របៀបបំប្លែង mp4 ទៅជា mp3 ដោយប្រើ VLC 28/04/2013
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ព៌តមានវិទ្យា.Tags: កំសាន្តកំប្លែង, ចំរៀង mp3, ព៌តមានវិទ្យា
trackback
របៀបបំប្លែង mp4 ទៅជា mp3 ដោយប្រើ VLC
ដើម្បីសុខភាពទាំងផ្លូវចិត្តក៏ដូចសុខភាពនៃអារម្មណ៍
រឺថាម្យ៉ាងទៀតបានថាដើម្បីបន្ធូរអារម្មណ៍តានតឹងនោះ
ខ្ញុំតែងតែឆ្ៀតពេលមើលវីឌីអូចំរៀងរឺស្ដាប់ចំរៀង ដោយ
ជ្រើសសំរាំងយកតែបទណាដែលពិរោះៗត្រូវចិត្ត ព្រោះ
បើមើលរឺស្ដាប់បទណាដែលមិនត្រូវចិត្ត វានឹងនាំអោយ
ធុញទ្រាន់ថប់អារម្មណ៍ទៅវិញ។ ជាញឹកញាប់ គេអាច
ទៅជ្រើសយកបទទាំងនោះបាននៅខាងយូធូប។ ចំពោះ
អ្្នកប្រើវេបប្រូវស៊័រ FIREFOX អាចដោនឡូដវីឌីអូដែល
កំពុងចាក់មើលនោះបានងាយបំផុតដោយប្រើ Addon
សំរាប់ FIREFOX ឈ្មោះ DownloadHelper ។
ប្រភេទហ្វាយល៍(file)វីឌីអូជា mp4 ដែលដោនឡូដ
មកបាននោះអាចអោយគេបំប្លែងវាទៅហ្វាយល៍សំលេង
ប្រភេទ mp3 បានដោយប្រើ VLC ។
1-របៀបបំប្លែងសំរាប់អ្នកប្រើ WINDOWS :
How to Convert MP4 to MP3 Using VLC Media Player
2-សំរាប់អ្នកប្រើ MAC :
How to convert mp4/flv video to mp3 with VLC
សាកល្បងស្ដាប់បទដែលបំប្លែងបានតាមការណែនាំខាងលើ
1-បទ ចាំអូនមករាំវង់
2-បទ សូមស្មោះដូចសត្វ
3-បទសៀម(ឡាំទើយ)
–
4-បែស្ដូងកម្លោះចាស់ ចាំអូនមករាំវង់ សូមស្មោះដូចសត្វ
ខ្ញុំមើលហើយយល់ដូចគោស្ដាប់ភ្លេង ព្រោះខ្ញុំអនក្ខរជនខាងបច្ចេកវិទ្យា 😀
ចេះដល់លេងប្លក់នៅវើដប្រេស្សនេះបានហើយ
គេមិនរាប់ថាជាអនក្ខរជនខាងពត៌មានវិទ្យាទេ ។
មែនហើយ! នៅស្រុកគេជឿនលឿន គេថាអ្នកដែលមិនចេះ
ចូលប្រើប្រាសអ៊ិនធណិតបាន រឺមិនចេះប្រើកុំព្យូទ័រ ចាត់ទុកដូច
អ្នកមិនចេះអក្សរ រឺអនក្ខរជន ។
…តើអោយខ្ញុំប្រាប់ត្រង់ណាបានទៅ ? 😀
វើដប្រេស្ស ទំរាំចេះបង្កើតប្លុកហ្នឹង ខ្ញុំចូលមើលផស់គេឡើងជិតម៉ាឆ្នាំឯណោះ។ ហើយដល់បង្កើតហើយហ្នឹង ក៏អត់ចេះដាក់ចម្រៀងអីឬវីដេអូអីដែរ ចេះត្រឹមសរសេរអត្ថបទធម្មតានិងដាក់រូបធម្មតាហ្នុង ពូមើលប្លុកខ្ញុំដឹងហើយ គ្មានរចនាអីទេ ស្រែង៉ោង (ហេសហេ ថាស្រែង៉ោង តិចលោពូស្រុកស្រែថាឌៀមដាមគាត់ទៅ?)
ចេះសរសេរអត្ថបទិងដាក់រូបបានហើយ ចង់ដាក់ចំរៀង
និងវីឌីអូងាយដូចតែគ្នាហ្នឹង ។
ចង់ដាក់ចំរៀង ដាក់ដូចខ្ញុំបានរៀបរាប់នៅទំព៍រ audio របស់
ខ្ញុំរូចហើយ ។ ចង់ដាក់វីឌីអូ ងាយជាងគេគឺយកពីខាងយូធូប
មក ដោយគ្រាន់តែយក URL រឺ អាសយដ្ឋានវេប ដែលនៅក្នុង
របារណាវីហ្កាស្យុងគឺត្រង់ http://www.—- នោះមកផ្ទេរដាក់ចូល
ដូចសរសេរអត្ថបទធម្មតា វានឹងលេចេញវីឌីអូអោយហើយ ។
(ចាំខ្ញុំរ៉ាប់រ៉ងជាមួយពូច្រុកច្រែ បើគាត់ថាហើយល្មេចល្មា
….មិនមែនអោយតែលឺង៉ោងៗសុទ្ធតែអន់ ងាកមុខចេញទេ
មានង៉ោងខ្លះដូចថ្នាំប៉ូវជួយលើកកំលាំងភឹលក៏មានដែរន្តើ! )
😀
😀