សំដី ឆាវឆាវ ០០០១ 02/06/2013
Posted by achharia in ចំណេះដឹងទូទៅ.Tags: ចំណេះដឹងទូទៅ
trackback
…
(ឆាវឆាវ ជាតួអង្គសំខាន់ម្នាក់ក្នុងរឿងសាមកុក និងបានបន្សល់ទុកជាច្រើននូវ
ដំបូន្មានក៏ដូចកំពូលល្បិចកិច្ចកលជាគំរូដល់អ្នកសិក្សាលំអិតរឿងសាកកុកនោះ)
–នរណាជាអ្នកដើរតួ ឆាវឆាវ ?
–នរណាដើរតួ ជូកឺលាង ?
– នរណាខ្លះទៀត
ឆាវឆាវ៖ បើគ្មានសង្គ្រាម តើមានអ្នកក្លាហានមកពីណា?… 😀
សង្គ្រាមមានប្រយោចជាងអ្នកផឹកស្រានិងអ្នកជក់បារីឆ្ងាយណាស់ 😀
ឆាវឆាវ៖ កើតនៅសម័យសង្គ្រាម គឺអកុសល… តែបើអាចបង្ក្រាបសង្គ្រាមទៅជាសន្តិភាពវិញ គឺជាសំណាងក្នុងភាពអកុសល..!!.. 😀
ពូកែចាំមែន អរគុណស្រុកស្រែ ។
😀
( Three kingdom ) samkok eps 1 ( រឿងសាមកុក ភាគទី១ )
ពេលដើរចេញពីអង្គសវនាការ អុបរាជតុងជូ គ្រាន់តែកណ្ដាស់បន្តិច
តែមួយឆែតសោះពួកមន្ត្រីៗនាំគ្នាអោនក្បាលគោរពព្រាត..ថោកទាបមែន !
ឆាវឆាវមានភ្នែកមុត ត្រចៀកវៃ សំដីម៉ាត់ប្រៃ ស្គាល់ចិត្តនិងចរឺតអន់នៃ
មន្ត្រីកំសាកៗអស់នោះ ទើមសំរេចធ្វើមុខឆ្កែស្រែជំរៅដើរទៅចូលរួម
ពិធីជប់លៀងសំងាត់របស់លោកម្ចាស់ វ៉ាង ដោយគ្មានការហៅអញ្ជើញ …
ដើម្បីបង្ហាញពីភាពក្លាហានអង់អាចរបស់ខ្លួនថានឹងទៅសំលាប់កាត់ក្បាល
អុបរាជ តុងជូ នោះអោយបានអោយមើល។…ការប៉ងសំលាប់នោះមិនបាន
សំរេចទេ ហើយក៏ជាមូលហេតុដំបួងដែលនាំអោយ ឆាវឆាវ បាត់បង់
អោកាសនៅក្បែរកៀកកិបនឹង តួងជូ បានដូចមុនតទៅទៀត ។
ឆាវឆាវ បានសេះល្អ ជិះបោលរត់គេចខ្លួនមួយរយៈសិនដើម្បីរស់
តែមិនបោះបង់បាត់ឆន្ទៈនិងមហិច្ឆិតាក្នុងការសំលាប់តុងជូដែរ ។
នៅភាគបន្ត លោកម្ចាស់ វ៉ាង បានលះបង់កូនក្រមុំដ៏ក្មេងស្រស់ស្អាត
របស់ខ្លួនអោយទៅធ្វើជាប្រពន្ធអុបរាជកញ្ចាស់ តុងជូ ដើម្បីបង្ករ
រឿងបំបែកបំបាក់រវាង តុងជូ និងមេទ័ពក្មេងដ៏ខ្លាំងក្លា លីពូ ដែល
កំពុងស្រលាញ់រាប់អានគ្នាយ៉ាងស្អិតរមួតដល់កំរិត ពុកធម៌កូនធ៌ម។
ពលីកម្មជាគំរូដ៏ធំធេងរបស់កូនស្រីលោកម្ចាស់វ៉ាង គឺហ៊ានលះបង់
ឆាកជីវិតរស់នៅភាពជាស្ត្រីធម្មតា ទៅជាទាសីកាមតណ្ហានិងដើរតួ
ជានារីក្បត់គូសង្សារ…ដើម្បីបំបែកបំបាក់ខ្មាំងសត្រូវ…ដើម្បីប្រទេស
ជាតិ ….គួរកត់សំគាល់ណាស់ ។ ល ។ សូមកុំមើលស្រាល
សមត្ថភាពនិងអិទ្ធីពលនៃសំរស់របស់នារីៗអោយសោះ !!!
ភាពអោនលំទោនរបស់ឆាវឆាវចំពោះតុងជូ មិនមែនសុទ្ធតែជាការ
ស្រលាញ់គោរពកោតខ្លាចទេ គឺអោនលុតក្រាបលើកជើងដើម្បី
កាត់ក្បាលនាអោកាសល្អណាមួយ ។ សូមប្រយ័ត្នបំផុតអ្នកដែល
នៅក្បែរៗខ្លួនបាន បើអ្នកបានធ្វើជាអ្នកធំលើសគេ !!!