jump to navigation

ប៉ាស្ព័រធម្មតា​មួយថ្លៃត្រឹមតែរឺដល់ទៅ១២៤ដុល្លារ 19/12/2012

Posted by achharia in ផ្សេងៗ, សាសនានិងសង្គម.
Tags: ,
trackback
ហាង​ឆេង​ប៉ា​ស្ព័រ​ខ្មែរ​ធម្ម​តាមួ​យ​ថ្លៃ​១​២​​៤​ដុ​ល្លា​រ​

(លិ​ខិ​ត​ឆ្ល​ង​ដែន​ ហៅតា​ម​ភា​សាខ្មែ​រ​ដូ​ច​មិ​ន​សូ​វត្រូវ​ព្រោះ​វាជាកូន​សៀវ​ភៅមួយ
បើហៅថាអែក​សារ​ឆ្លង​ដែន​ដូច​ទំនង​ជា​ង​ តែ​គេហៅ​តា​អ្ចឹ​ង​​​ត​គ្នា​យូរ​​ម​ក​ហើ​យ​។
ហៅ​តាម​ភាសា​បារាំង​ថាប៉ា​​ស្ព័រ​ តាម​ភាសាអង្លេស៍​ខ្លីៗ​ថាផាស់​…។ល។ ហើយ
ប៉ាស្ព៍រជាជំរើសពាក្យដែលខ្មែរ យើងនិយ មប្រើ​ហៅជាទូទៅញឹកញាប់ជាងគេ។)

សេ ច ក្តី ស ង្ខេ ប តា ម កា រស្ដាប់បាននិងថែមថយផ្ទាល់ខ្លួន៖
ដូចឃើញ ដូចស្ដាប់លឺតាមរយៈការផ្សព្វផ្សាយ តាមប៉ុស្តបាយ័ននេះបើ
សង្ខេបៗមកគឺថា តំលៃដែលត្រូវចំណាយដើម្បីបានប៉ា ស្ព៍ ររឺ លិខិតឆ្លងដែន
នៅស្រុកខ្មែរយើង តាមធម្មតាមួយត្រឹមតែ១២៤ដុល្លារទេ រឺខ្លះថាដល់ទៅ
១២៤ដុល្លារអែណុះ ។ ម៉េចបានថ្លៃអីបានដល់ទៅ ១២៤ដុល្លារ ?

-៤​ដុល្លារ ថ្លៃរូបថត​​​​​ គឺ​ត្រូវថតថ្មីៗនៅកន្លែងធ្វើតែម្ដង
-២០​ដុល្លារ ថ្លៃអ៊ីប៉ាស្ព័រ(e-Pasport) ប្រើឈិបអ៊ី-រឺ​អេ​ឡិច​ត្រូ​និក​បង្កប់​ជា
រង្វាស់ស្នាមក្រយ៉ៅ​មេ​ដៃ​និង​ទិ​ន្ន​ន័​យ​ផ្សេង​ៗទៀត
-១០០ដុល្លារ ថ្លៃពន្ធអារកអាករ
សរុប​មកគឺ១២៤​ដុល្លារ​ល្មមម៉ាច់។​ ​នេះ​បើនិយាយពីរឿងធ្វើតាមដំណើរធម្មតា
ង៉ៃណាបានក៏បានទៅ ស៊ីសងទៅលើមានមនុស្សធើច្រើនរឺតិច ។
មានដំណឹងល្អអោ​យបានធូរទ្រូងផងដែរថា លោកធំពាក់ព័ន្ធខាងក្រសួងហ្នឹង
បំរុងនឹងបើកអោយមានប៉ុស្តរឺកន្លែង​ធ្វើ​ប៉ាស្ព័​រនៅ​​​​​​ខាងម្ដុំស្វាយស៊ីសូផុន ហើយ
និងកំពុងគិ​តគូរ​ពិចារណា​ក្នុងការបន្ថយ​ពន្ធអាករលើប៉ា​ស្ព័រ​ហ្នឹងដែរ សំ​រាប់​ជួយ​
សំរួល​ដល់​យុទ្ធមិត្ត ពុកម៉ែនិងបងប្អូន​ភូមិ​ភាគ​ពាយ័ព្យ​ជាប់​ព្រំ​ដែន​ថៃ​។

និយាយដ​ល់រឿង​នេះ នឹកឃើញរឿងនោះក្នុងសៀវភៅរៀនភាសាអ​ង្លេ​ស៍
មួយដែលគេសរសេរចង់មានន៍យដូចរឿង​តំលៃធ្វើប៉ា​ស្ព័រនេះ​ដែរថា”នំហាង
ខ្ញុំលក់មួយ​ថ្លៃតែ១០រៀល បើហាងណាលក់ថោកជាងហ្នឹងគឺជានំបំពុ​ល…
បើថ្លៃជាងហ្នឹងគឺគេប្ល​ន់ហើយ !” ​​​។​ បើ​ប្រដូចរឿងនំមកជារឿងប៉ាស្ព៍រគឺថា
” ប៉ាស្ព័រមួយជាផ្លូវការថ្លៃតែរឺដ​ល់ទៅ​​១២៤​ដុល្លារ​​។ បើមានគេធានារ៉ាប់រ៉ង
ធ្វើអោយដោយយកតំលៃតិចជាងហ្នឹង គឺគេបោកប្រាសអីពីយើងហើយ !
ប៉ុន្តែបើមានគេទារយកតំលៃលើសពីហ​្នឹ​ង គឺដូចគេប្លន់រឺចំហៀវខ្លាញ់ដែរ ! ​”​
​​​និយាយសង្ខេបម្ដងទៀត គឺថាយ៉ាងណាក៏ដោយ ក្នុងសង្គមខ្មែរយើង
ដែលតែងតែមានធ៌មធ្មេចភ្នែក ធ៌មសណ្ដោសត្រាប្រណីយោគយល់គ្នា
ត្រូវនឹងអត្ថន៏យមួយវគ្គនៃបទចំរៀ​ងមួ​យថា​…ក្រវេក្រវោខ្សែក្រវ៉ាត់
លោកខែបាំងឆ័ត្រ ឆ័ត្របាំងលោកខែចន្ទ្រា…គឺបាំងទៅបាំងមក ពឹងគ្នាទៅ
ពឺងគ្នាមក ដើ​ម្បី​​អោយបានត្រជាក់ល្ហឹមទាំងអស់គ្នា វៀរមិនបានឡើយ ។
និយាយសង្ខេបជាលើកចុងក្រោយគឺថា យ៉ាងណាក៏នៅតែមាន…វាមាន
តែមិនចាត់ចូលបានថាជាការស៊ីសំណូ​កពុ​កអា​លួយ​អីទេ គឺព្រោះអ្នកទៅ
ធ្វើនោះចង់បានប៉ាស្ព័រលឿនៗ ឆាប់ៗជាងកំណត់ពេលធម្មតាដែលត្រូវ​បាន
គឺចូលករណីមិនធម្មតា បានទទូចសុំអង្វរដល់អ្នកចាត់ការខា​ងក្រៅដែ​លអាច
ចូលដល់ខាងក្នុងៗបាន ជួយរត់ការអោយបានឆាប់ដូចបំណង ។ ដល់បាន
ក៏ជូនជាសាគុណបន្ថែមពីលើតំលៃធម​្ម​តា​ហ្នឹ​ងដោ​យស្មោះអ​ស់ពី​ដួង​ចិត្ត
អីអញ្ចឹងទៅ …អរគុណទៅ អរគុណមក !
អោយថាល្មេចបើចិត្តវាមិនដាច់! ដល់យូរៗទៅ ញយៗទៅ វាទៅជាមាន
ហាងឆេងខ្សឹបតៗគ្នាទៅ ថាបើចង់បានលឿនមានអាបីង៉ៃថ្លៃប៉ុ​ន្មា​ន អាប្រាំ
ង៉ៃប៉ុន្មាន អាម៉ាអាទិតប៉ាម៉ាន អាកន្លះខែ..អាម៉ាខែអីៗតៗអញ្ចឹងៗទៅ…។
សង្ខែបផ្ដាច់ព្រាត់គឺថា ១២៤ដុល្លារហ្នឹងសំរាប់អ្នកមានមាន​មុខ​រប​រធូ​រធា​វា
មិនអីទេ តែ​ចំពោះអ្នកដែលក្រខំកាត់ចិត្តត្រដរ​ទៅរ​កកា​រងា​រធ្វើ​​នៅ​ឆ្ងា​យចា​​ក
ស្រុកចោលប្រពន្ធចោលកូន ចោលពុកម្ដាយចាស់ជរា ចោលការសិក្សាទាំង
កណ្ដាលទី ចោលសង្សារដើម្បីរកបង្គ្រ​ប់ខាន់ស្លា ចោលមោទនភាពជាតិខ្មែរ
ដែលធ្លាប់ល្បីពូកែមានស៊ីមានចាយសំ​បូរ​សប្បាយ​ហូរ​ហៀរ​ហ៊ឺហា​មិន​ដែល​
ល្បីថាមានពលរដ្ឋខ្លួនរត់ចេញទៅរ​កស៊ី​ឈ្នួ​លគេ​នៅប​រទេ​សទាំ​ងរា​ប់រ​យរា​ប់
ពាន់នាក់ដូចសម័យសព្វថ្ងៃនេះ …បើបានបន្ថូរបន្ថយពន្ធអាករអោយមកនៅ
ត្រឹមតែដប់រឺម្ភៃដុល្លារ រឺអាចថារហូតដល់មិនបាច់យកនោះ ម្ល៉េះមិនដឺងគ្នាគាត់
អរយ៉ាណាទេព្រះអើយព្រះ !!!
ចុចលើរូបខាងក្រោមដើម្បីស្ដាប់មើល​ប្រ​ភព​ព៌ត​មាន​ផ្សា​យប​ន្ត​នៅខ្មែរ​​ឡៃ​​​ហ្វ៍ធីវី

