស្រទាប់
និងនិន្នាការនយោបាយតែងថ្លែងស្រែកប្រកាសប្រាប់ប្រជារាស្ត្រដើម្បី
ទទួលបានការគាំទ្រ ដើម្បីឆ្ពោះទៅរកទិសដៅវិជ្ជមានតែមួយដូចគ្នា។
តែគួរអោយស្ដាយ ដោយសារតែការជ្រើសរើសយកផ្លូវដើរឆ្ពោះទៅរក
គោលដៅវិជ្ជមាននោះមិនដូចគ្នា មិនត្រូវគ្នា។ ផ្លូវទៅទិសដៅតែមួយមែន
ខ្លះដើរវាងខាងឆ្វេងនេះ ខ្លះចង់ដើរវាងខាងស្ដាំនោះ ទើបបង្ករបាននូវការ
ខ្វែងគំនិតគ្នា ឈ្លោះប្រកែកគ្នា…រហូតដល់បានជាសង្គ្រាមច្បាំងគ្នា
ស្លាប់វិនាសអន្ដរធានហីនហោចខ្លោចផ្សាក៏មាន។ ម្ខាងថាម្ខាងក្បត់ ៗ
ទៅវិញទៅមក…វីរជនដែលបានពលីជីវិតដើម្បីរឺព្រោះបុព្វហេតុជាតិដូច
គ្នា ក៏ទទួលបានការអោយតំលៃបញ្ច្រាសគ្នាដែរ ។ …ពេលមានពេល
ខ្ញុំចេះតែផែល(surf)ឆ្វែលចច្រប់លើប្រព័ន្ធអ៊ិនធើណិត មើលឃើញតាម
វេបសៃថ៍នានា ទាំងពីជ្រុងអ្នកគាំទ្រ អ្នកមិនគាំទ្រ អ្នកនៅអព្យាក្រិត
រឺថានៅកណ្ដាល នៅរារែកទីទើរមិនដឹងទៅខាងណាខាងណី ឃើញ
វេបសៃថ៍ជាផ្លូវការពីក្នុងស្រុកដែលកំពុងផ្សាយព្រឹត្តិការថ្មីៗបន្តបន្ទាប់
មានទាំងរូបថតនិងវីដេអូបន្តពីទូរទស្សន៍ សំដែងនូវក្តីទុក្ខសោកក្រៀមក្រំ
និងពីសំណាក់អ្នកធ្លាប់ស្រលាញ់គាំទ្រសម្ដេចអូវរៀងរហូតដល់សព្វថ្ងៃ
-មានវេបសៃថ៍ខ្លះកំពុងប្រកាសផ្សាយសំដែងការរីករាយស្ដាយចំអកឡក
អបអរសាទរនិងលើករលឺកព្រឹត្តិការណ៍អវិជ្ជមានរួមភ្ជាប់នឹងការជេរប្រទេច
ដាក់បណ្ដាសាថែមដល់អតីតព្រះមហាក្សត្រខ្មែរ(សម្ដេចនរោត្តមសីហនុ)
-មានវេបសៃថ៍ខ្លះគ្រាន់តែសរសេរនិងផ្សាយជាព្រឹត្តិការណ៍និងព៌តមាន
ប៉ុណ្ណោះ មិនសប្បាយអបអរហើយក៏មិនយំមិនសោកសង្រែងអីដែរ…
ដល់ត្រង់នេះ ធ្វើអោយនឹកឃើញសេចក្តីពន្យល់របស់សម្ដេចសង្ឃទេពអ៊ឹម
សុថាត្រង់គាត់និយាយពីទិដ្ឋភាពទូទៅក្នុងពិធីដង្ហែរសព …និយាយអោយ
ខ្លីគឺគាត់ចង់មានន័យថា(បើខ្ញុំចងចាំមិនច្រឡំទេ) ក្នុងក្បួនដង្ហែរនោះ
អ្នកដែលនៅមុខជាប់ក្ដារម្ឈូសដែលជាសាច់ញាតិជិតបំផុតនោះតែងយំ
យែកនឹកអាណិតសង្វែកដល់សពនោះខ្លាំង ខ្លះមិនបានជាគិតយំយែក
នឺកស្រណោះដល់ខ្លួនអែងទៅវិញផង(ថាបើអត់ពីគាត់អោយទៅទីពឹង
នរណា អោយខ្លួននៅរងារអែកា…។ល។) អ្នកនៅជួរបន្ទាប់មានទឹក
មុខស្រងូតស្រងាត់ស្ងាត់ស្ងៀមក្នុងនាមអ្នកស្រលាញ់រាប់អានជួយរំលែក
ទុក្ខដល់គ្រួសារនៃសព ចំណែកអ្នកនៅជួរក្រោយៗហាក់គ្មានក្រៀមក្រំ
ចិត្តរួមកាន់ទុក្ខអីប៉ុន្មានទេ ខ្លះដើរបក់ផ្លិតរំភើយនិយាសួរសុក្ខទុក្ខគ្នារឺសួរពី
ការងាររកស៊ីអីផ្សេងជាមួយអ្នកដែលនៅក្បែរៗខ្លួនទៅវិញទៅមក …។
ជាអ្នកនយោបាយដឹកនាំប្រទេស ជៀសមិនផុតអីពីមានអ្នកស្អប់ ហើយ
ក៏មានអ្នកគោរពស្រលាញ់ដែរ គ្មាននរណាអិតខ្ខោះទេ លើលោកនេះ!
ដូចពួកបរទេសក៏ថាដែរថា NOBODY IS PERFECT !
ដូច្នេះ
(ចំលងបន្តពីប្លកមានសង្ឃឹម អ្នកភូមិវើដប្រែស្សនេះដែរ)
😦
😦
(ពិតជាគួរអោយសោកស្ដាយខ្លាំងណាស់ !)