បំណងនិងឆន្ទៈរបស់រដ្ឋមន្ត្រីម៉ាំល្ហុងម្នាក់ + 28/03/2013
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ទស្សនវិជ្ជា, ផ្សេងៗ, វីឌីអូ, សាសនានិងសង្គម.Tags: កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ទស្សនៈវិជ្ជា, ផ្សឹងៗ, ផ្សេងៗ, វីឌីអូ, សាសនានិងសង្គម
trackback
ង៉ៃនេះអផ្សុក ផែល(surf)ឡើងផែលចុះតាមអ៊ិនធើណិតក្នុងភូមិវើដប្រែស
យើងនេះបានប្រទះឃើញប្រកាសនៅប្លក់ ក្មេងប្រុសខ្មែរ(ទេពសុវិចិត្រ)
ធ្វើអោយខ្ញុំចាប់អារម្មណ៍ហើយចូលចិត្តណាស់…គឺចូលចិត្តគំនិតសីល្បៈ
នៃជីវិតដ៏កំរជួបប្រទះបែបនេះរហូតអត់ទ្រាំមិនដាក់ផ្សាយបន្តមិនបាន ។
បំណងនិងឆន្ទៈមិនដូចគ្នាទេ !
មានបំណងមិនពិបាកទេ គ្រាន់តែមានចិត្តប៉ងធ្វើអ្វីមួយ ថាចង់ធ្វើអ្វីមួយនោះ
វាងាយជាងឆ្ងាយណាស់បើប្រៀបធៀបទៅនឹងអ្វីដែលហៅថា ឆន្ទៈ …
ព្រោះចង់ហើយ ប៉ងហើយ តែមិនបាន មិនបាច់រឺនិងមិនអាចធ្វើវាបាន។
ចំណែក ឆន្ទៈ គឺមានន័យថាមានបំណងប៉ងធ្វើអ្វីហើយ ហើយថែមទាំង
បានធ្វើ បានអនុវត្ត មូរជើងខោលាត់ដៃអាវចុះចូលប្រឡូកបូកប៉ាកក្នុង
ឆាកជីវិត ក្នុងសង្គម ក្នុងសហគមន៍ទៀតផង តែត្រង់បានសំរេចផលតាម
បំណងដែលប៉ងប្រាថ្នានោះ ក៏អាស្រ័យទៅលើទំនាក់ទំនងនៃវត្តមាននានា
ដែលទាក់ទងគ្នានៅលើលោកនេះដែរផង ។
វីឌីអូខាងក្រោមនេះក៏បង្ហាញផងដែរនូវភាពខុសគ្នារវាងបំណងនិងឆន្ទៈ ។
Interview with Mao Bora alias Minister of Papaya from Bophana Center on Vimeo.
គាត់ខំប្រឹងប្រែងបានល្អ
ជួយទិញគាត់ផងទៅ អ្ចឹង ! 😀