ចុះលិខិតឆ្លងដែន រឺប៉ាស្ព័ររបស់អ្នក កាលធ្វើអស់ប៉ុន្មានដែរ ?
បើខុ​ស​ពី​តំ​លៃ​១​២៤ដុ​ល្លារ មិនធម្មតាទេ ! ​ហេតុ​អី​ ?

មតិ»

1. vsthea - 21/12/2012

១២៤ដុល្លាហ្នឹងបង់ឱ្យគេពេញថ្លៃ ចំណែកពេលថតរូប​ខាងក្នុង​លុយផ្សេង​ទៀត លុយនេះគ្រាន់​តែចូលដល់​កន្លែង​ថតរូបគេទារតែម្តង ដូចជា ១ ឬ ២ដុល្លាខ្ញុំចាំមិនច្បាស់ ។

achharia - 21/12/2012

ហ្នឹងចូលករណីមិនធម្មតាហើយ ។ អាឡូវវដឹងហាងឆេងហើយ
ទៅធ្វើសាថ្មីមួយទៀតទៅ ! ថាយកអាធម្មតា១២៤ដុល្លារត្រឹម😀

2. តា ម៉ាប់ - 21/12/2012

s.o said it free,screw him!

achharia - 21/12/2012

Who is HIM ?
សរសេរអ្ចឹ្ងង ខ្លះអាចយល់ថាតាម៉ាប់ប្រាប់គេ អោយមកស្គ្រូវខ្ញុំ😀

តា ម៉ាប់ - 21/12/2012

Screw that s.o មិនមែនពូទេ😀

achharia - 21/12/2012

Oh! I see .
Yes, srcew the THOSE who said it(the pasport)’s free ,
5 5 5 !
នាង! ទៅលេងបាងកកជាមួយពូម៉ាអាទិត្យ​ទៅ
ពូធើប៉ាស្ព៍រអោយហ្វ្រ៊ី ។ …គេចង់ស្គ្រូវហើយនាង !😀

