លទ្ធផលជាផ្លូវការនៃការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត…ឆ្នាំ២០១៣ 11/09/2013
Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.Tags: នយោបាយនិងនយោបោក, សាសនានិងសង្គម
trackback
ការសង្កេតតាមដាននិងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន៖
លទ្ធផលឆ្នោតប្រកាសជាផ្លូវការនៅតែ ៦៨+៥៥+0…=១២៣ដដែល
…ខំតែតាមដានមើលលទ្ធផលនៃការបោះឆ្នោតរើសបក្សនយោបាយ
អោយដាក់សមាជិកបក្សជំរើសរឿងខ្លួនចូលបំរើរាស្ត្រជាតំណាងរាស្ត្រ
នៅអណត្តិទី៥ឆ្នាំ២០១៣នេះតាំងពី លទ្ឋផលបថម លទ្ធផលបណ្តោះ
អាសន្ន…រហូតមកដល់លទ្ធផលជាផ្លូវការឃើញថា តួលេខនៅ
ដដែលគឺជើងម៉ាសរុបទាំង ១២៣ = ៦៨+ ៥៥+ ០+ ០+..អាដែលៗ។
មើលសេចក្តីប្រកាសលទ្ធផលពិស្ដារតាមធីវី(ផ្សាយបន្តនោខ្មែរលៃហ្វ៍ដត់ធីវី)
























តែបើប្រៀបទៅនឹងអណត្តិមុនៗឃើញថាមិនអាដែលៗទេ គឺចំនួនកៅអីខាង
គណបក្សប្រឆាំងជំទាស់មានឈ្មោះថា គណៈបក្សសង្គ្រោះជាតិកម្ពុជា(CNRP)
ដែលជាបក្សរួបរួមគ្នារវាងគណៈបក្សសមរង្ស៊ីនិងគណៈបក្សសិទ្ធីមនុស្សបានកើន
ឡើងច្រើន ។ នេះបានន័យថាមានសំលេងប្រជាពលរដ្ធគាំទ្រច្រើនជាងមុនគួរអោយ
កត់សំគាល់ ព្រោះបានកើនរហូតទៅដល់ ៥៥ កៅអី …ហើយដែលតួលេខនេះ
នៅតែពុំទាន់ទទួលស្គាល់យល់ព្រមអ៊ឺអើពីខាងបក្សជំទាស់មុននៅឡើយទេ ដោយពួក
គាត់នៅតែប្រកាន់ជំហរថាសំលេងឆ្នោតពួកគាត់បានច្រើនជាងហ្នឹង ថាបើរាប់អោយ
ត្រឹមត្រូវស្រួលបួលអាចឃើញលទ្ធផលរហូតដល់ឈ្នះវិញផង…???
ទោះតែប៉ុនណេះហើយក្តី ខ្ញុំយល់ថា ការថមថយចុះសំលេងគាំទ្រជំពោះបក្សប្រជាជន
ដ៏គួរអោយប្រហោងពោះដែរនោះ(៦៨ទល់នឹង៥៥) គឺជាចំលើយតបក៏ដូចជាការព្រមាន
មួយដល់បក្សប្រជាជនដែរថា…មានរឿងអីដែលរាស្ត្រភាគច្រើនមិនពេញចិត្តនៅចំកណ្ដាល
ក្បាលម៉ាស៊ីនគឺនៅរាជធានីភ្នំពេញនិងនៅក្បែរៗជាប់ៗជិតៗក្បាលម៉ាស៊ីនគឺតាមខេត្តនានា
ដែលនៅជាប់ជុំវិញរាជធានីភ្នំពេញនោះ ។ ក៏បង្ហាញផងដែរហើយថា ប្រជាពលរដ្ឋខ្មែរ
ក៏ដូចថាយុវសិស្សនិងនិស្សិតខ្មែរបានចូលរួមខ្វាយខ្វល់ រូមគិតរួមគូរដោះស្រាយបញ្ហាក្នុង
សហគមន៍ក្នុងសង្គមជាតិ…និយាយអោយខ្លីហើយងាយស្ដាប់គឺពួកគាត់ ពួកយើងជា
ប្រជារាស្ត្រកំពុងចូលប្រឡូកធ្វើអ្វីហ្នឹងហើយដែលហៅថា នយោបាយ នោះបានហើយ
ដែលខ្ញុំរំពឹងមកក៏ជាយូរហើយដែរ …មិនមែនដេកទ្រាំធ្មេចភ្នែកបណ្ដោយអោយក្រុមមេៗ
អ្នកដឹកនាំប្រទេសជាតិដឹកនាំទៅរកផ្លូវខុសបានស្រួលៗស៊ីប្រាក់ខែផុយៗហើយធ្វើអីតាម
ចិត្តដូចគេជិះសេះលែងដៃនាសម័យមុនៗទៀតទេ ។
….
….
កំពុងតាមដានតទៅទៀតពីការធ្វើបាតុកម្មសំដែងការមិនយល់ព្រម ជួបជុំគ្នាស្មឹងសមាធិ៍?
បួងសួងបូងសំរូងសុំក្តីសុខសន្តិភាព? សុំយុត្តិធម៏? សុំសេរីភាព? (តែមិនមែនរហូតទៅដល់
សុំលុយសុំកាក់? សុំមាសសុំប្រាក់? សុំបុណ្យសុំសក្ដិ? សុំបាយសុំសំឡ? សុំអង្ករសុំអំបិល?
សុំថ្នាំពេទ្យខោអាវ សុំស្បែកជើងកង់ឡានសុំសំពត់ភ្លៀង? ដូចសម័យមុនទៀតទេ)..។ល។
បើសិនជាមានតៗទៅទៀត…។
FIRST TOUCH …???