jump to navigation

លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត…ឆ្នាំ២០១៣ 12/08/2013

Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.
Tags: ,
trackback

 
ចុចតាមតំណខាងក្រោម
 
-ដើម្បីមើលនៅវេបសៃថ៍ដើមអម្ពិល
ដែលមានដាក់ផ្សាយនៅថ្ងៃទី១២ ខែ៨ ឆ្នាំ២០១៣ នេះអំពី
លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោត ជ្រើសតាំង
តំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣ …

 
-ដើម្បីមើលជាវីឌីអូចំលងផ្សាយបន្តពីទទកនៅវេបសៃថ៍
ខ្មែរឡៃវ៍ដត់ធីវី(khmerlive.tv) មានដាក់ផ្សាយអំពី
NEC General Elections Preliminary Results

 
សង្កេតផ្ទាល់ខ្លួន ៖
បើប្រៀបទៅនឹងតួលេខនៃលទ្ធផលបឋម ឃើញថាតួលេខនៃ
លទ្ធផលបណ្ឌោះអាសន្នមានកើនឡើងបន្តិចបន្តួចទៀតប៉ុណ្ណោះ
ដែលខ្ញុំគិតស្មានថាប្រហែលកាលនោះគេប្រមូលហិបឆ្នោតនិងរាប់
មិនទាន់អស់សព្វគ្រប់ ។ ជារួមឃើញថា ខាងបក្សប្រជាជននៅតែមាន
សំលេងឆ្នោតគាំទ្រច្រើនជាងគេដដែល តែលទ្ធផលនេះនៅមិនទាន់
ទទួលស្គាល់ព្រមព្រៀងពីខាងបក្សសង្គ្រោះជាតិកម្ពូជានៅឡើយទេ​។
…ខាងរដ្ឋាភិបាលក៏បានត្រៀមរៀបចំផងដែរដើម្បីការពារមិនអោយ
មានអំពើហឹង្សារឺកុបកម្មនានាដែលអាចរាលដាលកើតមានឡើងចេញ
ពីបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតនោះ បើសិនជាមាន។ តាមស្ដាប់
កំសួលខ្យល់បក់ពីលិច ការធ្វើបាតុកម្មនោះហាក់ដូចជាមានការពន្យុះ
អោយធ្វើ ហាក់ដូចជាមានគំរោងគ្រោងទុកមកយូរហើយ ដែលខ្ញុំគិត
ថា …បើចង់ប្រើកំឡាំងបាយយកអំណាច ត្រូវគិតដល់ទ្រឹស្ដីខាង
ពួកកម្មុយនិស្តថា រដ្ឋអំណាចបានដោយសារចុងកាណុង !
គឺត្រូវធ្វើសង្គ្រាម បង្ហូរឈាម កាប់សំលាប់គ្នា ដណ្ដើមយកអំណាច
ដែលពួកប្រទេសរីកចំរើននានាគេមិនជ្រើសយកវីធីនេះសោះទេ ។
 
យ៉ាងណាយ៉ាងណី សូមបន់ស្រន់កុំអោយមានអំពើហឹង្សាបាញ់ប្រហារ
កាប់ចាក់វាយដំគ្នាបង្ហូរឈាមរវាងខ្មែរនឹងខ្មែរ រវាងរាស្ត្រខ្មែរនិងកងប្រដាប់
អាវុទ្ធធខ្មែរ…សូមអោយមានដំណោះស្រាយដោយផ្លូវច្បាប់និងសន្តិវិធី
ប្រកបដោយជោគជ័យដើម្បីជាតិខ្មែរយើង ដើម្បីប្រទេសខ្មែរយើងដែលបាន
ប្រែក្លាយពីវាលពិឃាដមកជាវាលអភិវឌ្ឍន៍វិស៍យកសិកម្មនិងឧស្សាហកម្ម
រួចមកហើយនេះ ។
 
…កំពុងតាមដានបណ្ដើរ នឹកឃើញបណ្ដើរដែរនូវភាសិតចាស់បុរាណខ្មែរ
ដែលពោលដាស់តឿនផង ចំអកអោយផងដល់កូនចៅជំនាន់ក្រោយៗ
ពីរបីឃ្លា ពីរបីម៉ាត់ថា ៖
-ទូកទៅ​កំពង់នៅ
ចង់មានន៍យថា ប្រួយត្នវើយ!ធ្វើអីទាំងអស់គ្នា ដល់មានការមានរឿងរ៉ាវអី
អាគេប្រុយទៅរួចខ្លួនបាត់ អាអែងនៅវាន់កម្នាក់អែង ។
-សាច់មិនបានស៊ី​ យកឆ្អឺងព្យូរក
មានន័យមិនចំអកថា បើសាច់មិនបានស៊ី កុំយកឆ្អឺងមកព្យួរក !
-នៅមិននៅ យកជ័រព្នៅមកត្បៀតក្លៀក
មានន័យថា កុំយកបញ្ហាមកដាក់ខ្លួន​បើនៅបានសុខៗស្រួលៗហើយ!
-អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា
ចង់មានន័យថា ដូចថាប្រាប់ត្រង់ៗហ្នឹងហើយ ! ។ល។
 
…ប្រយ័ត្នសន្លឹកបៀអាត់ជង ក្លាយជាពីរគ្រាប់ជង…?
បទវិភាគមួយដែលខ្ញុំបានអាននៅដើមអម្ពិល ដែលខ្ញុំគិតថាការវាយ
តំលៃនានាមុនព្រឹត្តិការណ៍នោះនោះ ទំនងត្រូវបានជាង៦៨% ទោះមិន
ទាយត្រូវមុនបាន ១០០% ដូចខុងម៉ឺងវិភាគទាយក្នុងរឿងសាមកុកក៏ដោយ។
ចុចទីនេះដើម្បីអានសាច់ក្តីនៃបទវិភាគបានលំអិតនៅដើមអម្ពិល
 


 

មតិ»

1. ស្រុកស្រែ - 12/08/2013

«ទូកយើងវែង, ឯទូកគេខ្លី» ពេល​មាន​អាសន្ន​ បត់​ត្រឡប់​ក្រោយ​បែរ​មិន​ទាន់​គេ​ទេ..!!.. 😀

achharia - 12/08/2013

ទូកគេមានប៉ាស្ព័រស្រេចៗ ប្រុយស្មើម៉ានបានស្មើហ្នឹង
ទូកយើងមានពុកម្ដាយមានបងមានប្អូនមានផ្ទះសំបែងនៅពេញស្រុក

ក៏មិនមែនទើបតែម្ដងទេ ច្រើនដង ញយដងហើយ ខ្ញុំឃើញ😀
(ម្យ៉ាងទៀត ហេតុដែលហាងគុយទាវA អស់ម៉ូយច្រើននោះ
ជួនកាល ហាងគុយទាវ B ដែលមនុស្សចូលស៊ីច្រើនជាងមុននោះ
មិនមែនហាងBដាក់សាច់និងស៊ុបឆ្ងាញ់ជាងមុនទេ តែអ្នកស៊ីជាម៉ូយ
ខាងហាង A ខឹងនឹងអាអ្នករត់តុគំរោះគំរើយជាងមុនក៏មាន នេះក៏ជា
ហេតុផលមួយដែរ ដែលម្ចាស់ហាងគុយទាវ A ត្រូវដឹងផងដែរ )

ស្រុកស្រែ - 12/08/2013

បើម្ចាស់​ហាង​គុយទាវ A មិន​ដឹង​ខ្លួន​ទៀត, លើក​ក្រោយ​ ភ្ញៀវ​នឹង​រត់​ទៅចូល​​ហាងគុយទាវ B អស់…។ ពេលនោះ គឺ​មាន​តែ​ម្ចាស់​ហាង និង​អ្នក​រត់​តុ​​ អង្គុយ​ចាំ​បក់​រុយ​តែ​ប៉ុណ្ណោះ… ដល់​ដំណាក់​កាល​នោះ តិច​លោ​ម្ចាស់​ហាង ​មក​បន្ទោស​ភ្ញៀវ​ថា «មានចិត្តសាវ៉ា» ចុះ?…😀

achharia - 12/08/2013

នេះជាសញ្ញាណមួយហើយមានអត្ថន័យធំធេងណាស់
សំរាប់ម្ចាស់ហាងមួយៗ និងម៉ូយគុយទាវដែរ😀

ស្រុកស្រែ - 12/08/2013

និយាយ​ពី​គុយទាវ​បែបនេះ ខ្ញុំ​ចង់​ដឹង​ថា តើ​គុយទាវ​ និងហ្វើរ​នៅ​ប៉ារីស មាន​រសជាតិ​យ៉ាង​ម៉េច​ដែរបង?…😀

achharia - 12/08/2013

នៅហាង ទ្រីកូតាំង តាមផ្លូវអាវើនុយដឺស្វាហ្ស៊ីនៅតែមាន
មនុស្សពេញៗដដែល ថៅកែនិងអ្នករត់តុចេះខ្មែរស្រួល
កុម្មង់ តំលៃក៏មិនលើសគេ តែរស់ជាតិទាំងគុយទាវឆាខ្វៃ
ទាំងហ្វើ(គុយទាវដាក់ជីជាល្បោយ)មិនជាឆ្ងាញ់អីប៉ុន្មាន
ទេ ចាញ់យាយខ្ញុំគាត់ធ្វើខ្លួនអែងនៅផ្ទះឆ្ងាយណាស់​😀
បើនិយាយពីអាកាសធាតុវិញ នៅប៉ារីស៍ដើមខែ៨ដែល
ខ្ញុំទៅនោះគឺ៣២‍°Cទៅ៣៦°C មិនចាញ់ស្រុខ្មែរយើង
ប៉ុន្មានទេ ខ្ញុំស្លៀកខោខ្លីដើរដូចអាទរហ៊ារហូតបីបួនង៉ៃ
ហ្នឹង តែអត់មានផ្សោតមើលដូចនៅខាងក្រូអាតដែល
វត្តីនិងផល្លាទៅនោះទេ …ទៅតួអែហ្វែលឃើញតែដែក
ជ្រងោៗដដែល ។ …ម្ចាស់ហាងមិនថា A B រឺ C…ដូច
រៀបរាប់លេងខាងលើនោះទេ គូរតែយកគំរូតាមហាង
ទ្រីកូតាំង ធ្វើយ៉ាងណាអោយភ្ញៀវចូលចិត្តត្រូវមាត់ត្រូវក
បំរើយកចិត្តចាត់ទុកភ្ញៀវជាម៉ូយដូចស្ដេច ដូចតាមភាសា
អាល្លឺម៉ង់គេថា kunde ist könig 😀

ស្រុកស្រែ - 12/08/2013

ឆ្នាំក្រោយ​ ប្រហែល​ជា​ខ្ញុំ​បាន​ទៅ​ផឹក​កាហ្វេ​ក្តៅៗ នៅ​ផ្ទះ​បង​ នា​រដូវ​វ៉ា​កង​ដែរហើយ…។ សុខសប្បាយ​បង…😀

achharia - 12/08/2013

អរគុណ ប្អូនស្រុកស្រែ !
ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថាយើងនឹងបានជួបគ្នាបានពេលយូរជាងមុន
ហើយប្អូននឹងលៃលកបានទៅលេងដល់ផ្ទះខ្ញុំមិនខាន ចាំខ្ញុំទៅ
យកពីផ្ទះវត្តីនិងផល្លា ។​ សូមប្អូនបានសុខសប្បាយដែរ !😀

2. being there - 14/08/2013

A Public Forum with Sam Rainsy Parts 2 of 3

sam raingsy back again in kh (B T) - 16/08/2013
INSIDE & OUTSIDE - 16/08/2013

នរណានៅក្រៅ នរណានៅក្នុង ?
outside in ? they, we are drinking hot coffee ?
ចាំមើលដល់វេន​នរណាទៅនៅក្រៅម្ដង😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: