jump to navigation

កំពូលស្នេហ៍មាសបង(MI GRAN AMOR) 20/05/2013

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ចំរៀង MP3, ផ្សេងៗ, វីឌីអូ.
Tags: , , , ,
trackback

ដំណាស់តឿនក្រើនរំលឹកផ្ទាល់ខ្លួន
 
ព្រោះតែចង់រស់អោយបានអាយុវែងហើយមានកំលាំងមាំមួនផង
ព្រោះមិនចង់អោយខ្លួនពេលចាស់ទៅទៅជាចាស់ឆាប់ឈឺជរាផង
តែចង់អោយបានទៅជាចាស់មាំចាស់មួនរឹងប៉ឹងល្អ ដូចគេថាចាស់
ស្បែកក្រាស់កំលាំងមាន ចាស់កាន់តែណាស់កាន់តែណង់ …
ដូចខ្ញុំបានពិសោធមួយរយៈកន្លងមកហើយក្នុងការបញ្ចុះទំងន់ខ្លួនក៏ដូច
ការបន្ថយសម្ពាធឈាមនិងកំរិតជាតិស្ករនៅក្នុងឈាមអោយនៅធម្មតា
វិញ បានលទ្ធផលជាទិគាប់ចិត្តបានម្ដងហើយ…គឺកាលនោះត្រូវ៖
 
១-ដេកគេងសំរាន្តសំរ៉ាកអោយបានគ្រប់គ្រាន់និងចៀសវាងនូវអារម្មណ៍
ស្មុកស្មាញកាត់សាញ កាត់ក្ដីទុក្ខព្រួយអោយឆាប់បាន កុំបៀមទុក្ខរ៉ាំរ៉ៃ
(ធ្វើជាម្ចាស់ចិត្ត កំរិតពេលដេកពេលពួន អោយបាន)
 
២-ស្ងួនចំណី គឹទទួលទានអាហារជាសាច់ណាដែលមានខ្លាញ់តិច
បន្ថយជាតិផ្អែម(ស្ករ) បន្ថយជាតិប្រៃ(អំបិល) បន្ថយអាហារជាតិម្សៅ
កុំបរិភោគអោយទាល់ឆ្អែតៗកាងតឺងពេញពោះពេក ជាពិសេសអាហារ
ពេលល្ងាច ។ ផ្ទយទៅវិញ ត្រូវព្យាយាមបរិភោគបន្លែអោយច្រើនៗ
ដែលភាគច្រើនបន្លែស្រស់ប្រសើរជាងបន្លែឆ្អិន និងរំងាប់គំលានបន្ថែម
ដោយផ្លែឈើនានាមានក្រូច ចេក ប៉ោម …ជាដើម ។ល។ ហើយត្រូវ
ផឹកទឹកអោយបានច្រើនៗផងដែរ(ទឹកជាថ្នាំជួយព្យាបាលរោគបាន១០០ជំពូក)
ជាពិសេសមានទឹកតែខៀវធម្មតា តែជីរអង្កាម តែស្លឹកញ័រ តែខ្ញី…។ល។
ទទួលស្គាល់ថាបារីស្រាឡាប់យេ ជាសត្រូវរបស់គ្រឿងក្នុងមានក្រពះសួត
ថ្លើមប្រម៉ាត់ពោះវៀនពោះតាំងជាដើម ។
( ស្រលាញ់ខ្លួនអោយស្ងួនចំណី , កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់ )
 
៣-ត្រូវព្យាយាមហាត់ប្រាណ រឺធ្វើការងារបញ្ចេញកំលាំងកាយនានាអោយ
បានទាល់តែបែកញើសហូររហាមបញេ្ចញជាតិពុលបានតាមញើសពីខ្លួន
យ៉ាងតិចអោយបាន៣០នាទីជាប្រចាំ រៀងរាល់ថ្ងៃ ។
( អត្តពលកម្ម លេងកីឡាដើម្បីសុខភាពទាំងរាងកាយទាំងផ្លូវចិត្តផងដែរ )
 
