សាកល្បងយកចំរៀងពី្រដប់បក់ស៍មកស្ដាប់នៅវើដប្រែស្ស 28/01/2013
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3.Tags: កំសាន្តកំប្លែង, ចំរៀង mp3
trackback
នេះជាការសាកល្បងយកហ្វាយល៍ចំរៀងជា mp3 ដែលដាក់ផ្ញើនៅ
ខាងដ្រប់បក់ស៍មួយបទមកដាក់ចាក់ស្ដាប់ខាងវើដប្រែស្សនេះ ។
គឺដាក់បាន ! ប៉ុន្តែអាចស្ដាប់បានលឺតែចំពោះអ្នកដែលមានសិទ្ធិចូល
ទៅដល់ទីតាំងនៃហ្វាយល៍ចំរៀងហ្នឹងនៅលើដ្រប់បក់ស៍តែប៉ុណ្ណោះ
ពោលគឺមានតែខ្ញុំជាម្ចាស់គណនីនិងម្ចាស់គណនីដទៃទៀតដែលខ្ញុំបើក
សិទ្ធិអោយចូលដល់ ចូលមើលចំលងយកវាបាន ហើយដែលកំពុងនៅ
លក់អ៊ិនភ្ជាប់ជាអនឡាញន៍ផងដែរ ។ ចំពោះអ្នកដែលខ្ញុំបើកសិទ្ធីអោយ
ហើយ សូមស្ដាប់សាកកំសាន្តជាមួយបទជំរើសមួយនេះដែលមានចំណង
ជើងថា ម្ដងពីរមិនបាន (ថតចេញពីវីឌីអូដែលគេដាក់ផ្សាយចែកគ្នា
ស្ដាប់និងមើលនៅខាងយូធូប ) ។
នៅវេបសៃត៍ ដ្រប់បក់ស៍ ពេលចុះឈ្មោះបើកគណនីបានហើយ
គេអនុញ្ញាតអោយប្រើកន្លែងដាក់ហ្វាយល៍នានាបានហ្វ្រ៊ីៗរឺទទេៗ
គឺអត់ទាន់?យកលុយ មានទំហំ២ហ្ជីកាបៃត៍ ។ 2GB មិនធំប៉ុន្មានទេ
តែកន្លែងគេអោយហ្វ្រ៊ី..បើដាក់តែចំរៀងជាmp3ក៏បានច្រើនបទដែរ ។
១-ម្ដងពីរមិនបាន(ថតពីយូធូបR.R.KhmerNY2012Vol.153-20)
២-កំពុងរកបទបន្ថែមដាក់ចូលអោយលេងបន្តបន្ទាប់រហូតបាន…
( ចំពោះអ្នកប្រើស្មាតហ្វូនដើរជាមួយអ៊ែនដ្រយដ៍ សូមសាកល្បងប្រើ
វេបប្រូវស៊័រឈ្មោះPhoton Browser ដែលមានflash player ស្រេច
ដើម្បីចូលមើលភូមិវើដប្រែស្សនេះបានអោយគ្រប់កៀនកោះគ្មានចន្លោះ
ត្រង់កន្លែងណា )
មតិ»
No comments yet — be the first.