ភាពនឹងនរ 11/11/2012
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ទស្សនវិជ្ជា, វីឌីអូ, សាសនានិងសង្គម, អក្សរសាស្ត្រនិងអក្សរសីល្ប៍.Tags: កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ទស្សនៈវិជ្ជា, សាសនានិងសង្គម, អក្សរសាស្ត្រនិងអក្សារសីល្ប៍
trackback
កុំយកកំហឹងទល់កំហល់
ការមិនតបតក៏ជាការតបតមួយដ៏ល្អនិងមានប្រសិទ្ធិភាពដែរ។
ពិចារណាចេញពីវីឌីអូខាងលើនេះ អាចអោយគេគិតឃើញបានដែរថា
ករណីខ្លះ ការនៅសំងំស្ងៀមហាក់គ្មានប្រតិកម្មតប គឺជាការតបតមួយ
ដ៏មានប្រសិទ្ធិភាពចំពោះខ្មាំងសត្រូវវិញដែរ។ លើសពីហ្នឹងទៅទៀត ល្បិច
ហ្នឹងក៏អាចសំំលាប់ខ្មាំងបានតាមផ្លូវចិត្តសាស្ត្រដែរ…ដូចពាក្យចាស់
បុរាណខ្មែរពោលប្រដៅកូនចៅថា កុំយកកំហឹងទល់កំហល់ រឺដូចគ្នាថា
កុំយកកំហល់ទល់កំហឹង ។ គាត់ចង់និយាយថា ទុកអោយវាមួម៉ៅក្ដៅ
ក្រហល់ក្រហាយឈឺចិត្តឆ្អិតទ្រូងតែម្ខាងខាងវាទៅ យើងនៅអោយស្ងៀម
ធ្វើមិនដឹងមិនលឺទៅ…យូរៗទៅវានឹងចាញ់ សាបរលាបអែងមិនខាន។ល។
បើអំពើហឹង្សាក្នុងគ្រួសារវិញ ឆ្មានោះប្រៀបដូចជាស្រ្ដី ហើយឆ្កែជាបុរស ចឹងស្រ្ដីនោះនឹងទ្រមខ្លួនដោយមិនបាច់តបត 🙂
បើនៅតែមានប្តីវាយប្រពន្ធទៀត ស្ត្រីដែលរងអំពើហឹង្សា
ត្រូវរត់ទៅរកសមាគមស្រ្តីនៅប្រចាំតាមសហគមន៍មកព្រមាន
និងចាត់ការអោយទាល់តែរាងចាល ។
បើអត់មាន ដូរដាក់អ្នកថ្មី 😀
ខ្ញុំនឹងយកពាក្យ«កុំយកកំហឹងទល់កំហល់»នេះមកទុករម្លឹក កាលណាខ្លួនខឹង។
ការគ្របគ្រងនូវកំហឹងនេះជាលំហាត់មួយដ៏សែនពិបាកក្នុង
បណ្ដាលំហាត់នានាក្នុងជីវិត។ ខ្ញុំក៏នៅទប់មិនបានម្ដងៗដែរ
និងកំពុងនៅប្រឹងហ្វឹកហាត់ជាបន្ត។ 😀