តាមទ្រឹស្ដីដូចជាងាយៗមែន ថាប្រុយៗបាន សរសេរកត់ទុកបាន តែដល់អនុវត្ត
ខ្ញុំទទួលស្គាល់ខ្លួនអែងថាមិនងាយសោះឡើយហោង …ព្រោះខ្ញុំមិនបានប្រកាន់
អោយបានខ្ជាប់ខ្ជួន១០០%នូវគោលការណ៍ចំបងៗទាំងបីខាងលើហ្នឹងបានទេ
ណាឃើញម្ហូបឆ្ងាញ់ៗ ណាជក់ចូលក្នុងពិភពអ៊ិនធណិតមិនចង់ចេញ ទាំងភ្លេចទាំង
ខ្ជិលផឹកទឹកនិងហាត់ប្រាណផងដែរ …អីឡូវឡើងទំងន់ដល់៩៣-៩៤គីឡូក្រាម
វិញហើយ….ដល់ពេលខ្ញុំត្រូវដាក់កំហិតអោយខ្លួនអែងទៀតហើយ !
……..
ដើម្បីកំដរពេលរាំហាត់ប្រាណនៅមុខកញ្ខក់កុំអោយស្ងាត់អន្ត្រេងពេក ខ្ញុំតែង
ចាក់បទណាដែលពិរោះៗត្រូវចិត្តហើយមានសង្វាក់ញាប់ញាក់កន្ត្រាក់អារម្មណ៍
ផងទើបបានដល់បែកញើសដោយមិនដឹងខ្លួន ។ ចង់ប្លែក ថ្ងៃនេះចូលរាវរកបទ
បរទេសនៅយូធូប ស្រាប់តែទៅចូលត្រចៀកនឹងបទពេរូមួយបទមានចំណងជើង
ថា MI GRAN AMOR ។​ អត់ចេះអែស្ប៉ាញ តែឃើញសំណេរហ្នឹងក៏អាចស្មានបាន
ទៅនឹងភាសាបារាំងអង្លេសអាល្លឺម៉ង្ដដែរថា ម៉ុងហ្គ្រង់អាមួរ(mon grand amour)
ម៉ាយប៊ិកឡាវ(my big love) ម៉ាយនេហ្ក្រូសេលីបេ(meine große Liebe) ។
អីយ៉ាស់ ! នឹកឃើញថានៅ ហ្គូហ្គ័ល(GOOGLE)មានបកប្រែជាខ្មែរបានហើយដែរន្តើ
…ផែលតាមនាងកញ្ជ្រោងភ្លើង(Firefox)ទៅភ្លាម…ឃើញភ្លែតដូចខាងក្រោម
 

 
ខ្ញុំគ្រាន់តែនឹកក្នុងចិត្តទេថា បើខ្ញុំអាច ខ្ញុំនឹងបកប្រែឆ្កុយតែអែងស្ងាត់ៗថា
– កំពូលដួងចិត្តខ្ញុំ/-បង/-អូន
– កំពូលស្នេហ៍របស់ខ្ញុំ(-មាសបង ; -របស់អូន ; -នៃទូលព្រះបង្គំ )
ស្ដាប់ទៅ ដូចជាបានពិរោះជាងប្រែតាមពាក្យត្រង់ៗម៉ូប៉ាម៉ូថា ស្នេហ៍ធំរបស់ខ្ញុំ
ហើយបើថា សេចក្តីស្រលាញ់ដ៏ធំរបស់ខ្ញុំ ហាក់ដូចជាគ្មានទឹកដមនៃមនោសញ្ចេតនា
ស្នេហានៅកប់លាយឡំក្នុងហ្នឹងសោះទេហើយ ។
 

