jump to navigation

លទ្ធផលឆ្នោតមិនទាន់ជាផ្លូវការ ៦៨+៥៥+០+០+…= ១២៣ 28/07/2013

Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.
Tags: ,
trackback

 
 
ទាំងយើងទាំងគេកំពុងតាមដានរវាង CPP & CNRP ។
 
ខ្ញុំក៏កំពុងតាមដានតាមដឹង បានស្ដាប់បានមើលបានឃើញបានអាន
កាត់យល់បានថា លទ្ធផលបោះឆ្នោតមិនទាន់យកជាផ្លូវការគឺថា
៦៨+៥៥+០+០+០+…= ១២៣ កៅអីរឺអាសនៈ ។

 
តាមរយៈការផ្សាយដ៍រហ័សទាន់ចិត្តបំផុតរបស់វេបសៃថ៍ដើមអម្ពិល
…ឃើញថា លទ្ធផលបឋមនៃការបោះឆ្នោតរើសបក្ស/តំណាងរាស្ត្រឆ្នាំ
២០១៣នេះ រវាង CPP និង CNRP មិនស៊ីគ្នាដាច់ភឹងដូចអណត្តិមុនទេ
គឺ ៦៨ ទល់នឹង ៥៥ ( រាងផិតផើយរហើយគូថដែរ )។
ដូចខ្ញុំបានរំពឺងទុកនិងប៉ងចង់ឃើញដែរថា នៅរដ្ឋសភាគួរតែអោយមាន
សំលេងស្របនិងជំទាស់គ្នាអោយបានប្រហាក់ប្រហែលគ្នា…កុំលេងរាល់
ការសំរេចអីម្ដងៗ ឃើញតែខាងក្រុមអ្នកស្របអោយព្រូព្រាត អែខាងក្រុម
ជំទាស់មានតែបួនដប់នាក់អង្គុយម៉ង់ៗ ទោះមិនលើកដៃគាំទ្រក៏ដូចគ្មាន
ន័យអីដែរ ជួនកាលឃើញត្រូវនាំគ្នាដើរចេញផងក៏មាន…។ល។
ដូចគូប្រដាល់ដែរ កុំអោយខុសគីឡូខុសកំពស់គ្នាខ្លាំងពេកបានដាល់គ្នា
ទៅ ល្អមើល។…ខាងណាឈ្នះ មិនបាច់សង្ស័យទេចំពោះអ្នកស្គាល់
ស្រុកខ្មែរបានច្បាស់…តែអ្វីដែលខ្ញុំជក់តាមចាំមើលតទៅទៀតនោះគឺ….
គឺពីក្រុមខ្លះដែលមិនបានឈ្នះនោះ តើគេនឹងធ្វើការតវ៉ាឡាំប៉ាទេ?
ហើយបើសិនជាមាន តើគេនឹងតវ៉ាឡាំប៉ារបៀបណា ???


ចុចលើតំណនេះ រឺលើរូបខាងក្រោមដើម្បីមើលលំអិតនៅវេបសៃថ៍ដើមអម្ពិល

 


 
លទ្ធផលសរុបតាមខេត្តនិងរាជធានីដែលខ្ញុំឃើញគេប្រកាសតាមទូរទស្សន៍ជាតិកម្ពុជា
ទទក(នេះគ្រាន់តែជារូបភាពចាប់យកតាមការផ្សាយបន្តពីទំព័រ khmerLiveTV ប៉ុណ្ណោះ)
 

០១ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ

០២——-ខេត្តកំពង់ចាម
ខេត្តកំពង់ចាម

០៣ ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង

០៤——-ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ

០៥ ​ខេត្តកំពង់ធំ
​ខេត្តកំពង់ធំ

០៦ ខេត្តកំពត
ខេត្តកំពត

០៧——-ខេត្តកណ្ដាល
ខេត្តកណ្ដាល

០៨ ខេត្តកោះកុង
ខេត្តកោះកុង

០៩ ខេត្តក្រចេះ
ខេត្តក្រចេះ

១០ ខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរី

១១ ខេត្តព្រះវិហារ
ខេត្តព្រះវិហារ

១២ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់

១៣ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ

១៤ ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង

១៥ ខេត្តកែប
ខេត្តកែប

១៦ ខេត្តប៉ៃលិន
ខេត្តប៉ៃលិន

១៧ ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ

១៨ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង

១៩——-រាជធានីភ្នំពេញ
រាជធានីភ្នំពេញ

២០——-ខេត្តព្រៃវែង
ខេត្តព្រៃវែង

២១ ខេត្តរតនគីរី
ខេត្តរតនគីរី

២២ ខេត្តសៀមរាប
ខេត្តសៀមរាប

២៣ ខេត្តស្វាយរៀង
ខេត្តស្វាយរៀង

២៤ ខេត្តតាកែវ
ខេត្តតាកែវ

 
កំណត់សំគាល់៖
ដូចបានសង្កេតឃើញតាមរូបភាពខាងលើនេះ បើ…បើសិនជាថាវាដូចអញ្ចឹងមែននោះ
ខេត្តដែលគណបក្សសង្គ្រោះជាតិខ្មែរបានទទួលសំលេងគាំទ្រច្រើនជាងបក្សប្រជាជន
មានតែរហូតដល់ទៅ៤ខេត្តគឺ កំពង់ចាម កំពង់ស្ពឺ កណ្ដាល ព្រៃវែង និងជាពិសេស
នៅ រាជធានីភ្នំពេញ ផងដែរ
…ដែលសុទ្ធតែនៅជាប់និងជិតក្បាលម៉ាស៊ីនជាងគេ។
 


 

មតិ

1. ស្រុកស្រែ - 29/07/2013

ហ្វុនស៊ិនប៉ិច តែមួយចំហៀងកៅអីក៏មិន​បាន​ផង…😀

achharia - 29/07/2013

ស៊ីសងទៅតាមទឹកចិត្តនិងឆន្ទៈរបស់ប្រជារាស្ត្រទេ
បើពួកគាត់អស់ជំនឿហើយ …គឺវាហើយអ្ហើយ !
តាមខ្ញុំដឹង ប្អូនស្រុកស្រែភ្នាល់ឈ្នះបានកាហ្វេឆាខ្វៃ
ពីអ្នកភូមិយើងនេះផង ….
សុំម៉ាកូនពែងនិងឆាខ្វៃម៉ាចាហៀងហង😀

ស្រុកស្រែ - 29/07/2013

ខិខិៗៗៗ… ខ្ញុំ​នឹង​ថតរូប​ផ្ញើជូនបង…។ វ៉ាកងឆ្នាំនេះ បងអញ្ជើញ​ទៅ​ណាដែរ?
ខ្ញុំ​ឃើញ​បងពៅ គាត់​ដាក់​រូប​នៅហ្វេសប៊ុក គាត់​ទៅ​លេង​នៅ​អាល្លឺម៉ង់…។ ឆ្នាំនេះ បងតី និងបងផល្លា ពួកគាត់​ទៅលេង​នៅ ក្រូអាត…។ ​

achharia - 29/07/2013

ឆ្នាំនេះ ពាក់កណ្ដាលអាទិត្យនេះខ្ញុំនឹងទៅញ៉ាំគុយទាវ
ញ៉ាំហ្វ៉ើនៅប៉ារីសមួយជើងប៉ុណ្ណោះ …គ្មានគំរោងទៅ
លេងអែណាឆ្ងាយទេ ។
អរគុណប្អូនទុកជាមុនចំពោះកាហ្វេឆាខ្វៃឈ្នះភ្នាល់នោះ😀


Sorry comments are closed for this entry

%d bloggers like this: