លោក ញឹក ប៊ុនឆៃ ត្រូវតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល + 16/10/2013
Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.Tags: នយោបាយនិងនយោបោក, សាសនានិងសង្គម
trackback
កំណត់សំគាល់ថ្មីៗក្រោយពេលបោះឆ្នោត ៖
– លោក ញឹក ប៊ុនឆៃ ត្រូវតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ។
…ពីមុនគាត់ធ្លាប់ធ្វើជាមេទ័ពពាក់សក្តិផ្កាយដល់ទៅបួន ជាតំណាងរាស្ត្រនិងជាអុបនាយករដ្ឋមន្ត្រីទី? ។
– រឿងប្រាសាទព្រះវិហារ ៖ ទីបំផុតទៅ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ
នឹងប្រកាសសាលដីកាស្តីពីការបកស្រាយសាលក្រមឆ្នាំ១៩៦២ឡើងវិញ ទាក់ទង
នឹងប្រាសាទព្រះវិហារ នៅថ្ងៃទី១១វិច្ឆិកាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ (RFI)
– ICJនឹងប្រកាសសាលក្រមសំណុំរឿងប្រាសាទព្រះវិហារនៅថ្ងៃទី១១ខែវិច្ឆិកា
…គឺនៅថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០១៣ ខាងមុខនេះអែណុះ ។
– អ្នកខ្លះហ៊ានរិះគន់ថា រូបសំណាកសំដេចតា មានមុខដូចមុខលោកសខេងទៅវិញ ។
ឃើញគេប៉ុស្តិ៍ផ្សាយនៅខាង KI-MEDIA ។
– គ្រោះមហន្តរាយធម្មជាតិសម្លាប់ប្រជាពលរដ្ឋ២៧១នាក់ ប៉ះពាល់ជិត
២លាននាក់ និងបំផ្លាញផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ យ៉ាងធ្ងន់ធ្ងរ
– កម្ពុជាសាងសង់ផ្លូវដែកមួយខ្សែទៀតប្រវែង២៦០គីឡូម៉ែត្រពីភ្នំពេញឆ្ពោះទៅព្រះសីហនុ
– ផ្លូវរទេះភ្លើងមួយខ្សែថ្មីនឹងចាប់ផ្ដើមធ្វើនៅឆ្នាំ២០១៤ ពីភ្នំពេញទៅក្រុងព្រះស៊ីហនុ
ចិនជួយធ្វើផង អោយខ្ចីលុយធ្វើផង រួចដឹកអីវ៉ាន់ទៅចិនក៏នឹងស្រួលជាងផងដែរ ។
…មិនដូចបារាំងទេ ធើផ្លូវអាទេះភ្លើងអោយខ្មែរតាទេៗ !!! ខ្លះថា បារាំងបានទាំង
ជួយហូងហែងដីខ្មែរទុកអោយខ្មែរទៀត ខំអីបាត់ស្រមោលខ្មែរពីផែនទីពិភពលោក
បាត់ហើយ ។ ត្រូវអរគុណលោកបារាំង ! នេះបើតាមអ្នកខ្លះ ។
-ពីខាងគណបក្សសង្គ្រោះជាតិកម្ពុជាលឺថា នឹងមានបាតុកម្មធំនៅថ្ងៃ២៣តុលា២០១៣
និងកំពុងប្រមូលស្នាមផ្តិតមេដៃបានជាងមួយលាននាក់ហើយ ដែលតាមគំរោងត្រូវបាន
អោយដល់ទៅបីលាននាក់ដើម្បីជាសក្ខីភាពបញ្ជាក់បានថាប្រជាជនបានគាំទ្របក្សខ្លួន
បានច្រើនជាងគេ ជាពិសេសប្រៀបផ្គូផ្គងទៅនឹងបក្សប្រជាជនដែលកន្លងមកថាមាន
រាស្ត្របោះឆ្នោតគាំទ្រដល់ទៅជាងពីរលាននាក់។ កំពុងចាំស្ដាប់ចាំមើលតទៅទៀត…
រូបសំណាកសម្តេចឪ សម្តេចតា សម្តេចតាទួត ដូចរូបលោក ស ខេង សង្ស័យថាខ្ញុំបាននិយាយមុនគេ ពិតជាចំឡែកមែន ពាក្យសំដីយ៉ាងទន់ គោរពសម្តេចឪ សម្តេចតា សម្តេចតាទួត ប៉ុន្តែសាងរូបសំណាក ដាក់រូបលោក ស ខេង ទៅវិញ !
ខ្លះហ៊ានថា ឈរដាក់ដៃអ្ចឹង មើលពីចំងាយទៅដូចកំពុងជាប់ខ្នោះ
ខ្លះថា ឈរដាក់ដៃអ្ចឹងដូចត្រុនៗខ្លាចគេមិនស្វាហាប់អីសោះ …។
យីពិតជាខ្លាហែកមែន ឡាវប៉េស០៥ ហ៊ានសង្ស័យដាក់ខ្លួនអែងថា
ជាអ្នកនិយាយមុនគេ …មិនមែនទេដឹង ? CU & take care !
រូបសំណាកមុនដំបូងធ្វើដូច តែត្រូវបានគេកែធ្វើឱ្យដូច លោក ស ខេង ទៅវិញ ពិតជាចំឡែកមែន ។ តាមពិត មានអីពីបាកមើល គ្រាន់តែក្រឡេកឃើញ ដឹងថាខុស ទៅហើយៗដូចនរណានោះក៏ថាភ្លាមៗតែម្តងនៅហ្វេសបូក រឿងរាជានិយម និង ស៊ីភីភីកាន់តែបញ្ចេញឱ្យឃើញ ច្បាស់ឡើងៗហើយ !!
ជាអ្នកនយោបាយថ្នាក់ដឹកនាំប្រទេស តែងតែមានអ្នកស្អប់
មានអ្នកស្រលាញ់ …ពីខាងអ្នកមាននិន្នាការនយោបាយ
សាធារណរដ្ឋនិយមមិនដែលមានរឿងល្អនិយាយពីគាត់ទេ
ព្រោះពួកនោះមើលឃើញតែពីជ្រុងអាក្រក់ៗច្រើនជាង…
នេះបើតាមខ្ញុំគិត 😀
ទទួលស្គាលរឿងការស្អប់ការស្រឡាញ់ តែរឿងនេះ
មិនទាក់ទងខាងសាធារណរដ្ឋនិយមទេ តែវាទាក់ទង
ទៅលើអ្នកដែលធានាថា គោរពស្រឡាញ់ ព្រះមហាក្សត្រ
ពេញមាត់ តែធ្វើផ្ទុយនឹងមាត់របស់ខ្លួន ទៅវិញ និងជា
បក្សពួកដែលគេចោទប្រកាន់ថា មិនល្អសម្រាប់ប្រទេស
ជាតិរបស់ខ្លួន តែមានភាពល្អូកល្អឺនជាមួយបរទេស
ដែលជាសត្រូវរបស់ប្រទេសជាតិរបស់ខ្លួនទៅវិញ ។
ទោះយ៉ាងណាក៏បានសាងសង់រួចបាត់ទៅហើយ
លឺគេថាអស់ឡើងម៉ាលានពីរសែលដុល្លារផង ។
តែបើចេះតែមានមតិរិះគន់ច្រើន កាន់តែច្រើន ៗៗ
ប្រហែលគេអាចចំណាយលុយកែកុនបានវិញក៏មិនដឹង។
អ្វីៗទៀតស៊ីសងទៅលើការយល់ឃើញរបស់ប្រជាជន
ភាគច្រើនពីមួយអាណត្តិទៅមួយអាណត្តិ ៗ ៗ ៗ ។
ធ្វើល្អ បានល្អ បើជឿតាមធម៌ព្រះ 😀
បើនិយាយអំពីអំពើបាប ឬ បុណ្យតាមធម៌ព្រះ ត្រូវម្យ៉ាងដែរ តែត្រូវគិតដូច្នេះបានច្បាស់ជាងៈ កម្មគឺអំពើ អំពើចលនា ចលនាគឺនយោបាយ នយោបាយគឺ ល្បិចកិច្ចកល ស្បិចកិច្ចកលគឺ បច្ចេកទេស បច្ចេកទេស គឺការសិក្សាអបរំ ដូច្នេះការយល់ឃើញត្រូវ ឬ ខុសវា អាស្រ័យទៅលើការសិក្សាអបរំ បើមិនមានការសិក្សា អបរំបានល្អទេ យកត្រូវជាខុស យកខុសជាត្រូវហើយ យ៉ាងណាមិញ រឿងករណីសម្តេចឪ សម្តេចតា សម្តេចតាទួតនេះគឺ ស្ថិតនៅលើសម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន គាត់ឱ្យធ្វើគោវាគោ ឱ្យធ្វើធ្វើក្របីវាក្របីហើយ !!
រឿងធើគោធើក្របី ខ្ញុំដូចជាមិនហ៊ានដឹងស៊ីជំរៅដល់ថ្នាក់ហ្នឹងទេ
សូមអស់ជាយោបល់ ! 😀
GOOD TO SEE IT AGAIN
បើមែន វាមែនហើយ !
បើមិនមែន គឺចេះតែច្រៀងបង្ខូចតាម៉ងហើយ
ស្ដាប់ៗទៅ ទំនងសុទ្ធតែជារឿងស្លាប់រស់របស់ប្រទេសជាតិ
តែម៉េចបានវាចេញទៅជាកំណាព្យកាព្យរណ្ដំណែងណោង
វាចេញទៅជាចំរៀងស្ទើរគ្រប់ចង្វាក់អឺងអើយ ទៅវិញទៅ ។
…ដូចអត់សូវយល់ ។
ស្ដាប់ពីខាងក្នុងផង
បទសម្ភាសន៍លោក សម រង្ស៊ី ស្តីពីបេសកកម្មនៅបរទេស
http://www.kaltura.com/index.php/extwidget/preview/partner_id/1251832/uiconf_id/15326062/entry_id/1_2xq9wrq0/embed/legacy?
សម្ភាស លោក សម រង្ស៊ី វគ្គបញ្ចប់
http://www.kaltura.com/index.php/extwidget/preview/partner_id/1251832/uiconf_id/15326062/entry_id/1_qq5h9sow/embed/legacy?