SENSUAL KARICIA LO NUEVO 2013 – “MI GRAN AMOR” */ UN RECUERDAZO
 
ស្ដាប់សំលេងភ្លេងតាមសង្វាក់នៃបទនេះយូរៗទៅ ស្រាប់តែនឹកឃើញប្រៀបមកនឹងចង្វាក់
ឆៃយ៉ាំរបស់ខ្មែរយើងដែរ គឺត្រង់គោះគង គោះគំរបឆ្នាំងនិងស្លាបព្រា សំលេងស្គរទះលឺ
មួយប៊ឹមៗ…កាន់តែដូចគ្នាឡើងៗដូចគេបេះយកទៅបិត ។ គេលួចចំលងផស់យើងទៅ
ដឹង ? នេះបើខ្មែរយើងចេះថែមហ្គីតាបាស់ ថែមហ្គីតាលូឡូ ថែមឃីបូដ លាយឡំដូចគេ
នោះព្រះនឹងច្រឡំមិនខានទេថា បទភ្លេងដ៏ពីរោះរន្ថើនអោយញ័រញាក់កន្ត្រាក់តាមបាននោះ
មានប្រភពមកពី ប៉េរូ រឺក៏ទៅពី កម្ពុជាអច្ឆរិយៈរបស់ជនជាតិខ្មែរយើង ។
1-កំពូលស្នេហ៍មាសបង

តែយ៉ាងណាៗ ខ្ញុំគិតថាវានៅចាញ់ខាងឆៃយ៉ាំខ្មែរយើងត្រង់យើងមានវគ្គបន្ទរ
…បន្ទរស្ដាប់ទៅគួរអោយនឹកដល់សាច់រឿងអីផ្សេងទៅវិញ ចាស់ៗបានដឹង
ដូចខាងក្រោមនេះថា៖
…ហីយោម៉ាសាកាត់ !(ម៉ូងធីងម៉ូង!!!) ហីយ៉ាត់ម៉ាសាគី !!!…
…ពើតនាងពើត!…ពើងនាងពើង!…ពួយអ្នកពួយ!…កិនអ្នកកិន!…កេវនាងកេវ!
…កេវអ្នកកេវ!…អិបនាងអិប!…អិបអ្នកអិប!… រួចដល់ចុងក្រោយ មានទៀតតថា
…ហ៊ឹប!ៗ!ៗ!…ត្រូវទៅតាមកាដង់អោយប៉ាច់ៗគ្មានខុសខ្ចករំលងមួយណាទេ…
ទំរាំដល់បានចប់មួយបទៗឃើញថាសប្បាយបែកញើសខ្ចាយព្រោងផស់គាត់ ។
បែបហ្នឹង មានតែក្នុងឆាំយ៉ាំខ្មែរយើងទេ ។
 
 


 
បទបន្ថែម ៖

2-បងស្រលាញ់អូនច្រើនដល់សូណាស់(TE QUIERO TANTO = I love you so much)

3-ខ្ញុំសុំអភ័យទោស (TE PIDO PERDON = ผมขออภัยโทษ)

4-បណ្ដូលចិត្ត (CORAZONCITO = sweetheart)

5-សន្យាស្នេហ៍(សន្យាថាស្នេហ៍អូន) PROMESA DE AMOR = Promise Of Love
បទប្រមេះសាយាមោនេះ មិនដឺងគេយកស្អីមកគោះផ្សំទេ លឺផ្លប់ៗដូចឆ្ងាញ់ដល់ហើយ !

6- ILUSIONADA DE TI

7-កុំមាត់ ! (NO LO DIGAS)

-កុំប្រាប់គេ ! NoLoDigas By DeleitesAndinos

8-យើងបានជួបគ្នា(NOS CONOCIMOS-DELEITES ANDINOS 2013 )

9-ESPLENDIDOS DE SALVIA

10-ខលមកខ្ញុំ(Llamame = Call Me)

11-ជយោ ស្នេហា (QUE VIVA EL AMOR)

12-គឺអីឡូវនេះបងទៅ(AHORA QUE TE VAS)

13-មិនចង់ក្លាយជាអ្វីផ្សេងពីកន្សែងដៃរបស់អូនទេ
​​​ (YA NO SERE MAS TU PAÑUELITO)

14-ស្នេហា (EL LAMOR)

15-16-La Charapita & Mil Lagrimas(Internacional Yurimaguas)

17-ភ្លេចអស់ហើយ (TODO HAS OLVIDADO = FORGOT ALL)

18-ម៉ាតយទៀត(UNA COPAS MAS)

 
-លេងបទខាងលើបន្តបន្ទាប់គ្នាអត់ឈប់


 
ម៉ូង!ៗ!ៗ! …ម៉ូងធើងម៉ាំ!ៗ!ៗ!…ៗ!…ៗ!…!!!


Raksmey Reymeas vol. 141
 

Bopha vol. 126 Khmer New Year 2013 014
 

Bopha vol. 122 Khmer Bunh Pjom Benh 2012-13
 

BoPha Vol 105-18 RumDuol Dorng Stung-Hout SoVann.mp4
 

BoPha Vol 106-7 SroLanh Pas Khteuy-Neay HonDa.mp4
 

 


 

មតិ»

1. ស្រុកស្រែ - 20/05/2013

ផឹកស្រា ដើម្បី​​ប៉ូវសុខភាព! នាំអោយ​សេវាពេញប៊ឹប! ធ្វើ​អោយ​អាយុ​យឺនយូរ!… នេះ​ខ្ញុំឮ​គេ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍​រាល់ង៉ៃ…😀

achharia - 20/05/2013

គួរតែដាក់ពាក្យស្លោកនេះតាមគ្រប់ដបស្រាផងថា
ផឹកស្រា ជាការសំខាន់ មន្តលោកឆាន់ជាការអត់ប៉ាយ៉ោច😀

ស្រុកស្រែ - 20/05/2013

អស់ទាស់​ម៉ង់…😀

achharia - 20/05/2013

ហើយ…ហើយអ្នកផឹកស្រា សុទ្ធតែជាអ្នកស្នេហាជាតិផងដែរ
ព្រោះរាល់ៗខ្អឹក សុទ្ធតែបានបង់ពន្ធដារអាកររួចរាល់ហើយ
តាមរយៈអ្នកលក់និងអ្នកនាំចូល😀

ស្រុកស្រែ - 20/05/2013

ដោយ​ហេតុនេះហើយបាន​ជា​នៅ​អំពេញ សំបូរតែ​អ្នក​ស្នេហាជាតិ ជិះបុកទ្រូង​ផ្លូវ​រាល់​ង៉ៃ​ដែរ…😀

achharia - 20/05/2013

បង្ករអោយមានការធ្វើគ្រប់អង្គភាព…ប៉ូលិសប៉េអឹម
មន្ទីរពេទ្យ ហ្វាម៉ាស៊ី ហាងលក់ធូបលក់ទៀន ខាងសំណង់
លក់ដែកលក់ស៊ីម៉ងត៍ លោកសង្ឃអាចារ្យ…គ្មានសល់ ។
នាំអោយសេដ្ឋកិច្ចជាតិក៏ដូចភិភពលោកដើរ និងជួយបន្ថយអត្រា
អ្នកគ្មានការធ្វើផងដែរ….ហេហេ…😀

ស្រុកស្រែ - 20/05/2013

ឈ្នះ! ឈ្នះ! ទាំងអស់គ្នា… ចាញ់តែ​អ្នក​អាយូស​ខ្លី…😀

achharia - 20/05/2013

អញ្ចឹងហើយ បានជាមានគេពន្យុះអោយអ្នកដឹកនាំលើ្ងៗ
ធ្វើសង្គ្រាមឆ្បាំងគ្នាក្នុងស្រុកអែងបាន
បាញ់គ្នាមួយប្រាវៗ …សេដ្ឋកិច្ចគេដើរ !
ងាប់តែអាអ្នកងាប់ហ្នឹងអែង😀

ស្រុកស្រែ - 20/05/2013

បាទ, ត្រូវហើយ… មើល​ថ្មីៗនេះ គ្រាន់​តែ​កូរ៉េ​ខាង​ជើង កំញើញ​លេងៗសោះ ស្រាប់តែ​​អតិថិជនរបស់​បងគាំង មានកូរ៉េ​ខាងត្បូង និង​ជប៉ុន បាន​កុម្មង់​ទិញ​សព្វាវុធ​​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ…។ គិតសព្វ​ទៅ បងគាំង​គួរ​តែ​អរគុណ​កូរ៉េ​ខាង​ជើង​ទៅ ព្រោះ​បើ​គ្មាន​ពួក​គេ​ទេ នោះ​សេដ្ឋកិច្ច​​របស់​គាត់ ក៏អត់​ដើរ​ទៅ​មុខ​ដែរ…😀

achharia - 20/05/2013

មិនយូរទេចាំមើល ពូកគេនឹងចែកផលកំរៃនេះដល់គ្នាមិនខាន
តាមរយៈល្បិចបំភានភ្នែកផ្សេងៗ អ្នកដឹងបានដឹង😀

ស្រុកស្រែ - 20/05/2013

ចាំបាច់មើល​អី​ឆ្ងាយ… មើល​តែ​យើង​ទៅ​បាន​ហើយ…។ គ្រាន់​តែ​បាញ់គ្នា​ម៉ាប្រាវ​នៅ​ព្រះវិហារ​ជា​មួយ​ថៃ តើ​ប្រទេស​ណា​ខ្លះ ដែល​ចំណេញ​ពី​ការ​ច្បាំង​គ្នា​នេះ?… អ្នក​ដឹងបាន​ដឹង😀

achharia - 20/05/2013

គ្រាន់​តែ​បាញ់គ្នា​ម៉ាប្រាវ​នៅ​ព្រះវិហារ​ជា​មួយ​ថៃ តើ​ប្រទេស​ណា​ខ្លះ ដែល​ចំណេញ​ពី​ការ​ច្បាំង​គ្នា​នេះ?
សំនួរខាងលើនេះគួរដាក់ជា
វិញ្ញាសារសំរាប់យុវសិស្សនិងនិស្សិតខ្មែរយើងដែរ😀

ស្រុកស្រែ - 20/05/2013

យុវវ័យដ៏​ជា​ទី​ស្នេហា​យើងបច្ចុប្បន្ន ភាគ​ច្រើន​មិនសូវ​ចាប់​អារម្មណ៍​ ចេះ​​គិត​ពី​រឿង​នេះ​ផង​ទេផង… ព្រោះ​ម្នាក់ៗ រវល់​ចង់​ក្លាយ​ជា​តារា..!!..😀

achharia - 20/05/2013

ថាម៉េច ? គេយកទំពាំងទៅប្រលាក់អំបិលធ្វើជ្រក់
ចង់អស់ហើយមែនទេ ?
ខ្ញុំមិនចង់ជឿថា​ដូច្នោះទេ ។ អោព្រះអើយព្រះ !😀

ស្រុកស្រែ - 20/05/2013

ដូងមួយធ្លាយ វាមានតក មាននាឡិ!… ហើយដូងសម័យ​ថ្មី​​យើង​នេះ សំបូរ​តែតក… ឯ​នាឡិវិញ ខ្សត់ណាស់…😀

achharia - 20/05/2013

មកពីអ្នក ដាំដូង ផងដែរ
ដាំដូងមិនសូវគិត គិតតែដាំដូង😀

ស្រុកស្រែ - 21/05/2013

ជ្រមុជក្បាល​ចុះក្រោម?…😀

achharia - 21/05/2013

-ដាំដូង​ (មានពីរដំណាក់កាល
១-គឺរើសយកពូជដូងល្អៗទៅបណ្ដុះអោយបានជាកូនដូង
​​២-យកកូនដូងទៅដាំតាមទីកន្លែងដ៏សមស្របនិងថែរទាំ)
​គឺចង់សំដៅដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យអបរំ
ហ្នឹងហើយ ដែលត្រូវគិតពីគុណណភាពអោយខ្លាំង មិនមែនមាន
ច្រើនតែសាលា ច្រើនតែកូនសិស្សនិស្សិត តែប្រើការអត់សូវកើត។
សំខាន់ជាងនោះគឺគុណភាពគ្រូសាស្ត្រាចារ្យ ម្នាក់ៗមកពីណា
ប្រាក់ខែមកពីណី…បើក្មេងៗរៀនសូកគ្រូតាំងពីថ្នាក់មតេយ្យឡើង
ទៅទៅហើយ …មិនងាយរកបានដូងនាឡិដូចប្អូនថាមែនហ្នឹង ។
ក្នុងវប្បធម៌ខ្មែរ កូនអើយខំញ៉ាំបាយអោយធំៗ ឆាប់ធំបានទៅរៀន
ទៅរៀនអោយដល់ចប់ថ្នាក់ខ្ពស់ថ្នាក់ធំ រួចប្រឡងជាប់បានធ្វើអ្នកធំ​
ធ្វើអ្នកធំសំបូរប្រាក់ចាយលុយឡានវីឡាដើរលេងសប្បាយហ៊ឺហា
…អត់ដែលសូវលឺថា​បានធ្វើធំជួយកសាងប្រទេសជាតិអីដែរទេ !
ត្រូវគ្នាម៉ាច់ ! បើប៉ាមានលុយ សូកអោយកូនចូលកូលែស រួចសូក
យកឌីផ្លូម សូកបន្តយកបាក់កាឡូរេអា សូកយកសញ្ញាប័ត្រនៅ
ថ្នាក់មហាវិទ្យាល័យ សូកយកវិជ្ជាជីវៈ សូកយកប៉ុស្តខ្លា្ញញ់ៗទៀត
…ពេលបានធ្វើដល់មេគេ កូនចៅខ្ញុំវាមិនត្រូវសូកខ្ញុំវិញ ស្រង់ដើម !
តើមានទេសព្វង៉ៃ នៅស្រុកខ្មែរ ដែលកូនចៅត្រូវបង់ខែអោយមេៗ ?

-ដាំដូង ត្រូននឹងពាក្យអង្លេសថាអាប់សៃដ៍ដោន រឺដោនសៃដ៍អាប់
គឺដាំក្បាលចុះក្រោម យកព្រះកន្ធីងឡើងលើ ហ្នឹងហើយ😀
ត្រឡប់ត្រឡិនឡើងចុះៗ ដែលម៉ាផែនការណ៍ត្រូវអាប់ ម៉ាផែន
ការណ៍ត្រូវដោន ស្លាប់ដូងងាប់ទំពាំងអស់មិនរាប់តួលេខទេគឺរាប់
ហ្សេនេរ៉ាស្យុងរឺជំនាន់តែម្ដង ចង់ដាំសងក៏ត្រូវរាប់ជំនាន់វិញដែរ ។
…………………………………….។ល។
នេះគ្រាន់តែជាការគិតរំលឹកសំរាប់ខ្លួនខ្ញុំអែងនេះផងដែរទេ
បងយល់ថាប្អូនយល់ន័យនៃពាក្យនេះច្បាស់ជាងថ្ងៃទៅទៀត ។
ហើយនេះក៏ជាទស្សនៈផ្ទាល់ខ្លួន ផ្ដោះផ្ដូរជាមួយគូសន្ទនា(ប្អូន
ស្រុកស្រែ) តែពីរនាក់ម៉ង់ៗប៉ុននេះទេ ដោយគ្មានចេតនាអាក្រក់
ចំពោះមាតុភូមិកម្ពុជាជាទីស្នេហារបស់ខ្មែរយើងដែរ …បាទ!😀

ស្រុកស្រែ - 21/05/2013

សូមគោរពអង្គប្រជុំ… គឺថា… ខ្ញុំសុំអស់យោបល់..!!.. 😀

achharia - 21/05/2013

នឹកឃើញពេលប៉ាជុំចប់

ប្រាវៗៗ !!! ហ៊ួាម !

ពេលដើរបែកពីអង្គប្រជុំកណ្ដាលអធ្រាតទាំង
ឃ្លានចង់ដាច់ខ្ចល់ផង កូរពោះគ្រូកៗផង….
មានព្រះដែកចាគុនជក់ម្នាក់ មកកេះសួរ អេមិត្ត!
មានក្រដាសទេ សុំថ្នាំម៉ាប៉ារី ខ្ជីដែកកែសអុជផង !
គឺសុំម្ដងម៉ាកាំផ្លេតាម៉ង ។ សម័យនោះក្រដាសទំហំ
មូរបានមួយបារី អាចដូរយកថ្នាំជក់បានមួយបារីដែរ
ហាងឆេងនៅអាងទឹកកំពីងពួយ ។
…គឺថា…សុំអស់យោបល់ដែរ !😀

