កាដូណូអែល២០១២ទើបនឹងមកដល់ថែម 18/01/2013
Posted by achharia in កំសាន្តកំប្លែង, សាសនានិងសង្គម.Tags: កំសាន្តកំប្លែង, សាសនានិងសង្គម
trackback
ហៀបតែនឹងភ្លេចទៅហើយថានៅយប់នៃថ្ងៃបុណ្យណូអែល
នាថ្ងៃ២៥ធ្នូឆ្នាំ២០១២នោះខ្ញុំត្រូវបានតេលេស័ព្ទដៃអាសេរីថ្មី
មួយជាកាដូផងដែរ ដែលខ្ញុំអាចជ្រើសយកបានក្នុងចំណោម
ពួកចេញថ្មីមាន iPhone5, SamsungGalaxy S3 រឺម៉ាកអី
ផ្សេងទៀតក៏បាន ។ យប់នោះខ្ញុំកំពុងរារែកចិត្ត…តែក៏បាន
សំដែងអោយម្ចាស់កាដូដឹងដែរថាខ្ញុំដូចមិនចូលចិត្តពួកiPhone
ទេ ទាំងប្រដាប់សាកថ្មមិនត្រូវគ្នានឹងអាសេរីមុន-4S ទាំងរាង
វែងហួសបន្តិចផង ។ …ស្រាប់តែថ្ងៃនេះ មកដល់ឈឹប !
ដល់លើតុហើយ ហើយជាមួួយនឹងការអោយយោបល់ពីម្ចាស់
កាដូផងថា មានតែអាហ្នឹងអែងគ្រាន់បើជាងគេ។ គឺអាមួយដូច
រូបបង្ហាញខាងក្រោមនេះអែង ដែលបានបញ្ចប់នូវភាពរើសអើង
របស់ខ្ញុំបាន (Samsung Galaxy Note II 4G) ៖
ខ្ញុំប្រាកដក្នុងចិត្តណាស់ថា នេះជាកាដូរឺអំណោយដ៏ស្មោះអស់
ពីដួងចិត្តមួយលាយឡំនឹងក្តីគោរពនិងស្រលាញ់ចំពោះខ្្ញុំផង ។
ធ្វើល្អ បានល្អ ! ព្រះនៅតាមជួយថែរក្សាអ្នកជានិច្ច !
៍
INTRODUCING
Samsung GALAXY NOTE 2 II TIPS and TRICKS, HELPS
Samsung Galaxy Note II Review – Live Demo – New Galaxy Note 2 – HD
Samsung Galaxy Note II 4G – Productivity Features – Telstra Business
កំណត់ចំណាំបន្ថែមនៅថ្ងៃទី ១០កុម្ភ:២០១៣ ៖
ចំពោះអ្នកប្រើហ្ចេលីប៊ីន(ចាប់ពី android 4.1 ឡើងទៅ)
ប្រូវស៊៍រ Firefox beta អាចបង្ហាញតួអក្សរខ្មែរយូនីកូដបាន
ហើយ គ្រាន់តែដាក់បន្ថែម khmer font add on ប៉ុណ្ណោះ ។
បើបានដាក់ video downloadhelper add on ថែមទៀតនោះ
អ្នកប្រើប្រាសអាចដោនឡូដវីឌីអូបានកាន់តែងាយ ។
ខ្ញុំសុំមួយដែរ
ហូយអត់សូវស្រូលទេ តាម៉ាប់អើយ !
យប់ម៉ិញអត់ងងុយដល់ជាងពាក់កណ្ដាលអ្រធាត
ទំរាំដាក់បញ្ចូលអោយសរសេរនិងមើលតាមប្រូវស៊័រ
បានជាមួួយនឹងខ្មែរយូនីកូដយើង ពីព្រោះរឿងរ៉ាវ
ទំនាក់ទំនងស្នែហ៍រវាង Khmer Unicode និង
Samsung Galaxy Note ii នេះវារាងរញៃរញ៉ាយបន្តិច
ព្រោះ ៖
-មានតែប្រូវស៊័រ Firefox Aurora for Android ដែលអាចបង្ហាញ
ពុម្ពអក្សរខ្មែរយូនីកូដបានស្រួលបួល , ហើយទាល់តែថែម
adds-on សំរាប់ khmer ទៀតផងដែរបានបាន។
-ដើម្បីសរសេរអក្សរខ្មែរយូនីកូដចូលអោយបានស្រួលត្រឹមត្រូវ
មានស្រៈមានជើងអក្សរ ក៏ត្រូវទៅយកហ្វុងនៅទំព័រតាមតំណនេះ
http://www.khmertype.org/2012/01/samsung.html សិនដែរ ។
-រួចក៏ត្រូវប្រើតាម Multilanguages Keyboard ទៀតណ៎!
មើលតាមវីឌីអូ…តែអីឡូវកែមកជា khmertype.org វិញហើយ។
បើមានគេអង្គុយប្រាប់ថាទៅយកអីនៅអែណាទៅធើល្មេច
ដាក់ត្រង់ណានោះ ម្ល៉េះក៏មិនយូរដែរ ។ តែនេះខ្ញុំដូចទីងមោង
មុនដំបូង សាកជាមួយ ឃីបូដខ្មែរ រួចជាមួយអា Multilanguages
ប្រើជាមួួយអាប្រូវស៊័រមិនកើតការអស់មួួយកំណាត់យប់បាត់ …
ទំរាំតែដាក់បានសំរេចការ …ឡើងទន់អស់ត្របកភ្នែក ។
អូហូ៎ ! គ្រែពូកគេងលក់ចោលមុនបាត់តាំងពីអង្កាល់ អត់ដឹង !
ភ្លឺឡើង ខឹងចិត្តឈឺក្បាលចាញ៉ពីក្បាលល្ងាចផង ដាក់ចញ្ចូល
XBMC បានដើរប្រុយ…ចូលមើលកូនជ្រូកខាំគ្នាអស់ប៉ុន្មានគូទាំង
ព្រលឹម ។ ល។
😀
ខ្ញុំសុំតែអាយហ្វូនហ្វរអេះ ទេ 😀 យកអា 5.1.1
ចាំមើលខ្ញុំនឹងដាក់សំណើរនេះទៅ
ក្រុមទីប្រឹក្សាកំពូលនិង-ផ្ទាល់របស់ខ្ញុំសិន 😀
យូរប៉ុណ្ណាក៏ចាំ 😀
😀