jump to navigation

…៦០ថ្ងៃយ៉ាងយូរ & …យ៉ាងតិច១២០រូប 01/10/2013

Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.
Tags: ,
trackback

 
ខណៈនេះ ខ្ញុំចង់សរសេរកត់ត្រាទុកចំណាំខ្លួនអែងមួយថា ៖
 
…នោះមិនមែនរាស្ត្រសាមញ្ញទេដែលយល់ខ្លឹមសារមិនបានច្បាស់
នូវមាត្រានានាដែលទាក់ទងនឹងការបោះឆ្នោតជាតិ២១០១៣ថ្មីៗនេះ
អោយបានដូចន័យនៃសេចក្តីដែលបានចែងនោះ គឺពីសំណាក់អ្នក
តំណាងរាស្ត្រខ្លះៗ ដែលជាអ្នកតាក់តែងចងក្រងបង្កើតច្បាប់(លើកដៃ
ស្របយក រឺមិនលើកដៃដើម្បីជំទាស់)ហ្នឹងតែម្ដង ដែលទំនងហាក់ដូច
ជាអត់សូវចេះភាសាខ្មែរបានជ្រៅជ្រះគ្រប់គ្រាន់ រឺយល់ហើយ ធ្វើពើបក
ស្រាយបំភាន់ ប្រូកោរអ្នកស្រុក អ្នកស្រែ អ្នកផ្សារដែលខំបោះឆ្នោតគាំទ្រ
ចង់អោយគ្នាវិលក្បុងឡប់អាច់ខ្សៀរ?តាម ។

ម្ខាងថាម្ខាងចាញ់មិនព្រមចាញ់ ម្ខាងថាម្ខាងរំលោភបំពានទៅលើ
ច្បាប់រដ្ឋធម្មនុញ្ញ ។ ការពិតត្រូវបានមើលឃើញពីជ្រុងម្ខាងម្នាក់ ឃើញ
ពីម្ខាងម៉ាបក្ស…ទើបនៅតែមានការមិនទាន់ចុះសំរុងគ្នារវាងគណបក្ស
នយោបាយទាំងពីរអូសបន្លាយរហូតមកទល់ថ្ងៃទី១តុលា​២១០១៣នេះ
ហើយក៏ដោយ ក៏នឹងនៅមានតទៅទៀត ដែលម្នាក់ៗកំពុងតាមដាន ។
 
ថ្ងៃនេះ នៅទំព័រដើមអម្ពិឡ មានការចុះផ្សាយអត្ថបទមួយដែលខ្ញុំបាន
អានហើយគិតយល់ឃើញថា គួរដាក់តំណតទៅតមកក្នុងប្លក់នេះសំរាប់
ជាអែកសារផង សំរាប់ថ្លឹងថ្លែងផង…ថារឿងរ៉ាវអស់ហ្នឹងវាពិតជាអញ្ចឹង
មែនទេ ជៀសវាងការស្ដាប់តែម្ខាងៗ,ជាពិសេសពីខាងអ្នកនៅក្រៅប្រទេស,
ដែលមានចំណងជើងថា ៖
ឧបនាយករដ្ឋមន្រ្តី សុខ អាន បញ្ជាក់ពីទុច្ចរិតភាព
របស់បក្សប្រឆាំង ជុំវិញដំណើរការ បោះឆ្នោត


 
(http://www.dap-news.com/2011-06-14-02-39-55/73097-2013-10-01-05-55-59.html)
 


 
កំណត់សំគាល់ផ្ទាល់ខ្លួនបន្ថែមនូវអត្ថន័យសង្ខេបខ្លីៗនៃពាក្សពីរបីម៉ាត់ខាងក្រោម ៖
 
ការបោះឆ្នោត គូសលើក្រដាសឆ្នោតរួចបត់ស៊កចូលក្នុងហិប…
 
ការរាប់សន្លឹកឆ្នោត បើកហិបនាំគ្នារាប់មើលទាំងអស់គ្នា កត់ត្រាទុក…
 
ការប្រកាសលទ្ធផលឆ្នោត បូកសរុបតួលេខរួចប្រកាសប្រាប់គេអែង
ដែលមានដូចជាបីដំណាក់ ដូចគេលេងល្បែងអាប៉ោងដែរ ទំរាំដឹងថាចេញប៉ុន្មាន។
 
លទ្ឋផលបឋមប្រៀបដូចមុខអ៊ុតរបស់អាប៉ោង លទ្ធផលបណ្ដោះអាសន្នប្រៀបដូច
មុខទទឺង លទ្ធផលជាផ្លូវការគឺដូចអាគ្រាប់ភ្នែកអាប៉ោងដែលនៅលើគេដែលគេយក
ជាការមកស៊ីសងគ្នានោះអែង…ចង់តវ៉ាអីគ្នាត្រូវតវ៉ាគ្នាមុនការបើកគ្របស៊ីសងអោយ
ទាន់ពេលវេលា ព្រោះធម្មតាមេមុននឹងបើកគ្របតែងស្រែកសួរកូននិងបញ្ជាក់ប្រាប់ថា
ចាក់រួចហើយដងដៃដល់ពេលបើកគ្របស៊ីសងហើយ…ពេលនោះអ្នកអ៊ុតម្នាក់បើក
គ្របឃើញគ្រាប់អាប៉ោងសន្សឹមៗហើយស្រែកប្រាប់អ្នកលេងជាមួយពីអ្វីដែលបានឃើញ
ប៉ិមៗដំបូងគឺ មុខអ៊ុត មុខទទឹង…រួចបានដល់បើកគ្របឃ្វាំងឡើងឃើញច្បាស់ក្រឡែតៗ
ទាំងអស់គ្នា …អ្នកលេងស្ទាត់ស្គាល់ទីតាំងគ្រាប់ភ្នែកអាប៉ោង គ្រាន់តែស្ដាប់ដឹងមុខអ៊ុត
និងមុខទទឹង ដឹងថាចេញប៉ុន្មានបានមុនបាត់ទៅហើយ ។ ប៉ុន្តែ….
…នៅសម័យអេឡិកត្រូនិកនេះ គេអាចបញ្ជារអោយគ្រាប់អាប៉ោងដែលនៅ
ក្នុងចានមិនទាន់បើក លួចរមៀលក្រឡាប់បាន តាមចិត្តគេចង់អោយចេញលេខអី
នឹងមានល្បិចរាប់មិនអស់ទៀតសំរាប់ស៊ីឆគ្នា រហូតដល់ផ្លាស់ប្តូរគ្រាប់ភ្នែកអាប៉ោង
ដោយមិនបាច់អោយគ្រាប់អាប៉ោងរមៀលក្រលាប់ក៏បាន។ ល្បែងតែងមានល្បិច !!!
គឺសុទ្ធតែមានល្បិចដើម្បីលេងស៊ីឆគ្នា។ ពេលដែលតាមទាន់គ្នាម្ដងៗ ក៏តែងមាន
ជំលោះវិវាទរវាងគ្នាក្នុងវង់ល្បែងនោះមិនដែលខាន…ល្បិចក៏ត្រូវយកមកប្រើបន្ត ។
 


 

មតិ»

1. ថយមកត្រឹមតែ៥៥នាក់ទេ ? - 01/10/2013

ទីប្រឹក្សាផ្ទាល់ និងជំនួយការ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានកាត់ បន្ថយច្រើន សម្រាប់អាណត្តិថ្មី (នៅដើមអំម្ពឺល) សល់ត្រឹមតែ៥៥នាក់ទេ
តែ៥៥នាក់ទេ តែ៥៥នាក់ទេ តែ៥៥នាក់ទេ តែ៥៥នាក់ទេ តែ៥៥នាក់ទេ ហាហា

http://www.dap-news.com/2011-06-14-02-39-55/73118-2013-10-01-10-05-41.html

2. សុខហេង - 02/10/2013

សំខាន់​គឺ​ថា ការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ពេល​បោះ​ឆ្នោត ការ​ប្រកាស​លទ្ធផល​ដ៏​ចំរូង​ចំរាស់ ការ​ដោះស្រាយ​វិវាទ​ក្រោយ​ពេល​បោះ​ឆ្នោត មិន​ទាន់​សម​ហេតុ​ផល​ដែល​អាច​ទទួល​យក​បាន​នៅ​ឡើយ​ទេ។

achharia - 02/10/2013

មែន! សុទ្ធតែជាកិច្ចការសំខាន់ៗមែនហ្នឹងហើយ
អ្វីដែលសំខាន់មួយដែរនោះគឺ ត្រូវដើរអោយបាន
មួយជំហ៊ានមុនយ៉ាងតិចរាល់ដំណាក់ការនិមួយៗ។
តាមអ្នកខ្លះនោះ គេក៏អាចនិយាយប្រដូចបានដែរថា ៖
បើនិយាយពីល្បែងវិញ តែសំងំព្រមអោយគេបើកគ្រប
ស៊ីសងហើយ ការតវ៉ាតាមក្រោយក៏ដូចមិនសមហេតុ
សមផលដែរ…ហើយបើថាបើកមកត្រូវបានយក ហើយ
បើបើកមកខុស(មេស៊ី)អត់យក ហ្នឹងគេថាលេងស៊ីខូងគេ
ហើយ ។ ដែលថាដើរមួយជំហ៊ានមុននោះគឺ បើមិនទុកចិត្ត
ដកលុយមកវិញ កុំចាក់ ប្រាប់អោយគេរកមេថ្មី បាញ់រឺក្រឡុក
សាថ្មី ពេញចិត្តទុកចិត្តហើយចាំចាក់ ហ៊ានស៊ីហ៊ានសង
ហ៊ានឈ្នះហើយក៏ត្រូវហ៊ានចាញ់ដែរ ! …នេះបើតាមតែគេគិត
ឃើញ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: