ភ្លេងកំដរយុទ្ធនាការបោះឆ្នោត២០១៣ 10/07/2013
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ចំរៀង mp3, ផ្សឹងៗ, ផ្សេងៗ
trackback
ឡាំបាដា (ភ្លេងសុទ្ធជាចង្វាក់ រេហ្គែរ)
ស្ដាប់បទដែលលេងជាសាច់ភ្លេងសុទ្ធមួយនេះ នរណាៗក៏ដឹង
និងស្គាល់ដែរថាជាបទ ឡាំបាដា ដែលធ្លាប់ពិរោះល្បីសុះសាយ
ទូទាំងភិពភលោក ធ្វើអោយគេច្រៀងគេលេងតាមងាយៗបាន
ព្រោះចង្វាក់ដើមរបស់វាមានលក្ខណៈកន្ត្រាក់ញ័រញាក់ ធ្វើអោយ
អ្នករាំរាំបានកំរើកត្រគាកដូចទារលាស់កន្ទុយគ្រវីគ្រវាត់គ្រលែងទៅ
ឆ្វេងគ្រលែងទៅស្ដាំញាប់ត្រូវគ្នាតាមចង្វាក់ស្គរនិងហ្គីតារបាស់…
ដែលមើលពីក្នុងផ្នត់គំនិតខ្មេរយើងទៅគឺថា អ្នករាំមិនសុភាពរាបសា
ស្លូតបូតស្រគត់ស្រគំសោះឡើយ…ហើយក៏អាចបណ្ដាលអោយ
មនុស្សមានចិត្តពុះកញ្ជ្រោលរោលរាលផងដែរ បើរាំវាយូរៗទៅ ។
ប៉ុន្តែនេះ គេបានយកបទនេះមកលេងជាចង្វាក់ រេហ្គែរ ដែលខ្ញុំ
ស្ដាប់ទៅបានធ្វើអោយអារម្មណ៍ស្មុកស្មាញម្ដងៗរបស់ខ្ញុំបានស្រាក
បានស្រាន្ត បានស្ងប់បានធូរស្រាល…រហូតដល់ស្លូតបូតក៏ថាបាន។
…នឹកឃើញក៏ដូចតាមលឺផងដែរថា នៅស្រុកខ្មែរនាខែនារដូវនេះ
កំពុងមានចលនាឃោសនាបោះឆ្នោត ហើយពួកឃោសនិកនៃក្រុម
បក្សរបស់ខ្លួនដែលំពុងហែរ ពេលជួបជ្រួសគ្នាតាមផ្លូវតែមួយម្ដងៗ
អាចមានការស្រែកចំអកបង្អាប់ដៀមដាមគ្នាអាចបង្ករបានជាជំលោះ
រហូតដល់ប្រើអំពើហឹង្សាកំលាំងបាយដាក់គ្នាផងដែរក៏មាន…តែបើ
បានចាក់បទនេះកំដរបណ្ដើរៗ ខ្ញុំគិតថាប្រហែលជាអាចរំងាប់អារម្មណ៍
ឆេវឆាវដាក់គ្នាបាន អាចបន្ទន់ចិត្តអោយស្លូតបូតដាក់គ្នាបានខ្លះ ។
បើមិនដឹងថាសំពៅហ្នឹងទៅណា ដល់ណាផង សូមកុំទៅជាមួយគេអីដឹង !
.
?
.
(ប្រភពរូប ប្លកស្រុកស្រែ)
តើមានបក្សណា ហ៊ានធានាថាធ្វើទឹកមិនអោយលិចទីក្រុងភ្នំពេញបានទេ ?
រឺក៏ថា ធ្វើទីក្រុងភ្នំពេញមិនអោយលិចទឹកវិញក៏បាន! ប្រាប់រាស្ត្រផងទៅថា
បក្សខ្លូនមានសមត្ថភាពធ្វើបានដោយរបៀបម៉េច ចាំគេបោះឆ្នោតអោយ ។
មតិ»
No comments yet — be the first.