សំរាំងធម្មជាតិ(Natural Selection) 07/05/2013
Posted by achharia in កំសាន្តកំប្លែង, រូបកំរើក.Tags: កំសាន្តកំប្លែង, រូបកំរើក
trackback
បាចត្រី អោយតែទឹករីងអស់ចាប់យកៗគ្មានអោយសល់
រុតត្រី ចាប់យកតែត្រីណាជាប់នៅក្នងអង្រុតទេ
នេសាទត្រី បានមួយដឹងមួយ រឿងពូជអត់ន្យាយ
និយាយអោយអក្រក់ស្ដាប់ គឺថាស៊ីខ្ទេចស៊ីខ្ទី បង្ហិនបង្ហោច
😀
ពាក្យចាស់លោកពោលថា ពោះឃ្លានគ្មានត្រចៀក
ស្ដាយពូជត្រីដ៏ធំនោះ មិនដឹងប៉ុន្មានឆ្នាំហើយទេ
ទំរាំធំបានប៉ុណ្ណឺង..ខាងរដ្ឋខាងកសិកម្មមេទឹកមេដីមេព្រៃ
មេត្រីមេសត្វគួរតែទិញយកត្រីនោះទៅលែងវិញ…
កុំអោយដាច់ពូជ ទុកចែកកូនចែកចៅមើល ទុកបង្អួតបរទេស
ជាទេសចរផងក៏ថាបាន ។
ខ្ញុំបានតែថាដែរទេ 😀