jump to navigation

កិច្ចប្រជុំសភាដំបូង ២៣កញ្ញា២០១៣ … 23/09/2013

Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.
Tags: ,
trackback

កំណត់សំគាល់ផ្ទាល់ខ្លួន៖
 
កំពុងរង់ចាំស្ដាប់ ចាំមើល ចាំដឹង ថាតើ…ថាតើនា
ថ្ងៃទី២៣កញ្ញា២០១៣មានអ្វីកើតឡើងទេនៅភ្នំពេញ?
– មាន! គឺដំណើរការនៃកិច្ចប្រជុំសភានោះអី ?
 
ទោះបីគ្មានការចូលរួមពីខាងបក្សសង្គ្រោះជាតិកម្ពុជាក្ដី(ពហិការ?)
ឃើញថាកិច្ចប្រជុំនៅសភាជាលើកដំបូងសំរាប់អាណត្តិទី៥បានធ្វើទៅ
បានចប់ដោយរលូនហើយ …។ គ្មានឈាមដាបពោះដំរីនៅមុខ
ទន្លេបួនមុខទេ…គ្មានកំលាំងតវ៉ាបែបអហឹង្សាពីសំណាក់ពលរដ្ឋទេ
ហើយក្រុមម៉ាអ្នកជាប់ជាតំណាងរាស្ត្រខាងបក្សសង្គ្រោះជាតិក៏រវល់
តែទៅនាំគ្នាសច្ចាស្បថស្បែរនៅអង្គវត្តអែខែត្រសៀមរាបអែណុះឆ្កុយ
(អ្នកខ្លះអាចយល់ថា ទៅចូលរួមក៏បាន មិនទៅចូលរួមក៏បាន ។
អ្នកខ្លះទៀតអាចយល់ដែរថា ព្រោះបើទៅចូលរួមក៏អត់ មិនទៅចូលរួម
ក៏អត់…គឺអត់បានការ ហាប្រាំមិនបានពាក់កណ្ដាលម៉ារយម៉ាភៃបីទេ
បើដឹងថាចាញ់មុនបាត់ទៅហើយ ឡើងប្រកួតធើអីនាំតាឈឺសាច់ !)

 
CPP DO IT ALONE, WITHOUT CNRP .
 


 

មតិ»

1. ថាម៉េចៗ ? - 23/09/2013

ព្រះមហាក្សត្រ​​ចាត់តាំង​លោក​ហ៊ុន សែន​​ឲ្យ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី
http://www.khmer.rfi.fr/Roi-a-nomme-HunSen-pour-creer-nouveau-gouvernement

2. goodCC - 23/09/2013
3. goodCC - 23/09/2013
4. 68/68 - 24/09/2013
5. VESSVESS-SIYEV ! - 24/09/2013
6. VSVES-SIYEV ! - 26/09/2013

* See V Download the CABINET MEMBERS and the 5th GOVs’
@ :

http://www.jendhamuni.com/wp-content/uploads/2013/09/cabinet-members.pdf

* 2013-09-25 : TVK Cabinet Meeting – Part 1
@:

http://www.khmerlive.tv/archive/20130925_TVK_Cabinet_Meeting_-_Part_1.php

7. BeCONTINUED... - 28/09/2013

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​តំណែង​ប្រធាន​រដ្ឋសភា (RFI)

http://www.khmer.rfi.fr/cambodia-samrainsy-demand-assembly-president-assembly-

8. មែនហីក៏អី ? - 28/09/2013

អ្នកប្រមូលលុយ ជួយគណបក្ស សង្រ្គោះជាតិ នៅបារាំង រិះគន់ លោក សម រង្ស៊ី យកលុយពីការ រៃអង្គាស ជាង២០ម៉ឺនដុល្លារ ទៅទិញរថយន្តជិះ

http://www.dap-news.com/2011-06-14-02-39-55/72952-2013-09-28-12-53-13.html

9. មែនហីក៏អី ? - 29/09/2013

.
at KI-MEDIA : by Angkor Borei News
គេថា គេសុំនិយាយផង ! មានអី? ថាដូចត្រូវម្យ៉ាងផស់គេ !
http://ki-media.blogspot.ch/2013/09/blog-post_29.html
.
បើមើលមិនច្បាស់ ពិបាកអាន ចុចតាមលិង្កខាងក្រោមក៏បាន

the he she they can't be touched - 29/09/2013

ហ៊ាននិយាយប៉ះពាល់អីដល់ស្ដ​េចផង ? កុំប៉ះវើយ !
ថាកុំនិយាយ កុំថា កុំប៉ះពាល់ ទោះស្ដេចធ្វើអ្វីខុសត្រូវ
យ៉ាងណាក៏ដោយ ។ ច្បាប់ថា អត់អោយប៉ះពាល់បានទេ SIC !

