jump to navigation

ស្ដាយក្លិនមិនគួរឃ្លាត & សង្សារសំលាញ់ចិត្ត 15/06/2013

Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, រូបកំរើក.
Tags: , ,
trackback

 
បទ៖​ ស្ដាយក្លិនមិនគួរឃ្លាត
 

 
…មែនហើយថា គ្មាននរណាងាយភ្លេចបានទេនូវអនុស្សាវរីយ៍
នៃរស់ជាតិស្នេហ៍ជាលើកដំបូងប្រចាំជីវិត…ហើយប្រសិនបើ
គូស្នេហ៍ណាត្រូវបានបែកគ្នាថ្មីៗដោយប្រការអ្វីមួយនោះ គេតែង
នឹករលឹកដល់ក្តីសប្បាយដែលគេបានសាងរួមគ្នា នឹកស្ដាយ…
ស្ដាយដូចសេចក្តីដែលបានរៀបរាប់ក្នុងទំនុកច្រៀងនេះអែង…គឺ
ស្ដាយក្លិនស្នេហ៍គ្រាដំបូងនៅក្រោមម្លប់ដូង ដែលមិនគួរឃ្លាត
មិនដឹងអង្កាល់បានជួបទៀត ?…នឹងបានស្រង់ក្លិនបងម្ដងទឿត!
 
តែយ៉ាងណាក៏ដោយ អ្នកឆ្លាតៗតែងចេះប្រើប្រាសពេលវេលានិង
អំណាចផ្លូវចិត្ត កាត់រំសាយក្តីសោកស្ដាយអាឡោះអាល័យទាំងនោះ
បាន ហើយស្វែងរកសេចក្តីសុខសប្បាយសំរាប់កំដរជីវិត្តតទៅទៀត
ទាល់តែបាន …ពាក្យចាស់លោកពោលដើម្បីជួយលូងចិត្តថាខ្វះអី
ប្រុសពេញដី ស្រីពេញញនគរ បើមួយមិនយក៍ ទៅរក៍មួយទៀត !

ចុះខាងប្រុសៗវិញ នឹកគេវិញប៉ុណ្ណាដែរ ?
ក៏ប្រហែលជាមិនណយដែរ…បំភ្លេចមិនបានទេ លោកអើយ !
 
បទ៖ សង្សារសំលាញ់ចិត្ត





 
លេងរហូតទាំងពីរបទ(ស្ដាយក្លិនមិនគួរឃ្លាតនិងសង្សារសំលាញ់ចិត្ត)

 


 

មតិ»

1. HONDA 'S @youtube - 15/06/2013
2. 4U2 Sao Lae Barnna - 15/06/2013

Sao Lae Barnna ( Lao song since 2008)

3. ហនុមាន - 17/06/2013

ខានចូលលេហយូរយ៉ាងណាយ៉ាងណីដែរខាងហ្នឹង​? ជំរាបសួរបាទ !

achharia - 18/06/2013

បាទ ជំរាបសួរ ហនុមាន !
ខ្ញុំមិនអីទេ សុខសប្បាយធម្មតា ។ អរគុណច្រើនហើយបាន
ចូលមកអើតសួរសុខទុក្ខ ។ ខានជួបគ្នាយូរដែរមែនហ្នឹង ។
ចុះ ហនុមាន និងក្រុមគ្រួសារ សុខសប្បាយជាទេ ?
ប្រហែលរវល់ខ្លាំងហើយ បានមិនឃើញចូលមកអាប់ដេតអីៗ
នៅភូមិវើដប្រែស្សនេះសោះ ។ ង៉ៃនេះប្រហែលឃើញនាងមច្ឆា
ឈរស្ពឹងខាងលើនោះហើយ បានហោះមកដល់ ភ្នែកវៃមែន 😀

4. ស្រុកស្រែ - 18/06/2013

រូបទីពីរនោះ ជាស្រ្តី​ខូចចិត្ត​​ កំពុង​ដើរ​ចុះទឹក​ធ្វើ​អត្តឃាត​ តើ​មែនទេ?.. :-D​​

achharia - 18/06/2013

ង៉ៃនេះទី១៨មិថុនា២០១៣ នៅខាងខ្ញុំក្ដៅបានដល់៣៤°Cអីដែរហើយ
ខោខែនេះក៏កាន់តែរួញខើចទៅៗដែរ ផ្សោតចាប់ផ្ដើមនាំក្នាលេងទឹក
រួចសំដិលហាលថ្ងៃហាលងៀតបណ្ដើៗហើយ ននលៗក្រហម
រងាលៗកណ្ដាលវាលមាត់ទឹក…ឃើញគួរអោយក្ដៅហ្មួម់ៅណាស់ ។
ខ្លះខ្ជិលមហាខ្ចិល មិនខ្ចីស្លៀកពាក់អី តឺនុយស៊ីវិលហក់ចូលទឹកប្រូង
ធ្វើព្រងើយក៏មាន …រូបខាងលើនោះជាមនុស្សម្នាក់ក្នុងចំណោមពួក
មហាខ្ជិលអស់នោះនារដូវក្ដៅនេះអែង ..ជាអ្នកមានចិត្តសប្បុរសសាង
បុណ្យសន្សំកុលសជួយអោយប្រុសៗបានអាយុវែង ន្តើ! 😀

ស្រុកស្រែ - 19/06/2013

ដល់ភាគច្រើន ​គេ​នាំ​គ្នា​តឺនុយស៊ីវិល​ចឹង អ្នក​ដែល​មិន​ធ្លាប់ អត់ហ៊ាន… ក៏​ទៅ​ជា​អ្នក​ចំឡែក​ខុស​គេ… 😀

achharia - 19/06/2013

មិនត្រឹមតែដូចចំឡែកទ ថែមទាំងរអៀសខ្លួនទៀតផង។

នឹកឃើញកាលនោះ នាំគ្នាទៅលេងខាង ម៉ាកសីយ៉ង់ ត្រង់
ឆ្នេរសមុទ្ទមេឌីតែរ៉ាណេឈ្មោះ កាប់ដាកដ៍ នាភាគខាងត្បូង
នៃស្រុកបារាំង ។ ដើរៗទៅ…ដល់ម្ដុំក្រុមអ្នកតឺនុយស៊ីវិល
គេម៉ាផូងធំតាមឆ្នេរសមុទ្រសុទ្ធតែច្រាតៗអាំងថ្ងៃទាំងអស់
នាំគ្នាសំលឺងមកមើលជនអាស៊ី(ពូជចេកពងមាន់ :D) ដែល
មានខោលីអូខុសគេខុសអែង។ កុំតែបានវ៉ែនតាខ្មៅជួយបាំង
គ្រាប់ភ្នែក ម្ល៉េះខ្មាស់គេមិនដឹងយកមុខទៅទុកអែណាទេ…
គឺវាទៅជាមានអារម្មណ៍ថា ខ្មាស់ពួកច្រាតៗហ្នឹងទៅវិញ 😀

ស្រុកស្រែ - 19/06/2013

ស្តាប់ការរៀបរាប់​នេះ​ទៅ បើខ្ញុំ​វិញ ដើរលែង​រួច​បាត់!… 😀

achharia - 19/06/2013

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: