សួស្ដីឆ្នាំថ្មី គ.ស.២០១៣ ! 01/01/2013
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ, រូបកំរើក
trackback
សួស្ដីឆ្នាំថ្មី គ.ស. ២០១៣ !


ភ្ញៀវ លើ ចូលដណ្ដឺងអូនទៅ (ខ្មែរ សៀម) | |
ភ្ញៀវ លើ រូបកំរើក ១៨កក្កដា២០២០ |
Happy New Year !! មិនចង់ចូលទេ ខ្លាចចាស់ កាលមុនមិនបានចូល ក្រែលឆ្នាំដែរ ហើយបន្ថយអាយុបាន ១០ ឆ្នាំដែរ ។
សួស្ដីឆ្នាំថ្មី ២០១៣ ! គ្រឹស្តសករាជថ្មី ២០១៣ !
៏( បន្ថយអាយុ ចាំមើលអាយុមែនទែនដល់ពេលរ៉ឺត្រែតហើយ
តែអាយុតាមក្រដាសស្នាមនៅតែមិនទាន់គ្រប់ ត្រូវនៅធ្វើការ
ទាល់តែដល់អាយុតាមផ្លូវការ…នាំអោយពិបាកខាងកំលាំងកាយ
លើកលែងតែអ្នកខា់ងប៊ុយរ៉ូទើបមិនសូវអី ! )
និយាយអញ្ចឹង លោកអច្ឆរិយៈមានស្គាល់លោកពូម្នាក់
ឈ្មោះស្រី-សំរិត អតីតប្រដាល់សេរីជើងឯកប្រចាំបាត់ដំបង
កាលជំនាន់ចុង ទសវត្ស ៦០ ឬ ដើមទសវត្ស ៧០ ទេ ?
គាត់ថាវាយមិនដែល ចាញ់គេទេ ជាពិសេសវាយជាមួយ
ពួកថៃ វាយតែពីរទឹក គឺគូរប្រជែងសន្លប់ហើយ មានថៃខ្លះ
រហូតដល់ស្លាប់ក៏មាន ទាត់បែកថ្លើម គាត់បាន មករកខ្ញុំ
ឱ្យជួយធ្វើចូលសញ្ជាតិអាមេរិកាំង តែប្រាជ្ញារបស់
គាត់ភ្លេចភ្លាំងច្រើនណាស់ ហើយគាត់បន្ថយអាយុ ៥ ឆ្នាំ
កាលធ្វើសម្ភាសទភៅស.រ. តែដល់ពេលទៅសម្ភាសចូល
សញ្ជាតិគាត់ប្រាប់គេអាយុ ពិតប្រាកដ គេអត់ព្រមប្តូរឱ្យវិញទេ
ដូច្នេះគាត់ត្រូវឆ្លើយ សំណួរតាមអាយុក្មេងជាង ៦៥ ដែល
សំណួរត្រូវដក ស្រង់ យកចេញពី ១០០ សំណួរក្នុងសៀវភៅ
វាខុសគ្នា ត្រង់អាយុ ៦៥ ឡើងគេសួរដកស្រង់ចេញពី ២០
សំណួរទេ នេះជាបញ្ហាមួយ តែគាត់សំណាងណាស់ដែរ
ដោយខ្ញុំបានជួយជ្រើសសំណួរឱ្យរៀនតែ ១០ សំណួរ ដែល
ត្រូវភាគច្រើនគេសួរ ហើយគាត់បានប្រឡងជាប់ ។
Lovepeehs05 អើយ រឿងអ្នកប្រដាល់ខ្ញុំភ្លេចអស់ច្រើនហើយ
ចាំបានតែ ជាសារ៉ាក់ ទ្រឿងសុសសាយ ..និងម្នាក់ឈ្មោះ ល័រ
អ្នកស្រុកស្ពានកណ្ដោល ធ្លាប់ទៅនៅស្រុកសៀមពីតូចហើយរៀន
ដាល់បានពូកែណាស់រហូតឈ្នះជើងអែកប្រចាំប្រទេសសៀមនៅ
បាងកក តែគេលើកអោយស្មើគ្នាដោយទុកមុខអោយគ្នាគេជាសៀម ។
ក្រោយមកគាត់ត្រឡប់មកស្រុកខ្មែរវិញ សម័យខ្មែរសេរីចុះចូលរដ្ឋាភិបាល
ខ្មែរ(មានលោកប៊ុនសង នៅខាងខេត្តបាត្តំបង) ហើយគាត់ធ្វើជា
គ្រូប្រដាល់ក្នងកងវរសេនាតូចឈរជើងនៅបវិល ។ គាត់រត់ពីស្ពាន
កណ្ដោលទៅដល់សាំងរ៉ាំងរួចបកមកវិញប្រហែល៨គីឡូរឿងរាល់ព្រឹក។
គាត់និយាយប្រាប់ថា ល្បិចដែលគាត់ដាល់ឈ្នះគេបានពូកែនោះគឺ
បន្ថែមពីលើការហាត់មិនអោយចាញ់ហត់និងស្នៀតវាយលុកនិងការពារ
ទី១ ត្រូវអោយបានឃើញនិងបានដឹងមុនផងថាគូប្រកួតខ្លាំងដៃជើងខាង
ណាជាង …ទី២ ពេលដាល់ត្រូវចេះវាយយកតែដៃរឺជើងដែលខ្លាំងនោះ
អោយបាន អោយទាល់តែអន់លើកលែងចង់រួច…បានដល់ឃើញដៃជើង
ដៃគូអន់ហើយគឺគាត់សប្បាយចៃវ៉ៃគេតាមចិត្តបាន ។ ….ដល់ត្រង់នេះ
នឹកឃើញថា បើគាត់វាយជាមួយអេភូថងសព្វថ្ងៃ ប្រហែលជើងស្ដាំ
អេភូថងលើកមិនរួចទេ ព្រោះគាត់ប្រហែលនឹងទាត់សន្សំយកតែគល់
ភ្លៅអេភូថងប៉ុណ្ណោះក្នុងប៉ុន្មានទឹកដំបូង ។
រឿងជួយគ្នាជាខ្មែរដូចគ្នាដូចដែល Lovepeehs05 បានធ្វើហ្នឹង
ជាការប្រពៃណាស់ បើខ្លះដោយសារតែក្តីច្រណែនបែនទាគ្នា មិនជួយ
គ្នាទេ …ឃើញខ្មែរបើកហាងអី នាំគ្នាទៅជឿរឺមិនជួយទិញគ្នាទាល់តែ
រលំហាងដូចឃើញខ្លះៗស្រាប់ជាអ៊ុទាហរណ៍ !
អរគុណ អច្ឆរិយ៉ា រឿងលោកពូអ្នកប្រដាល់នេះ ជាសាច់ញាតិតាយ៉ៃ
លោកតាយ៉ាំង ធ្លាប់បួសនៅវត្តបវេលដែរ តែស្រុកកំណើតនៅភ្នំតូច
គាត់ធ្លាប់រស់នៅល្វា ធ្វើការជាមួយថៅកែរោងម៉ាស៊ីនកិនស្រូវល្វា
ហើយដើមឆ្នាំ៧០ ចូលធ្វើទាហានរហូតរត់ទៅនៅស្រុកថៃ ចុងឆ្នាំ៧៤
ហើយបានប្រពន្ធខ្មែរ-លាវ តាហែន ត្រូវជាបងប្អូនប្រពន្ធលោកពូសន
កូនតាយ៉ៃ សព្វថ្ងៃនៅរដ្ឋហ្វាសិនងតោនសហរដ្ឋ ហើយគាត់ក៏ស្គាល់
កូនតាយ៉ៃ ដែលនៅជាមួយ អច្ឆរិយៈដែរ អញ្ចឹងបានជាខ្ញុំប្រាប់អច្ឆរិយៈ
ឯងហ្នឹងណា ។ លោកពូស្រី-សំរិតនេះ ជាគ្រូជើងឯកដែរ គ្រូឱមអាម
គាត់ចេះសាក់ ហើយដើរសាក់គេពេញស្រុកិថៃ ទៅស្ទើរគ្រប់ខែត្រនៅ
ស្រុកថៃ គាត់មានក្បួនឱមអាម ច្រើនណាស់ គាត់បានយកមកបង្ហាញ
ខ្ញុំមួយហិប មានទាំងសត្ត្រាស្លឹករិតផង ពុកផុយចង់អស់ហើយ ៗ មិន
ព្រមចម្លងទុកទៀត ។ល។
អ្ចឹងសួរគាត់ផងមើល តើគាត់នៅមានរឺនៅចាំបានពី
ក្បួន ” ភូមាហែកគុក ” ដែលយើងធ្លាប់និយាយគ្នាលេង
ពីមុនហ្នឹងដែរទេ ?
