jump to navigation

រូបមើលកំសាន្តនាថ្ងៃ ១២-១២-១២ 12/12/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក.
Tags: , , ,
trackback

 

ថ្ងៃនេះជាថ្ងៃដែលត្រូវ​​គេបានកត់ត្រាសំគាល់នឹងគ្នាថា ១២.១២.១២
គឺថ្ងៃទី១២ ខែទី១២(ធ្នូ) ឆ្នាំ២០១២ លេខស្រួលចាំ ស្រួកចំណាំ ល្អមើលផងដែរ។

(យប់នេះអាកាសធាតុត្រជាក់ខ្លាំងដល់-10°Cជាលើកដំបូងនៅស្វ៊ិសZürich-Rapperswil)

 
រូបកំរើក ទឹកធ្លាក់រស់រវើកvividwf1222.gif
the beauty of waterfall
 
ចំណាំផ្ទាល់ខ្លូន ៖
ថ្ងៃនេះបាន អាប់ដេត(UPDATE) រឺ ផ្លាស់ដាក់ថ្មីពី WinXp servicepack3 ទៅមក Win7
32Bit Ultimate ​​ក្រោ​យ​ពី​ប្រ​យុ​ទ្ធ​កែ​ខៃ​កំ​ហុ​ស​ឆ្គ​ង​បែ​បឡូហ្ស៊ិកលើកុំព្យូទ័រឡិបថុបម៉ាក
Belinea O.Book4 ​​ដោ​យ​ពុំ​បានជោគជ័យអស់ពេលជាងពីរកន្លះយប់,គឺដល់ម៉ោង១ជាង
រំលងអធ្រាត២ដង, ទាំងធ្វើអោយឈឺក្បាលផងដែរ ។ បញ្ហាគឺ ស្តាតកំព្យូទ័រអត់បាន វានៅ
ជាប់គាំងពាក់កណ្ដាលទី យកម៉ូឌូសណាក៏ដោយ យកកម្មវិធីដើមដែលបានកាលទិញមក
អ៊ិនស្តាល់វិញអត់បាន…ចង់ហ្វម៉ាត(ឈូស)ថាសដើមចោលអត់បាន វាថាប៉ាទីស្យុងខូច?
( អាចង្រៃអើយ! វាមកពីណាវា ? នៅមើលបានសុខៗសោះហ្នឹង ។)
ចូលទៅបាយ៉ូស ឃើញនៅមានអ្វីៗទាំងអស់នៅឡើយ…ខ្ញុំមានទឹកចិត្តវិញ មិនចោល
វាងាយៗទេ ។​ ​ដំ​ណោះស្រាយចុងក្រោយគឺប្រើកម្មវិធីHIREN ដែលអាចលប់ប៉ាទីស្យូងមេ
​ដែ​ល​មា​ន​ប​ញ្​ហា​នោះ​ចោ​ល​បា​ន​រួ​ច​អោ​យ​វា​ប​ង្កើតរឺធ្វើប៉ាទីស្យូនថ្មីចែសមួយ ។ …ដោយ
មិត្តភក្តិមានស្រាប់មិនបាច់ទិញ ក៏សំរេចយកWin7 សាកមើលម្តង ។ អីឡូវកំពុងញ៉ែញ៉ុក
ទាក់ទងស្គាល់ Win7 …តើមានអីប្លែកខ្លះ?
ថ្មីៗនេះឃើញថាក្នុងWin7 32Bit Ultimate​មា​ន​​ហ្វុ​​ង​ខ្មែរយូនីកូដ១ស្រាប់សំរាប់ចូលមើល
ទំព័រមានអក្សរខ្មែរពុម្ពយូនីកូដបាន ​.​.​.​សុ​ខ​ចិ​ត្ត​ប​ង្រ​ួ​ញ​ខ្លួនខ្លីច្កុចៗព្រោះរបៀបសរសេរនៅ
តែត្រួតជាន់កគ្នាដដែលៗ ប៉ុន្តែ…តែតាស្តាតួរខ្មែរអត់មានទេ ដើម្បីសរសេរបានទាល់តែ
ដាក់កម្មវិធីខ្មែរយូនីកូដទាំងដុលចូលវិញអាដែល ។
Win7 មាន Snipping Tool និង Audiorecorder អោយប្រើស្រាប់ៗ …
និងកំពុងស្រាវរកបន្ត…
 


 

មតិ»

1. ស្រុកស្រែ - 13/12/2012

សំរាប់​ខ្ញុំ នៅ​ស្រុក​ខ្មែរ​​អាង​តែ​​សំបូរ​របស់​ជជុះ​​ថោកៗ… គឺអាច​ប្រើ​វិធី​​​ងាយៗ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ…

វិធីទី១- យកញញួរមកដំពីលើហាតឌីសនោះ ដោយ​ប្រើ​ដៃ​រាង​ធ្ងន់​បន្តិច… ធានា​ថា ខ្ញុំ​នឹង​បាត់​ឈឺក្បាល​ភ្លាម ​​ដោយសារ​តែ​ការអត់ងងុយ​ដើម្បី​ជួស​ជុល​វា​ 😀

វិធីទី២- បើ​រកញញួរ​ដំអត់​បាន​ទេ គឺ​ត្រូវ​កាន់​ហាត​ឌីស​នោះ​ ទៅ​ទន្លេ​បួន​មុខ ​រួច​កំឡាំង​ដៃ​ចោល​វា​អោយ​បាន​ឆ្ងាយ​ពី​មាត់​ច្រាំង… ពេល​ហាតឌីស​នោះ​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ​មុខ​វាំង​ ​ឮសូរ​ភ្លុង​ទៅ… នោះ​ព្រះ​អង្គ​ដងកើ​​នឹង​ជួយ​ដឹង​ឮ ឬ​ជួយ​ធ្វើ​ជា​សាក្សី​ពី​ភាព “អស់​កង្វល់” នៅ​ក្នុង​រឿង​ឈឺ​ក្បាល​នេះ​បាន… 😀

នេះ​ជា​ដំណោះស្រាយ​​បែប​ងាយៗ របស់ខ្ញុំ​នៅ​ស្រុក​ខ្មែរ​យើង… ឯ​បង​នៅ​ស្រុក​​ឆ្វីស គឺ​មាន​តែ​ទ្រាំ​តស៊ូ​ធ្វើ​វា​បែប​នេះ​ហើយ ព្រោះ​ថា​ បើ​យក​វា​ទៅ​ចោល​ផ្តេស​ផ្តាស អាច​នឹង​ត្រូវ​ប៉ូលីស​ផាក ថ្លៃ​លើស​ពី​ទិញ​ថ្មី​ទៅ​ទៀត…។ និយាយ​ពី​ខែ​ធ្លាក់​ទឺកកក ខ្ញុំ​ដូច​ជា​នឹក​ភ្នំ Junfraujoch ដល់​ហើយ…។ សុខសប្បាយ​បង… 😀

achharia - 13/12/2012

បាទ អរគុណប្អូន !
ខ្ញុំទើបតែដាច់ចិត្តចោលឡិបថប់អស់ពីរកាលប៉ុន្មានថ្ងៃមុននេះ
ព្រោះមិនចង់ឈឺក្បាលនឹងកែកុនវាផង វាហួសសម័យផង ។
តែអាមួយដែលខ្ញុំមិនទាន់ចង់ចោលនេះ គឺវានៅគ្រាប់បើនៅឡើយ
RAM 4GB, Hard Disk 250GB, Processor Intel(R) Duo CPU
1.50 GHz ….32Bit .។ អីឡូវផ្លាស់ថ្មីដាក់ Win7 32Bit Ultimate
និង Norton Internet Securiy (573Days of subscription remaining)
ចូល គឺកាន់តែអេមជាងមុនដូចគេទើបតែចេញពីហាងកែសំរស់ថ្មីៗ
ច្រឡឹងៗ ក្តៅៗ ហុយៗ.. ដូចឆ្នាំអូន១៦ ! 😀

និយាយពីរឿងទឹកកកធ្លាក់ អីឡូវកំពុងត្រូវដៃអ្នកលេងស្គីទៀតហើយ
មើលទៅណាក៏សក្បុស ត្រជាក់ខ្លាំងដល់ក្រោមសូន្យអង្សារហើយ ។​​
សូមប្អូននិងគ្រួសារបានសុខសប្បាយដែរ​ ! 😀

2. vsthea - 21/12/2012

ចង់ទៅឃើញ​ទឹកកធ្លាក់ និង លេងស្គី តែមិនដឹង​ថ្ងៃណា​មានវាសនាបានឃើញទេ ។

achharia - 21/12/2012

សម័យចាយលុយ ។ ពួកឆ្វិសក៏ដូចពួកម្រេច វាភ័យណាស់អារឿង
ទៅស្រុកវាមិនមកវិញ ។ សំខាន់មានអ្នកធានាដែលមានប្រាក់នៅ
បែង្កល្មមធានាគេទៅលេងបាន អ្នកទៅត្រូវមានអ្វីជាសំអាងអោយគេ
ជឿថាទៅលេងហើយមកវិញ ដូចជាមានកាងារធ្វើតាមក្រសួងរឺមាន
ទ្រព្យដូចជាផ្ទះដីធ្លីនៅស្រុកខ្មែរតំលៃច្រើនល្មមគេយកជាការបាន
ដោយបង្ហាញប្លង់គេ….។ល។ …ដូចខ្ញុំនិយាយលេងផងមែនផងមុនៗ
មកហើយ ម្នាក់ៗវាហាក់ដូចជាមានក្រយ៉ៅផង រឿងទៅបរទេសនេះ
ខ្លះមានលុយច្រើនបរិបូរណ៍ក៏នៅទៅមិនបាន ខ្លះកំពុងដឹកគោស៊ីស្មៅ
លើភ្លឺស្រែសុខៗ មានគេមកដណ្ដឹងយកទៅអាម្រេចបាត់ក៏មាន ។
ដូច្នេះ ខ្ញុំថា អោយតែត្រូវបានទៅ គង់តែថ្ងៃណាមួយបានទៅមិនខាន
ទេ ដូចvstheaបានទៅនៅស្រុកថៃដែរ …គន្លងជីវិតអ្ចឹងអែង​ ! 😀


បញ្ចេញមតិ