jump to navigation

ក្បុងណាមិនវិល បើម្ល៉ឺងៗលោកអើយលោក ! 01/05/2013

Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, នយោបាយនិងនយោបោក, សាសនានិងសង្គម.
Tags: , , ,
trackback

កំណត់សំគាល់ផ្ទាល់ខ្លូន៖
 
ដូចអុកម៉ាផូង បែកទូកអត់ចំណងម្ដងពីរដែរ
 
ថ្ងៃនេះ កំពុងទទួលទានអាហារថ្ងៃត្រង់(អ្នកខ្លះថាស៊ីបាយ ថាញ៉ាំបាយ រឺ
ថាបាយត្រង់ៗក៏បាន) ខ្ញុំត្រូវបានរីខំម៉ិនអោយចូលមើលទំព៍រដើមអម្ពិល
ដោយជាទំលាប់របស់ខ្ញុំពេលបាយបណ្ដើរ ខ្ញុំតែងឆ្លៀតចាក់រ៉ាដ្យូអនឡាញ
ស្ដាប់កំដរណ្ដើរ ដូចជាវើល្ដខ្មែររ៉ាដ្យូអនឡាញជាដើម-ទោះខ្ញុំគ្មានរឺក៏ថាមិនទាន់
មាននិន្នាការនយោបាយផ្កាប់មុខជាមួយបក្សណាមួយក៏ដោយ-គឺអត្ថបទផ្សាយ
នាថ្ងៃទី១អ៊ុសភាចំង៉ៃបុណ្យកាងារផង ត្រង់ក​ន្លែងដូចរូបនិងជាតំណខាងក្រោមនេះ
 ​

(បើនិយាយតាមភាសាល្បែងអុកវិញ នេះដូចអុកមួយផូង បែកទូកម្ដងដល់ទៅពីរអែណុះ
ហើយសុទ្ធតែទូកស៊ីទទេៗបានទៀត ទូកដើរគ្មានចំណង! ដូចមនុស្សគ្មានខ្នងដែរ ។)
 
ស្ដាប់មិនទាន់បានប៉ុន្មាននាទីផង វាធ្វើអោយខ្ញុំទប់សំណើចមិនបាន…
សើចហើយសើចទៀត…សើចឡើងចង់ចេញអាហារតាមរន្ធច្រមុះ…
សើចឡើងហៀរទឹកភ្នែកទឹកសំបោរ ហាសហា៎!​ៗៗៗ!ៗៗ….!!!!
រួចខ្ញុំជូតទឹកភ្នែក ជំរះសំបោរពីច្រមុះ​ ដែលវាចេញមកជាមួយសំនើចនេះ
ទៅតាមរួសញាណដោយអចេតនា ហើយក៏នឹកឃើញរឿងរ៉ាវប្រវត្តិសាស្ត្រ
ស្រុកខ្មែរយើងពីអតីតកាលតៗមក ជាពិសេសប៉ុន្មានសឹបឆ្នាំចុងក្រោយនេះ
បន្ទាប់ពីបារាំងខ្ជាក់អែករាជភាពមកអោយខ្មែយើងវិញ គឺថា…ឃើញថា
របត់នយោបាយនៃអ្នកដឹកនាំខ្មែរបានធ្វើអោយរាស្ត្រខ្មែរធ្លាក់ក្នុងក្តីអន្តរាយ
ហីនហោចខ្លោចផ្សារហូតស្លាប់ខ្មែរបានអស់រាប់លាននាក់នៅសម័យពួកអាវខ្មៅ
ស្បែកជើងកង់ឡានចូលស្រុក រាល់គ្នាស្គាល់ថាសម័យខ្មែរក្រហមរឺប៉ុលពត។
អ្នកនៅរស់សល់ពីស្លាប់និងអ្នកជំនាន់ក្រោយៗត្រូវបានគេពន្យល់បកស្រាយ
សាច់រឿងអស់នោះបញ្ចេញបញ្ចូលទៅតាមនិន្នាការនយោបាយតាមភាពប្រាកដ
រៀងៗខ្លួន ខុសគ្នា ផ្ទុយគ្នា មិនតាមសច្ចភាពនៃប្រវត្តិសាស្ត្រនៅឡើយទេ ។
ម្ខាងថាម្ខាងទៀតក្បត់ ម្ខាងក៏ថាម្ខាងទៀតកញ្ជះបរទេស ចោទដៀលគ្នាថាអាយ៉ង
ថាអាយ៉ងទៅថាអាយ៉ងមក ទៅវិញទៅមក ៗ ៗ…. !
ដែលគួរអោយទប់សំណើចមិនបាននោះគឺត្រង់ដល់ថ្នាក់ថា អាយ៉ងរបស់អាយ៉ង !
ស្ដាប់ទៅគូយអោយវិលក្បុងជាមួយមែន។ ស្នេះហើយសំរេចសំរួច និងដែលកំពុង
វិលក្បុងមិនទាន់បាត់នៅឡើយពីរឿងនយោបាយក៏ដូចនយោបោកប្រាសភូតកុហកគ្នា
ដែរនេះ ក៏ធ្លោយគំនិតលាន់មាត់ជ្រុលដៃមកសរសេរអោយទាល់តែបានថា
បើម្ល៉ឹងៗ ! តើអោយក្បុងណាមិនវិលទៅ លោកអើយលោក ?


(តើការពិតនោះ…ដូចដែលអ្នកពោលនោះបានពោលថាមែនទេ ?)
បរាជ័យដែលកន្លងមកហើយ ត្រូវសើរើកកាយយកមករៀនសូធ្យវិភាគ និងចងចាំយកទុក
ជាមេរៀន កំអោយនាំគ្នាដើរធ្លាក់គន្លងខុសដដែលជាដដែលៗ …ៗ បានទៀត ហើយក៏
មិនត្រូវកាយលុបគ្របបាំងបិទបំបាត់ដានបំភ្លេចវាចោលទេ ។
មានតែអ្នកគ្មានអ៊ុត្តមគតិទេ ដែលគ្មានវិប្បដិសារីចំពោះកំហុសឆ្គងដែលខ្លួនបានធ្វើចំពោះ
ប្រទេសជាតិមាតុភូមិរបស់ខ្លូននោះ ។
( សូមបញ្ជាក់ថា នេះគ្រាន់តែជាជាទស្សនៈផ្ទាល់ខ្លួនប៉ុនហ្នឹង )
 
កាំអ៊ើងញាវៗ !!!


 

មតិ»

1. អាយ៉ៃឆ្លើយឆ្លងវគ្គបន្ត - 10/05/2013
2. ប៉ាម៉ានហាត់តាមែនទែន? - 11/05/2013

ម៉េចក៏តួលេខនៃដីសម្បទានកសិកម្មដល់ក្រុមហ៊ុនបរទេស
ខុសគ្នាដល់ទៅរាន់ៗលានហាត់តា ?
ចង់ឃើញ សៃវឿនជាតុមូលរវាងក្រសូងពាក់ពាន់នឹងតួលេខ
អស់នោះមកផ្ទៀងផ្ទាត់គ្នាដាក់ទូរទស្សន៍អោយរាស្ត្របានឃើញ
ដល់ហើយ ។ មាសទឹកដប់ មិនត្រូវខ្លាវភ្លើងទេ !

សូមចូលរួមមើលនិងស្ដាប់វគ្គល្អមើល ល្អស្ដាប់នៅរដ្ឋសភាថ្ងៃនោះ

ពួយលោកពួយ !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: