ប៉ាស្ព័រធម្មតាមួយថ្លៃត្រឹមតែរឺដល់ទៅ១២៤ដុល្លារ 19/12/2012
Posted by achharia in ផ្សេងៗ, សាសនានិងសង្គម.Tags: ផ្សេងៗ, សាសនានិងសង្គម
trackback
(លិខិតឆ្លងដែន ហៅតាមភាសាខ្មែរដូចមិនសូវត្រូវព្រោះវាជាកូនសៀវភៅមួយ
បើហៅថាអែកសារឆ្លងដែនដូចទំនងជាង តែគេហៅតាអ្ចឹងតគ្នាយូរមកហើយ។
ហៅតាមភាសាបារាំងថាប៉ាស្ព័រ តាមភាសាអង្លេស៍ខ្លីៗថាផាស់…។ល។ ហើយ
ប៉ាស្ព៍រជាជំរើសពាក្យដែលខ្មែរ យើងនិយ មប្រើហៅជាទូទៅញឹកញាប់ជាងគេ។)
សេ ច ក្តី ស ង្ខេ ប តា ម កា រស្ដាប់បាននិងថែមថយផ្ទាល់ខ្លួន៖
ដូចឃើញ ដូចស្ដាប់លឺតាមរយៈការផ្សព្វផ្សាយ តាមប៉ុស្តបាយ័ននេះបើ
សង្ខេបៗមកគឺថា តំលៃដែលត្រូវចំណាយដើម្បីបានប៉ា ស្ព៍ ររឺ លិខិតឆ្លងដែន
នៅស្រុកខ្មែរយើង តាមធម្មតាមួយត្រឹមតែ១២៤ដុល្លារទេ រឺខ្លះថាដល់ទៅ
១២៤ដុល្លារអែណុះ ។ ម៉េចបានថ្លៃអីបានដល់ទៅ ១២៤ដុល្លារ ?
-៤ដុល្លារ ថ្លៃរូបថត គឺត្រូវថតថ្មីៗនៅកន្លែងធ្វើតែម្ដង
-២០ដុល្លារ ថ្លៃអ៊ីប៉ាស្ព័រ(e-Pasport) ប្រើឈិបអ៊ី-រឺអេឡិចត្រូនិកបង្កប់ជា
រង្វាស់ស្នាមក្រយ៉ៅមេដៃនិងទិន្នន័យផ្សេងៗទៀត
-១០០ដុល្លារ ថ្លៃពន្ធអារកអាករ
សរុបមកគឺ១២៤ដុល្លារល្មមម៉ាច់។ នេះបើនិយាយពីរឿងធ្វើតាមដំណើរធម្មតា
ង៉ៃណាបានក៏បានទៅ ស៊ីសងទៅលើមានមនុស្សធើច្រើនរឺតិច ។
មានដំណឹងល្អអោយបានធូរទ្រូងផងដែរថា លោកធំពាក់ព័ន្ធខាងក្រសួងហ្នឹង
បំរុងនឹងបើកអោយមានប៉ុស្តរឺកន្លែងធ្វើប៉ាស្ព័រនៅខាងម្ដុំស្វាយស៊ីសូផុន ហើយ
និងកំពុងគិតគូរពិចារណាក្នុងការបន្ថយពន្ធអាករលើប៉ាស្ព័រហ្នឹងដែរ សំរាប់ជួយ
សំរួលដល់យុទ្ធមិត្ត ពុកម៉ែនិងបងប្អូនភូមិភាគពាយ័ព្យជាប់ព្រំដែនថៃ។
និយាយដល់រឿងនេះ នឹកឃើញរឿងនោះក្នុងសៀវភៅរៀនភាសាអង្លេស៍
មួយដែលគេសរសេរចង់មានន៍យដូចរឿងតំលៃធ្វើប៉ាស្ព័រនេះដែរថា”នំហាង
ខ្ញុំលក់មួយថ្លៃតែ១០រៀល បើហាងណាលក់ថោកជាងហ្នឹងគឺជានំបំពុល…
បើថ្លៃជាងហ្នឹងគឺគេប្លន់ហើយ !” ។ បើប្រដូចរឿងនំមកជារឿងប៉ាស្ព៍រគឺថា
” ប៉ាស្ព័រមួយជាផ្លូវការថ្លៃតែរឺដល់ទៅ១២៤ដុល្លារ។ បើមានគេធានារ៉ាប់រ៉ង
ធ្វើអោយដោយយកតំលៃតិចជាងហ្នឹង គឺគេបោកប្រាសអីពីយើងហើយ !