ស្រុកស្រែ - 21/05/2013

ខ្ញុំ​សម័យ​នោះ​នៅ​ក្មេងទេ តែត្រូវ​តែ​រៀន​ជក់​បារី​ថ្នាំខ្លាំង​​អោយ​ដូច​ពួក​មូលដ្ឋាន​ដែរ…។ នេះជា​ដំណភ្ជាប់​ប្រកាស​របស់​ខ្ញុំ​ ដែល​រៀបរាប់ប្រវត្តិ​របស់​ខ្ញុំ អំ​ពី​ការ​ចេះជក់​បារី​ក្នុង​សម័យ​ខ្មែរ​ក្រហម ​http://sroksrear.com/2011/12/06/tobacco-and-i/😀

achharia - 21/05/2013

មែនហើយ ! កាលនោះ ទៅតាមងារនាំគ្នាហៅ
ទាំងអ្នកជក់ (មានថ្នាំអត់ក្រដាស មានក្រដាសអត់ថ្នាំ)
ទាំងអាចអុយម៉ាយជក់ (មានទាំងថ្នាំ ក្រដាស ដែកកែស)
ទាំងព្រះតេជគុណជក់(អត់អីទាំងអស់ជក់បាននឹងគេដែរ)
មានប្រៀបណាស់ បានឈប់អាងលេសថាសុំសំរាកជក់
មួយបារីសិន ហើយផ្សែងក៏បានជួយដេញមូសរបោម
ដែលរោមតាមភ្លឺស្រែ តាមចំការផងដែរ ។
អរគុណប្អូនចំពោះតំណនោះ ខ្ញុំនឹងទៅអានជាថ្មីទៀត ។
😀

ស្រុកស្រែ - 21/05/2013
achharia - 21/05/2013

អរគុណប្អូន ចំពោះតំណនេះ ខ្ញុំបានទៅអានហើយ ។
ឆ្លងកាត់វាលពិឃាដបាន ម្នាក់ៗសុទ្ធតែមានស្នាមរបួស
តាំងផ្លូវកាយ ទាំងផ្លូវចិត្តរៀងៗខ្លួន …តែណ្ហើយចុះ
បារាំងថា សែឡាវី ! គឺ ជីវិតអ្ចឹងអែង !
អាល្លឺម៉ងត៍ថា ដាស់លេបិនហ្កេតវ៉ៃធ័រ! គឺជីវិតនៅមានត
ទៅទៀត ប្រែកាច់ថា យើងមានទាន់ស្លាប់អែណា?

ថ្ងៃនេះ កុំភ្លេចចាក់ភ្លេងហាត់ប្រាណ អោយបាយបាន
សំរាន្តលក់យល់សប្ដិល្អ ស្រកខ្លាញ់ស្រករាងបានស្អាត
ក្រេបរស់ជាតិជីវិតបន្តទៅទៀត ។😀

2. ស្រុកស្រែ - 20/05/2013

ងាកមកនិយាយពីភ្លេង​ហាត់ប្រាណ​​របស់​បង​ រាល់​ព្រឹក​នេះ​ម្តង… ពេលខ្ញុំ​​ពីស្តាប់​ដំបូង​ ដូច​អត់​ចង់​លោត​ទេ… តែ​ដល់​ស្តាប់​ពីរបីសារ​ទៅ ទ្រាំលែង​បាន​តាម៉ង… គឺ​ទាល់​តែ​លោត​តាម​ចង្វាក់​វា​ទៅ… លោត​បណ្តើរ​ សើច​បណ្តើរ​រហូត​ដល់​ហត់​បែក​ញើស​ជោក​​ទៅ​​ ស្រួល​ខ្លួន​ណាស់…😀

តាម​រយៈ​អាយដៀរ​បង, ខ្ញុំនឹង​ប្រាប់​ពួក​អ្នក​ហាត់​ប្រាណ​នៅ​លើ​ស្តាត​អូឡាំពិក អោយ​សាក​យក​បទឆៃយ៉ាំ មក​រាំ​ហាត់​ប្រាណ​សាកលមើល ក្រែង​ទៅ​រួច​ដូច​ Mi Gand Amor នេះ​ដែរ…😀

achharia - 20/05/2013

ប្រាប់អោយលេងកាច់ពួកប៉េរូហ្នឹងអោយបាន ចាំលេង …
គឺបញ្ចូលបាស់អោយលឺដាច់ ហើយខ្លាំងល្អទៅបានហើយ
ខ្ញុំមានជំនឿរថា ខ្មែរយើងមិនអន់ទេ រឿងភ្លេងរឿងភ្លាត់នេះ😀

3. 4u2 - 24/05/2013


Shawley Meley. New distinguished rhythm of 2013…ሻውለይ መለይ.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: