លទ្ធផលឆ្នោតមិនទាន់ជាផ្លូវការ ៦៨+៥៥+០+០+…= ១២៣ 28/07/2013
Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.Tags: នយោបាយនិងនយោបោក, សាសនានិងសង្គម
trackback
ទាំងយើងទាំងគេកំពុងតាមដានរវាង CPP & CNRP ។
ខ្ញុំក៏កំពុងតាមដានតាមដឹង បានស្ដាប់បានមើលបានឃើញបានអាន
កាត់យល់បានថា លទ្ធផលបោះឆ្នោតមិនទាន់យកជាផ្លូវការគឺថា
៦៨+៥៥+០+០+០+…= ១២៣ កៅអីរឺអាសនៈ ។
តាមរយៈការផ្សាយដ៍រហ័សទាន់ចិត្តបំផុតរបស់វេបសៃថ៍ដើមអម្ពិល
…ឃើញថា លទ្ធផលបឋមនៃការបោះឆ្នោតរើសបក្ស/តំណាងរាស្ត្រឆ្នាំ
២០១៣នេះ រវាង CPP និង CNRP មិនស៊ីគ្នាដាច់ភឹងដូចអណត្តិមុនទេ
គឺ ៦៨ ទល់នឹង ៥៥ ( រាងផិតផើយរហើយគូថដែរ )។
ដូចខ្ញុំបានរំពឺងទុកនិងប៉ងចង់ឃើញដែរថា នៅរដ្ឋសភាគួរតែអោយមាន
សំលេងស្របនិងជំទាស់គ្នាអោយបានប្រហាក់ប្រហែលគ្នា…កុំលេងរាល់
ការសំរេចអីម្ដងៗ ឃើញតែខាងក្រុមអ្នកស្របអោយព្រូព្រាត អែខាងក្រុម
ជំទាស់មានតែបួនដប់នាក់អង្គុយម៉ង់ៗ ទោះមិនលើកដៃគាំទ្រក៏ដូចគ្មាន
ន័យអីដែរ ជួនកាលឃើញត្រូវនាំគ្នាដើរចេញផងក៏មាន…។ល។
ដូចគូប្រដាល់ដែរ កុំអោយខុសគីឡូខុសកំពស់គ្នាខ្លាំងពេកបានដាល់គ្នា
ទៅ ល្អមើល។…ខាងណាឈ្នះ មិនបាច់សង្ស័យទេចំពោះអ្នកស្គាល់
ស្រុកខ្មែរបានច្បាស់…តែអ្វីដែលខ្ញុំជក់តាមចាំមើលតទៅទៀតនោះគឺ….
គឺពីក្រុមខ្លះដែលមិនបានឈ្នះនោះ តើគេនឹងធ្វើការតវ៉ាឡាំប៉ាទេ?
ហើយបើសិនជាមាន តើគេនឹងតវ៉ាឡាំប៉ារបៀបណា ???
ចុចលើតំណនេះ រឺលើរូបខាងក្រោមដើម្បីមើលលំអិតនៅវេបសៃថ៍ដើមអម្ពិល
លទ្ធផលសរុបតាមខេត្តនិងរាជធានីដែលខ្ញុំឃើញគេប្រកាសតាមទូរទស្សន៍ជាតិកម្ពុជា
ទទក(នេះគ្រាន់តែជារូបភាពចាប់យកតាមការផ្សាយបន្តពីទំព័រ khmerLiveTV ប៉ុណ្ណោះ)

០២——-ខេត្តកំពង់ចាម
០៣ ខេត្តកំពង់ឆ្នាំង
០៤——-ខេត្តកំពង់ស្ពឺ
០៥ ខេត្តកំពង់ធំ
០៦ ខេត្តកំពត
០៧——-ខេត្តកណ្ដាល
០៨ ខេត្តកោះកុង
០៩ ខេត្តក្រចេះ
១០ ខេត្តមណ្ឌលគីរី
១១ ខេត្តព្រះវិហារ
១២ ខេត្តពោធិ៍សាត់
១៣ ខេត្តព្រះសីហនុ
១៤ ខេត្តស្ទឹងត្រែង
១៥ ខេត្តកែប
១៦ ខេត្តប៉ៃលិន
១៧ ខេត្តឧត្តរមានជ័យ
១៨ ខេត្តបាត់ដំបង
១៩——-រាជធានីភ្នំពេញ
២០——-ខេត្តព្រៃវែង
២១ ខេត្តរតនគីរី
២២ ខេត្តសៀមរាប
២៣ ខេត្តស្វាយរៀង
២៤ ខេត្តតាកែវ
កំណត់សំគាល់៖
ដូចបានសង្កេតឃើញតាមរូបភាពខាងលើនេះ បើ…បើសិនជាថាវាដូចអញ្ចឹងមែននោះ
ខេត្តដែលគណបក្សសង្គ្រោះជាតិខ្មែរបានទទួលសំលេងគាំទ្រច្រើនជាងបក្សប្រជាជន
មានតែរហូតដល់ទៅ៤ខេត្តគឺ កំពង់ចាម កំពង់ស្ពឺ កណ្ដាល ព្រៃវែង និងជាពិសេស
នៅ រាជធានីភ្នំពេញ ផងដែរ …ដែលសុទ្ធតែនៅជាប់និងជិតក្បាលម៉ាស៊ីនជាងគេ។
មតិ
Sorry comments are closed for this entry
ហ្វុនស៊ិនប៉ិច តែមួយចំហៀងកៅអីក៏មិនបានផង… 😀
ស៊ីសងទៅតាមទឹកចិត្តនិងឆន្ទៈរបស់ប្រជារាស្ត្រទេ
បើពួកគាត់អស់ជំនឿហើយ …គឺវាហើយអ្ហើយ !
តាមខ្ញុំដឹង ប្អូនស្រុកស្រែភ្នាល់ឈ្នះបានកាហ្វេឆាខ្វៃ
ពីអ្នកភូមិយើងនេះផង ….
សុំម៉ាកូនពែងនិងឆាខ្វៃម៉ាចាហៀងហង 😀
ខិខិៗៗៗ… ខ្ញុំនឹងថតរូបផ្ញើជូនបង…។ វ៉ាកងឆ្នាំនេះ បងអញ្ជើញទៅណាដែរ?
ខ្ញុំឃើញបងពៅ គាត់ដាក់រូបនៅហ្វេសប៊ុក គាត់ទៅលេងនៅអាល្លឺម៉ង់…។ ឆ្នាំនេះ បងតី និងបងផល្លា ពួកគាត់ទៅលេងនៅ ក្រូអាត…។
ឆ្នាំនេះ ពាក់កណ្ដាលអាទិត្យនេះខ្ញុំនឹងទៅញ៉ាំគុយទាវ
ញ៉ាំហ្វ៉ើនៅប៉ារីសមួយជើងប៉ុណ្ណោះ …គ្មានគំរោងទៅ
លេងអែណាឆ្ងាយទេ ។
អរគុណប្អូនទុកជាមុនចំពោះកាហ្វេឆាខ្វៃឈ្នះភ្នាល់នោះ 😀