10. កៀនស្វាយនៅកៀនក្លៀកព្រះ - 29/09/2013

មើលឃើញជីវភាពរាស្ត្រខ្មែរនៅក្បែរៗរាជធានីអំពេញតាមរយៈ
រូបភាពមាន ទឹក ផ្លូវ ផ្ទះសំបែង សំលៀកបំពាក់ សាច់ឈាមមនុស្ស
ទាំងចាស់​ទាំងក្មេងៗ ឆ្នាំ២០១៣ ។​ នៅទំព័រដើមអម្ពិឡ

អាជ្ញាធរ ស្រុកកៀនស្វាយ ត្រៀមជម្លៀស ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់
http://www.dap-news.com/2011-06-14-02-39-55/72980-2013-09-29-13-48-23.html

បើខ្ញុំជាមេគេ - 29/09/2013

មើលហើយ ។ មើលៗទៅ ដូចនឹកចង់ស្ងល់តិចៗដែរថា
អភិបាលច្រុកកៀនឆ្វាយហ្នឹង គាត់មកពីច្រុកចិនហីក៏អី ?

11. បើខ្ញុំជាមេគេ - 29/09/2013

បើខ្ញុំជាមេគេ បែបមេខាងប៉ូលីសក្រុងទើបចំមុខពាក់ពាន់
គឺថា ដូរមិនដូរ? ដូរភ្លាម! អ្នកណាដែលទទួលខុសត្រូវសុវត្ថិភាព
នៅម្ដុំហ្នឹង បណ្ដោយអោយគេនៅជិះម៉ូតូអត់លេខដើរបង្ករអសន្តិសុខ
ដល់សង្គម សហគមន៍ ឃុំខេត្តបាន បាញ់បោះ ឆក់ប្លន់ សំលាប់គ្នាបាន
ផុយៗ រួចប្រុយៗទៅបាត់យ៉ាងរលូន បានសំរេចដូចសេចក្តីប៉ងប្រាថ្នា។
http://www.dap-news.com/2011-06-14-02-39-55/72981-2013-09-29-15-32-46.html

ធឺៗ ហ្នឹង ដូរមិនដូរ ? ដូរ !
ផ្លាស់មិនផ្លាស់? ផ្លាស់២៤ម៉ោងចោលភ្លាម !
គឺប្រើរូបមន្ត មានចោរលួចចោរប្លន់នៅភូមិណា នៅឃុំណា
នៅក្រុងណា ខណ្ឌណា ដកដូរមេៗនៅម្ដុំ្នហ្នឹងចោលភ្លាម
IF I COULD , I SURLY WOULD …

កំពុងតែគិតស្រមៃអណ្តែតអន្ដូងដល់នេះ ស្រាប់តែមាន
គំនិតមួយហក់មកទាញស្មាថា ឈប់ៗៗ! ឈប់សិនវើយ
អាដែង ដោះដូរគេ មើលលើមើលក្រោមមើលខ្សែសិនវើយ
ណែ! បើថាប៉ះចំគេមានខ្នងក្រាស់ៗ ខ្សៃសរសែធំៗ ត្រូវរុញ
វាអោយខ្លោចវិញ គឺត្រូវដំឡើងសក្តិដំឡើងងារ ថែមប្រាក់ខែ
ដើម្បីលើកទឹកចិត្តអោយគ្នាខិតខំប្រឺងប្រែងធ្វើការ ប្រឹងរកចាប់
ពួកម៉ូតូអត់លេខ ពួកឡានអត់លេខឃើញ និងហ៊ានចាប់បាន ។
រួច រួចចាំអ៊ុតលទ្ធផលឆ្នោតនៅអាណត្តិក្រោយ ២០១៨ ។ល។

12. កន្លែងដែលត្រូវសរសើរបាន - 29/09/2013

ក៏មានកន្លែងត្រូវសរសើរដែរ គឺសូមសរសើរដល់ក្រុម
នគរបាល(ប៉ូលីស)ដែលហ៊ានចាប់មន្ត្រីអាវុធហត្ថ(ប៉េអិម)បាន
តាមភាសារាស្ត្រសាមញ្ញគឺថា ប៉ូលីសហ៊ានចាប់ប៉េអិម ហើយ
ចាប់បានសំរេចនិងនាំទៅទីស្នាក់ការហើយផងដែរ ។ល។
http://www.dap-news.com/2011-06-14-02-39-55.html

តែខ្ញុំមិនហ៊ានវិនិច្ឆ័យទេ ថាម៉េចបានឈានដល់ថ្នាក់ដកប៊ិសាលេ
ផ្ជង់ក្បាល ។ តាមសង្កេត រាល់រឿងវិវាទ បើស្ដាប់ខាងណា
ខាងនោះដូចជាត្រូវហើយសមទៀត ទាល់តែស្ដាប់ទាំងសងខាង
រួចយកមកពិចារណាដោយមិនគិតទឹកលុយបានដឹងថាខាងណា
ជាអ្នកបង្ករអោយមានរឿងរ៉ាវមុនដល់កំរិតណា ។ ខ្ញុំធ្លាប់បើក
ឡានទៅលេងនៅក្នុងក្រុងសៀមរាបដែរកាលពីជិតដប់ឆ្នាំមុន
មិនដឹងកូនអាលោកធំណាទេលោកអើយ វាជីះម៉ូតូមកជ្រែកាងពី
មុខឡានខ្ញុំតាមក្បាលវ៉ាល់វាចង់យឺតរឺលឿន មិនអោយវ៉ាវាបាន
ពេលនោះបើខ្ញុំមានកាំភ្លើងប៊ិសាលេនឹងគេ កុំថាឡើយត្រឹមផ្ជង់
ពង្រាងចាលវា គឺប្រហែលកេះកៃផងក៏មិនដឹង តែក៏នឹកខ្លាចអូវវា
ដែរ មិនដឹងធំប៉ាប៉ិនណា ពាសមេឃបានល្ងិតគេអែងម្ដងៗប៉ុណ្ណា
ហើយថ្លើមក៏មិនដឹងធំប៉ុនណាដែរបានកូនវារាចវាលម្ល៉ឹងៗ។ល។

វាមិនដែល - 29/09/2013

វាមិនដែលអាណាជិះម៉ូតូសុខៗ ស្លូតៗតាមកៀនចិញ្ចើមថ្នល់
យឺតៗគេចគេគេចអែង ស្រាប់តាគេមកដកប៊ីសាលេផ្ជង់ក្បាល
វាទាំល់តែមានភ្លើង បានវាមានផ្សែង ! កុំបន្ទោសតែផ្សែង ។

13. (Long Botta's alive) - 30/09/2013

@KIMEDIA :
Lawmaker straddles two eras

Long Botta sits in the garden as his wife, Long Sorey, arranges orchid flowers at their riverside home in Phnom Penh last week.

http://ki-media.blogspot.ch/2013/09/lawmaker-straddles-two-eras.html#more

achharia - 30/09/2013

មិននឹកស្មានថាគាត់បាននៅរស់ដល់សព្វថ្ងៃទេ ។

…កាលគាត់ចេញវិញ្ញាសាបាក់ឌុបម្ដងណានោះ
ពិបាកពេកគ្មាននរណាធ្វើបានត្រូវ បណ្ដាលអោយពួក
កូនសិស្សខឹងសំបារហើយគប់ដុំថ្មនិងវាយឡានគាត់ឡើង
ខ្ទេច កញ្ចក់ !

14. online marketing - 02/09/2014

Theey will take care of the order fulfillment, shipping and customer service.
Remember: people bbuy ith their heart, and justjfy witth the reason. You don’t even need a product to sell to make money online.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: