2013 ERITREAN MUSIC 30/05/2013
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, វីឌីអូ.Tags: កំសាន្តកំប្លែង, ចំរៀង mp3, វីឌីអូ
trackback
ដើម្បីអោយបានពិរោះប្លែកត្រចៀកម្ដងៗ ក៏ចេះតែចច្រប់ផែល
រកមើលតាមយូធូប…ទៅប្រទះឃើញវីឌីអូអេរីទ្រាមួយនេះគូរ
អោយចាប់អារម្មណ៍ណាស់ ថ្វីត្បិតតែមិនចេះភាសាអារ៉ាប់នោះ
មួយម៉ាក់មួយម៉ាត់មែន តែស្ដាប់ទៅបានពិរោះប្លែកម្យ៉ាងដែរ ខ្ញុំ។
2013 ERITREAN MUSIC 3 MEHAZUT SARON BEREKET
(ភាពរតាក់រតុបដាច់បទចំរៀងដូចក្នុងវីឌីអូឃ្លិបនោះបានជំរុញចិត្តខ្ញុំ
អោយរឺងរឹតតែចង់តាមរកបទហ្នឹងដែលគេច្រៀងជាប់មិនដាច់អោយ
ទាល់តែបាន ដូចសីល្បៈនៃការស្លៀកពាក់តុបតែងខ្លួនអោយឃើញ
នេះឃើញនោះខើចលេចលើលេចក្រោមនោះដែរ…អ្នកណាមិនចង់
តាមមើល តាមឃើញ? ប្រុសៗ!)
មិនដូចអ្នកខ្លះទេដែលនិយាយថា បើគេស្ដាប់មិនបាន គេមិនយល់
ន័យសេចក្តីនៃបទចំរៀងនោះ គេមិនអាចពិរោះបានទេ។ តែចំពោះខ្ញុំ
ខ្ញុំស្ដាប់បទនេះបានពិរោះណាស់ គឺពិរោះសង្វាក់សាច់ភ្លេង(rhythm)
ពិរោះបទភ្លេង(melody) ពិរោះសំលេងច្រៀងថ្នមបានលាំទៅជាមួយ
ភ្លេង ដែលលេងចូលឆ្លាស់ឆ្លើយឆ្លងគ្នាបានល្អណាស់…ចុះទំនុក ?
បើស្ដាប់មិនបានក៏ប្រសើរដែរ ជាជាងស្ដាប់យល់ន័យ បើប្រសិនណា
ហើយវាជាការរៀបរាប់ពីរឿងរ៉ាវកំសត់កំរឆ្អែតចិត្តឆ្អិតទ្រូងឈឺចាប់ដូច
គេពុះទ្រូងរូងយកបេះដូងយកប្រម៉ាត់យកថ្លើមអស់ពីខ្លួនហើយនោះ ។
New Eritrea Music 2013 – Mehazut Shewit on www .djerycom.com