ប៉ុន្តែបើមានគេទារយកតំលៃលើសពីហ្នឹង គឺដូចគេប្លន់រឺចំហៀវខ្លាញ់ដែរ ! ”
និយាយសង្ខេបម្ដងទៀត គឺថាយ៉ាងណាក៏ដោយ ក្នុងសង្គមខ្មែរយើង
ដែលតែងតែមានធ៌មធ្មេចភ្នែក ធ៌មសណ្ដោសត្រាប្រណីយោគយល់គ្នា
ត្រូវនឹងអត្ថន៏យមួយវគ្គនៃបទចំរៀងមួយថា…ក្រវេក្រវោខ្សែក្រវ៉ាត់
លោកខែបាំងឆ័ត្រ ឆ័ត្របាំងលោកខែចន្ទ្រា…គឺបាំងទៅបាំងមក ពឹងគ្នាទៅ
ពឺងគ្នាមក ដើម្បីអោយបានត្រជាក់ល្ហឹមទាំងអស់គ្នា វៀរមិនបានឡើយ ។
និយាយសង្ខេបជាលើកចុងក្រោយគឺថា យ៉ាងណាក៏នៅតែមាន…វាមាន
តែមិនចាត់ចូលបានថាជាការស៊ីសំណូកពុកអាលួយអីទេ គឺព្រោះអ្នកទៅ
ធ្វើនោះចង់បានប៉ាស្ព័រលឿនៗ ឆាប់ៗជាងកំណត់ពេលធម្មតាដែលត្រូវបាន
គឺចូលករណីមិនធម្មតា បានទទូចសុំអង្វរដល់អ្នកចាត់ការខាងក្រៅដែលអាច
ចូលដល់ខាងក្នុងៗបាន ជួយរត់ការអោយបានឆាប់ដូចបំណង ។ ដល់បាន
ក៏ជូនជាសាគុណបន្ថែមពីលើតំលៃធម្មតាហ្នឹងដោយស្មោះអស់ពីដួងចិត្ត
អីអញ្ចឹងទៅ …អរគុណទៅ អរគុណមក !
អោយថាល្មេចបើចិត្តវាមិនដាច់! ដល់យូរៗទៅ ញយៗទៅ វាទៅជាមាន
ហាងឆេងខ្សឹបតៗគ្នាទៅ ថាបើចង់បានលឿនមានអាបីង៉ៃថ្លៃប៉ុន្មាន អាប្រាំ
ង៉ៃប៉ុន្មាន អាម៉ាអាទិតប៉ាម៉ាន អាកន្លះខែ..អាម៉ាខែអីៗតៗអញ្ចឹងៗទៅ…។
សង្ខែបផ្ដាច់ព្រាត់គឺថា ១២៤ដុល្លារហ្នឹងសំរាប់អ្នកមានមានមុខរបរធូរធាវា
មិនអីទេ តែចំពោះអ្នកដែលក្រខំកាត់ចិត្តត្រដរទៅរកការងារធ្វើនៅឆ្ងាយចាក
ស្រុកចោលប្រពន្ធចោលកូន ចោលពុកម្ដាយចាស់ជរា ចោលការសិក្សាទាំង
កណ្ដាលទី ចោលសង្សារដើម្បីរកបង្គ្រប់ខាន់ស្លា ចោលមោទនភាពជាតិខ្មែរ
ដែលធ្លាប់ល្បីពូកែមានស៊ីមានចាយសំបូរសប្បាយហូរហៀរហ៊ឺហាមិនដែល
ល្បីថាមានពលរដ្ឋខ្លួនរត់ចេញទៅរកស៊ីឈ្នួលគេនៅបរទេសទាំងរាប់រយរាប់
ពាន់នាក់ដូចសម័យសព្វថ្ងៃនេះ …បើបានបន្ថូរបន្ថយពន្ធអាករអោយមកនៅ
ត្រឹមតែដប់រឺម្ភៃដុល្លារ រឺអាចថារហូតដល់មិនបាច់យកនោះ ម្ល៉េះមិនដឺងគ្នាគាត់
អរយ៉ាណាទេព្រះអើយព្រះ !!!
ចុចលើរូបខាងក្រោមដើម្បីស្ដាប់មើលប្រភពព៌តមានផ្សាយបន្តនៅខ្មែរឡៃហ្វ៍ធីវី
បើខុសពីតំលៃ១២៤ដុល្លារ មិនធម្មតាទេ ! ហេតុអី ?
១២៤ដុល្លាហ្នឹងបង់ឱ្យគេពេញថ្លៃ ចំណែកពេលថតរូបខាងក្នុងលុយផ្សេងទៀត លុយនេះគ្រាន់តែចូលដល់កន្លែងថតរូបគេទារតែម្តង ដូចជា ១ ឬ ២ដុល្លាខ្ញុំចាំមិនច្បាស់ ។
ហ្នឹងចូលករណីមិនធម្មតាហើយ ។ អាឡូវវដឹងហាងឆេងហើយ
ទៅធ្វើសាថ្មីមួយទៀតទៅ ! ថាយកអាធម្មតា១២៤ដុល្លារត្រឹម 😀
s.o said it free,screw him!
Who is HIM ?
សរសេរអ្ចឹ្ងង ខ្លះអាចយល់ថាតាម៉ាប់ប្រាប់គេ អោយមកស្គ្រូវខ្ញុំ 😀
Screw that s.o មិនមែនពូទេ 😀
Oh! I see .
Yes, srcew the THOSE who said it(the pasport)’s free ,
5 5 5 !
នាង! ទៅលេងបាងកកជាមួយពូម៉ាអាទិត្យទៅ
ពូធើប៉ាស្ព៍រអោយហ្វ្រ៊ី ។ …គេចង់ស្គ្រូវហើយនាង !
😀
មិនចាំបាច់ទៅស្រ្គូវដល់បាងកកទេ ចង់បានគេយកមកឲ្យហ្មង 😀
ជារឿងអុបៈម៉ូចទេ ថាអារឿងធើប៉ាស្ព៍រអោយទទេៗហ្នឹង
ហ្រ្វ៊ីៗហ្នឹងសុទ្ធតែមានរឿងហុតទឹកសំលឺងកាកហើយ ។
លឺថាអាឡូវមានហាងឆេងសុទ្ធតែតំរូ វអោ យនាំ ទៅឆឹ ង
នៅបរទេសបានបាន…កុំអោយបែកមុខ នាំសាប ដើម្បី
សុវត្ថិភាពផង ? …ឡាគេធឺ ! 😀
ឮគេថា 😀 ខ្ញុំឥតដឹងសោះ ហាហាហា
អ្នកមានផាស់ហើយ ម្បាច់ធើ ។ អ្នកមិនទាន់មាន ធើអោយទទេ
ប៉ាវទាំងសំបុត្តកាប៉ាល់ហោះ ថ្លៃហូវថិល ថ្លៃបាយហាង និងទិញ
កាដូខ្លះអោយមកវិញទៀត…គិតមើលអស់មិនតិចទេម៉ាអាទិត្យ
ទាល់តែយកលុយៗដែលអណ្ដែតទឹកចាយបា នវា បាន !
ថាគេមិនបានទេ គេស្រុះគេស្រួលគ្នាតើ !
អ្នកដឹងបានដឹង អ្នកមិនដឹងអត់ដឹងងេ 😀
មិនមែនពុករលួយទេ គឺជាការជូនសាគុណណាបាទ ^_^
ត្រឹមត្រូវ !
កុំ
អាដែលអង្វរអោយលុយគេហើយ តាំងដើរន្យាយថាគេស៊ីលុយ ។តាមការិយាល័យមួយៗគួរតែមានប្រអ ប់សំបុត្រធំមួយចាំទទួល
សំបុត្ររាយការណ៍ពីពលរដ្ឋស្ដីពី បុគ្គលិករឺសែបណាមួយពុកអាលួយ
ទារលុយកាក់គេ…ហើយរាល់មួយខែម្ដងត្រូវបើក មើលដោយក្រុម
បំបាត់អំពើពុករលួយនិងប្រធានមន្ទីរហ្នឹង រួចរួមប្រជុំគ្នាប្រកាសអានលឺៗ
អោយឡូងៗទាំងអស់គ្នា មិនបាច់ទុកមុខទុកក្រោយទេ ដោយមានការចូល
រួមប្រជុំនិងស្ដាប់ពីអ្នកស្រុក ក្រុមសិស្សនិងនិសិ្សតផង …។ល។
អ្នកណាដោះសារបានរួចខ្លួន អ្នកណាស្អុយមែន ត្រូវតែផោចចេញ
ដកចោល…លើកលែងតែស្រុកយើងខ្វះអ្នកមានសម ត្ថភាពមកជំនួស។
…នេះបើតាមយោបល់ខ្ញុំថ្ងៃនេះ 😀
PS:ក្រុមបំបាត់អំពើពុកលូយ អាចរើសយកបានពីចំណោមសិស្សនិងនិ ស្សិត
ប្រចាំភុមិឃុំសង្កាត់ខ័ណ្ឌដែលកា រិ យាល័ យ នោះ នៅ ដើម្បីបានជាគំរូអោយ
ហើយផង ។
ដល់វេនខ្លួនអែងចេញពីសាលា មុខជាអត់ហ៊ានស៊ីលុយគេទេ!
😀
😀
រីករាយដូចគ្នា ^_^
😀