ក្បួនមុនមួយដែលLovepeehs05 ធ្លាប់ដាក់ចែកអោយមើល
នោះខ្ញុំមើលមិនសូវយល់ច្បាស់ទេ ថាង៉ៃណាចេញដើរម៉ោង
ប្មានទៅទិសណាមុនបានផ្លតភ័យនិងមានលាភមានជ័យ 😀
ហេ, រឿងក្បួនហ្នឹងដូចជាមានដាក់អស់ហើយតើ
ពេលវេលាណាដើរបានល្អ ឬ មិនល្អនោះ ហើយថ្ងៃណាល្អ
ដើរទៅទិសណានោះ ហើយក្បួនហ្នឹងហើយដែលគេថា
ក្បួនភូមាហែកគុកនោះ ។ លោកពូហ្នឹង មិនដែលអាច
ទាកទងគាត់បានសោះ ទូរស័ព្ទមិនច្បាស់លាស់ ឬ
ផ្តូរញឹកញាប់ ហើយគាត់មិនប្រើទូរស័ព្ទទេ
មានតែយាយគាត់ ហើយគាត់កំពុងតែព្រួយបារម្ភរឿង
យាយគាត់ អញ្ចឹងហើយយាយក្មេងជាងគាត់ ២០ ឆ្នាំ
ឯណោះ ហើយសាច់សរល្អស្អាតយ៉ាងណា ខ្ញុំអត់ដែល
ឃើញទេ តែលោកពូហ្នឹងគាត់ខ្មៅស្រល ម៉េចហៅថាសំរឹត។
បើចង់ស្គាល់គាត់ ទាក់ទងកូនចៅតាយ៉ៃទៅ ពួកគាត់
ដឹងឬស្គាល់ហើយណា ។
មិនថាតែមនុស្សទេ របស់របរខ្លះក៏ដូចទីកន្លែងនានា
ទាល់តែមាននិស្ស័យផងដែរបានបានជួបបានភពបានប្រសព្វបានបទះ។
ប្រហែលអញ្ចឹងមែនហើយ មានរឿងច្រើនដែលយើងបានជួបប្រទះ ដែលយើងមិនដឹងមុន ឬ សង្ឃឹមថាបានជួបប្រទះ ទោះឆ្ងាយជិត ដូចជាមានរបៀបជាប្រព័ន្ធ ។
……វាជាបន្សំនៃភាពចៃដន្យ រឺហៅម្យ៉ាងទៀតថាជាព្រហ្មលិខិតអីហ្នឹងហើយ
ជាល្បែងរបស់ព្រះ 😀
សួស្តីឆ្នាំថ្មី! សូមអោយបងមានសុខភាពល្អ និងជោគជ័យនាឆ្នាំថ្មីនេះ។ មិនសូវជាបានជជែកគ្នាលេងយូរហើយ តើបងសុខទុក្ខយ៉ាងណាដែរ?
សួស្ដីឆ្នាំថ្មី !
សូមក្តីសុខសប្បាយ សំណាងល្អនិងជោគជ័យមាន
ចំពោះប្អូនវិសាលនិងក្រុមគ្រួសារផងដែរ ។
ខ្ញុំបានសុខសប្បាយជាធម្មតាទេ អរគុណប្អូន ។
មែនហើយ! យើងខានបានតបតគ្នាយូរហើយដែរ
បងនឹកស្មានថា ប្រហែលប្អូនជាប់រវល់ប្រឹងប្រែងរៀនណាស់
រឺប្រហែលនៅខាងហ្វេសប៊ុកញឹកញាប់ជាងទីនេះ ។
សង្ឃឺមថាប្អូនកំពុងបានក្តីសុខសាន្តនិងជោគជ័យក្នុង
ការសិក្សាជាបន្តហើយ !
អរគុណច្រើន។
រវល់ទាំងតែទាំងពីរនឹង ហិហិ 😀 បើនិយាយរឿងរៀន ឆ្នាំនេះឆ្នាំចុងក្រោយហើយ រវល់ខ្លាំងជាងគេគឺ សរសេរសេស៊ីសហ្នឹងឯង ឥលូវកំពុងនៅគាំងកណ្តាលផ្លូវ។ 😦
ខំខាំស្មៅអោយជាប់ណាកូនទន្សាយ !
😀
និយាយចឹង ចុះបងមានទៅលេង ឯខាងហ្វេសប៊ុកអីហ្នឹងដែរទេ?
គ្រាន់តែទៅអើតម្ដងៗទេ …យូរៗទៅឃើញសុទ្ធតែ
តំណតអោយទៅមើលនៅកាសែតនានាព្រាត ។