អុញ! មើលណ៎ មិនធម្មតាទេ ! 15/03/2013
Posted by achharia in កំសាន្តកំប្លែង, នយោបាយនិងនយោបោក, ផ្សេងៗ, សាសនានិងសង្គម.Tags: កំសាន្តកំប្លែង, នយោបាយនិងនយោបោក, ផ្សេងៗ, សាសនានិងសង្គម
trackback
ពាក្យចាស់ថា ល្បែងតែងមានល្បោយ ! ចង់មានន័យថា
មិនថាតែថានំបញ្ចុកទេ ដែលត្រូវការល្បោយអោយឆ្ងាញ់
គ្រប់ល្បែងទាំងអស់ ក៏សុទ្ធតែត្រូវការមានល្បោយវាដែរ ។
( ប្រពភនៅYoutube ឆាណឹលRFAKhmerVideo )
អូហូ៎! ពិតជាមិនធម្មតាមែន ចេញមកមានមនុស្សសែងផុតពីដី
មានបាំងឡង់បាំងក្លោះ…ដូចការដង្ហែរស្ដេចផែនដីក្នុងរឿងកុន
ដែរ ។ ពិតជាមិនធម្មតាមែន ! ថាមិនធម្មតាគឺមិនធម្មតាហើយ!
ម្នឹសឡើងណែនច្រកចេញចូល អបអរអមហែរហមលើកសែងដាក់
លើស្នែង…ត្រឹមថ្នាក់ដឹកនាំល្មមៗក៏ដូចមិនទាន់ឃើញមានដល់
កំរិតហ្នឹងដែរ ។
ណ្ហើយថាក៏អ្ចឹងទៅចុះ…ប៉ុន្តែ…ប៉ុនតែ…តែ…
គួរអោយនៅស្រៀវជំនូសណាស់ ក្នុងរយៈពេល៥ឆ្នាំនៃការព្យួរទោសនេះ
តាស្រួលមិនស្រួល តាភ្លាត់មាត់តាផ្ដេសតាផ្ដាស ស្រៀវតែគេអាចចាប់
អាចចងដាក់មន្ទីរឃុំឃាំងបានវិញទៀតទេ។
ចាំមើល នឹងទៅជាល្មេចទៀត…
មតិ»
No comments yet — be the first.