វគ្គដើរចេញ…(នៅរដ្ឋសភា) 16/11/2012
Posted by achharia in កំសាន្តកំប្លែង, នយោបាយនិងនយោបោក.Tags: កំសាន្តកំប្លែង, នយោបាយនិងនយោបោក
trackback
វគ្គដើរចេញ ( ១៤ វិច្ឆិកា ២០១២ )
តំណាងរាស្ត្រខាងបក្សប្រឆាំងប្រឈម(កំពុង)ដើរចេញពីអង្គប្រជុំ ? ចុចដើម្បីមើលថែម…
មែនហើយ! គ្រាន់តែពាក្យឆ្លើយថា បាទ! រឺ ចាស៎! មួយម៉ាត់
ក៏ធ្វើអោយអ្នកស្ដាប់ចាប់អារម្មណ៍បានខុសៗគ្នាដែរ ព្រោះវាមាន ៖
ចាស ម៉ាត់ៗដូចកាប់នឹងពូថៅ ចាសដូចចោលដឹងទាំងដង ចាសកំបុតកំបុយ
ចាស ទាំងខាំមាត់សង្គ្រឺតធ្មេញដាក់ ចាសដូចចង់ស៊ីសាច់ហុតឈាម
ចាស ទាំងជំទាលឡូងៗ ចាសឡើងចង់បែកក្រដាសត្រចៀក
ចាស ទាំងមមីមមើ ចាសទាំងពពីមពពើម ចាសទាំងបើកភ្នែកមិនរួច
ចាស ទាំងភ្នែកលៀនថ្លែ ចាសទាំងភ្នែកក្រឡាប់ក្រឡើត ចាសទាំងភ្នែកនៅអែថ្ងាស
ចាស ទាំងក្រមូវ ចាសទាំងបង្ខំ ចាសទាំងទើសទាល់
ចាស ទាំងប្រហោងពោះធ្លុង ចាសទាំងបះសក់ព្រឺរោម
ចាស ទាំងសំឡក់ ចាសទាំងក្នក់ក្នាញ់ក្នុងចិត្ត
ចាស ទាំងភ័យអរៗ ចាសទាំងទឺកភ្នែក ចាសទាំងឈឺចាប់
ចាស ទាំងអត់ធ្មត់សង្កត់ចិត្ត ចាសទាំងឆ្អែតចិត្ត
ចាស ទាំងបែរខ្នង ចាសទាំងងង៉ក់
ចាស ហៃអើ! ចាសយកចិត្តយកថ្លើម
…
ចាស អោយស្រួយស្រិប
ចាស ផ្អែមអោយរលួយ ចា………..ស៎!
ចាស អោយកក្អឹក ចាសទាំងកាច់កកាច់សុរង្គ
ចាស លេងៗ ចាសតែមាត់ ចាសយករួចខ្លួន
ចាស ទាំងញញឹម ចាសទាំងវាយចិញ្ចើមដាក់មួយ
ចាស អោយញាប់មាត់ស្មេ ចាសដៃពីរដៃបី
ចាស ខ្សឹបៗ ចាសខ្សាវៗ ចាសស្ងាត់ៗ
ចាស ចាស ចាស៎…!
…
ចាស ផុយៗ
ចាស ទាំងប្រថុយ 😀 !
ចាស រួចប្រុយ…ទៅបាត់ 😀
…
។ល។
អរគុណបីដង ! អរគុណ ! អរគុណ !
( រៀនតាមយិងឡ័ក្ស កាលប្រជុំនៅស្រុកលាវ 😀 )
Thank you (three times) !
មតិ»
No comments yet — be the first.