តា ម៉ាប់ - 21/12/2012

មិនចាំបាច់ទៅស្រ្គូវដល់បាងកកទេ ចង់បានគេយក​មក​ឲ្យ​ហ្មង😀

achharia - 21/12/2012

ជារឿងអុបៈ​ម៉ូចទេ ថាអារឿងធើប៉ាស្ព៍រអោយទទេៗហ្នឹង
ហ្រ្វ៊ីៗហ្នឹងសុទ្ធតែមានរឿ​ង​ហុតទឹកសំលឺងកាកហើយ ​។
លឺថាអាឡូវមានហាងឆេងសុទ្ធតែតំរូ វអោ យនាំ ទៅឆឹ ង
នៅបរទេសបានបាន…កុំអោយបែកមុខ នាំសាប ដើម្បី
សុវត្ថិភាពផង ? …ឡាគេធឺ !😀

តា ម៉ាប់ - 21/12/2012

ឮគេថា😀 ខ្ញុំឥតដឹងសោះ ហាហាហា

achharia - 21/12/2012

អ្នកមានផាស់ហើយ ម្បាច់ធើ ។ អ្នកមិនទាន់មាន ធើអោយទទេ
ប៉ាវទាំងសំបុត្តកាប៉ាល់ហោះ ថ្លៃហូវថិល ថ្លៃបាយហាង និងទិញ
កាដូខ្លះអោយមកវិញទៀត…គិតមើលអស់មិនតិចទេម៉ាអាទិត្យ
ទាល់តែយកលុយៗដែលអណ្ដែតទឹកចាយបា នវា បាន !
ថាគេមិនបានទេ គេស្រុះគេស្រួលគ្នាតើ !

អ្នកដឹងបានដឹង អ្នកមិនដឹងអត់ដឹងងេ😀

3. រាត្រីកំសត់ - 21/12/2012

មិនមែនពុករលួយទេ គឺជាការជូនសាគុណណាបាទ ^_^

achharia - 21/12/2012

ត្រឹមត្រូវ​ !
កុំអាដែលអង្វរអោយលុយគេហើយ តាំ​ងដើរន្យាយថាគេស៊ីលុយ ។
តាមការិយាល័យមួយៗគួរតែមានប្រអ ប់សំបុត្រធំមួយចាំទទួល
សំបុត្ររាយការណ៍ពីពលរដ្ឋស្ដីពី បុគ្គលិករឺសែបណាមួយពុកអាលួយ
ទារលុយកាក់គេ…ហើយរាល់មួយខែម្ដងត្រូវបើក មើលដោយក្រុម
បំបាត់អំពើពុករលួយនិងប្រធានមន្ទី​រ​ហ្នឹង រួចរួមប្រជុំគ្នាប្រកាសអានលឺៗ
អោយឡូងៗទាំងអស់គ្នា មិនបាច់ទុកមុខទុកក្រោយទេ ដោយមានការចូល
រួមប្រជុំនិងស្ដាប់ពីអ្នកស្រុក ក្រុមសិស្សនិងនិសិ្សតផង …។ល។
អ្នកណាដោះសារបានរួចខ្លួន អ្នកណាស្អុយមែន ត្រូវតែផោចចេញ
ដកចោល…លើកលែងតែស្រុកយើងខ្វះអ្នកមានសម ត្ថភាពមកជំនួស។
…នេះបើតាមយោបល់ខ្ញុំថ្ងៃនេះ😀

PS:ក្រុមបំបាត់អំពើពុកលូយ អាចរើសយកបានពីចំណោមសិស្សនិងនិ ស្សិត
ប្រចាំភុមិឃុំសង្កាត់ខ័ណ្ឌដែលកា រិ យាល័ យ នោះ នៅ ដើម្បីបានជាគំរូអោយ
ហើយផង ។
ដល់វេនខ្លួនអែងចេញពីសាលា មុខជាអត់ហ៊ានស៊ីលុយគេទេ​!

រាត្រីកំសត់ - 22/12/2012
achharia - 22/12/2012
រាត្រីកំសត់ - 28/12/2012

រីករាយដូចគ្នា ^_^

achharia - 28/12/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: