jump to navigation

លោក ញឹក ប៊ុនឆៃ ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល + 16/10/2013

Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.
Tags: ,
trackback

 
កំណត់សំគាល់ថ្មីៗក្រោយពេលបោះឆ្នោត ៖
 
លោក ញឹក ប៊ុនឆៃ ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ។
ពីមុនគាត់ធ្លាប់ធ្វើជាមេទ័ពពាក់សក្តិផ្កាយដល់ទៅបួន ជាតំណាងរាស្ត្រនិងជាអុបនាយករដ្ឋមន្ត្រីទី?
 
រឿងប្រាសាទព្រះវិហារ ៖​ ទី​បំផុត​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុង​ឡាអេ
​នឹង​ប្រកាស​សាល​ដីកា​ស្តី​ពី​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ឡើង​វិញ ទាក់ទង
​នឹង​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់
​លោក​កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។ (RFI)

ICJនឹងប្រកាសសាលក្រមសំណុំរឿងប្រាសាទព្រះវិហារនៅថ្ងៃទី១១ខែវិច្ឆិកា
…គឺនៅថ្ងៃទី ១១ ខែ​ ១១ ឆ្នាំ ២០១៣ ខាងមុខនេះអែណុះ ។
 
– អ្នកខ្លះហ៊ានរិះគន់ថា រូបសំណាកសំដេចតា មានមុខដូចមុខលោកសខេងទៅវិញ ។
ឃើញគេប៉ុស្តិ៍ផ្សាយនៅខាង KI-MEDIA ។
 
គ្រោះមហន្តរាយធម្មជាតិសម្លាប់ប្រជាពលរដ្ឋ២៧១នាក់ ប៉ះពាល់ជិត
២លាននាក់ និងបំផ្លាញផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ យ៉ាងធ្ងន់ធ្ងរ

 
កម្ពុជាសាងសង់ផ្លូវដែកមួយខ្សែទៀតប្រវែង២៦០គីឡូម៉ែត្រពីភ្នំពេញឆ្ពោះទៅព្រះសីហនុ
ផ្លូវរទេះភ្លើងមួយខ្សែថ្មីនឹងចាប់ផ្ដើមធ្វើនៅឆ្នាំ២០១៤ ពីភ្នំពេញទៅក្រុងព្រះស៊ីហនុ
​​ ចិនជួយធ្វើផង អោយខ្ចីលុយធ្វើផង រួចដឹកអីវ៉ាន់ទៅចិនក៏នឹងស្រួលជាងផងដែរ ។
…មិនដូចបារាំងទេ ធើផ្លូវអាទេះភ្លើងអោយខ្មែរតាទេៗ !!! ខ្លះថា បារាំងបានទាំង
ជួយហូងហែងដីខ្មែរទុកអោយខ្មែរទៀត ខំអីបាត់ស្រមោលខ្មែរពីផែនទីពិភពលោក
បាត់ហើយ ។ ត្រូវអរគុណលោកបារាំង !​ នេះបើតាមអ្នកខ្លះ ។
 
-ពីខាងគណបក្សសង្គ្រោះជាតិកម្ពុជាលឺថា នឹងមានបាតុកម្មធំនៅថ្ងៃ២៣តុលា២០១៣
និងកំពុងប្រមូលស្នាមផ្តិតមេដៃបានជាងមួយលាននាក់ហើយ ដែលតាមគំរោងត្រូវបាន
អោយដល់ទៅបីលាននាក់ដើម្បីជាសក្ខីភាពបញ្ជាក់បានថាប្រជាជនបានគាំទ្របក្សខ្លួន
បានច្រើនជាងគេ ជាពិសេសប្រៀបផ្គូផ្គងទៅនឹងបក្សប្រជាជនដែលកន្លងមកថាមាន
រាស្ត្របោះឆ្នោតគាំទ្រដល់ទៅជាងពីរលាននាក់។ កំពុងចាំស្ដាប់ចាំមើលតទៅទៀត…
 


 

មតិ»

1. Lovepeehs05 - 18/10/2013

រូបសំណាកសម្តេចឪ សម្តេចតា សម្តេចតាទួត ដូចរូបលោក ស ខេង សង្ស័យថាខ្ញុំបាននិយាយមុនគេ ពិតជាចំឡែកមែន ពាក្យសំដីយ៉ាងទន់ គោរពសម្តេចឪ សម្តេចតា សម្តេចតាទួត ប៉ុន្តែសាងរូបសំណាក ដាក់រូបលោក ស ខេង ទៅវិញ !

ខ្លះគេថា - 18/10/2013

ខ្លះហ៊ានថា ឈរដាក់ដៃអ្ចឹង មើលពីចំងាយទៅដូចកំពុងជាប់ខ្នោះ
ខ្លះថា ឈរដាក់ដៃអ្ចឹងដូចត្រុនៗខ្លាចគេមិនស្វាហាប់អីសោះ …។

achharia - 18/10/2013

យីពិតជាខ្លាហែកមែន ឡាវប៉េស០៥ ហ៊ានសង្ស័យដាក់ខ្លួនអែងថា
ជាអ្នកនិយាយមុនគេ …មិនមែនទេដឹង ? CU & take care !

Lovepeehs05 - 18/10/2013

រូបសំណាកមុនដំបូងធ្វើដូច តែត្រូវបានគេកែធ្វើឱ្យដូច លោក ស ខេង ទៅវិញ ពិតជាចំឡែកមែន ។ តាមពិត មានអីពីបាកមើល គ្រាន់តែក្រឡេកឃើញ ដឹងថាខុស ទៅហើយៗដូចនរណានោះក៏ថាភ្លាមៗតែម្តងនៅហ្វេសបូក រឿងរាជានិយម និង ស៊ីភីភីកាន់តែបញ្ចេញឱ្យឃើញ ច្បាស់ឡើងៗហើយ !!

achharia - 19/10/2013

ជាអ្នកនយោបាយថ្នាក់ដឹកនាំប្រទេស តែងតែមានអ្នកស្អប់
មានអ្នកស្រលាញ់ …ពីខាងអ្នកមាននិន្នាការនយោបាយ
សាធារណរដ្ឋនិយមមិនដែលមានរឿងល្អនិយាយពីគាត់ទេ
ព្រោះពួកនោះមើលឃើញតែពីជ្រុងអាក្រក់ៗច្រើនជាង…
នេះបើតាមខ្ញុំគិត😀

Lovepeehs05 - 19/10/2013

ទទួលស្គាលរឿងការស្អប់ការស្រឡាញ់ តែរឿងនេះ
មិនទាក់ទងខាងសាធារណរដ្ឋនិយមទេ តែវាទាក់ទង
ទៅលើអ្នកដែលធានាថា គោរពស្រឡាញ់ ព្រះមហាក្សត្រ
ពេញមាត់ តែធ្វើផ្ទុយនឹងមាត់របស់ខ្លួន ទៅវិញ និងជា
បក្សពួកដែលគេចោទប្រកាន់ថា មិនល្អសម្រាប់ប្រទេស
ជាតិរបស់ខ្លួន តែមានភាពល្អូកល្អឺនជាមួយបរទេស
ដែលជាសត្រូវរបស់ប្រទេសជាតិរបស់ខ្លួនទៅវិញ ។

achharia - 19/10/2013

ទោះយ៉ាងណាក៏បានសាងសង់រួចបាត់ទៅហើយ
លឺគេថាអស់ឡើងម៉ាលានពីរសែលដុល្លារផង ។
តែបើចេះតែមានមតិរិះគន់ច្រើន កាន់តែច្រើន ៗៗ
ប្រហែលគេអាចចំណាយលុយកែកុនបានវិញក៏មិនដឹង។
អ្វីៗទៀតស៊ីសងទៅលើការយល់ឃើញរបស់ប្រជាជន
ភាគច្រើនពីមួយអាណត្តិទៅមួយអាណត្តិ ៗ ៗ ៗ ។
ធ្វើល្អ បានល្អ បើជឿតាមធម៌ព្រះ 😀

Lovepeehs05 - 20/10/2013

បើនិយាយអំពីអំពើបាប ឬ បុណ្យតាមធម៌ព្រះ ត្រូវម្យ៉ាងដែរ តែត្រូវគិតដូច្នេះបានច្បាស់ជាងៈ កម្មគឺអំពើ អំពើចលនា ចលនាគឺនយោបាយ នយោបាយគឺ ល្បិចកិច្ចកល ស្បិចកិច្ចកលគឺ បច្ចេកទេស បច្ចេកទេស គឺការសិក្សាអបរំ ដូច្នេះការយល់ឃើញត្រូវ ឬ ខុសវា អាស្រ័យទៅលើការសិក្សាអបរំ បើមិនមានការសិក្សា អបរំបានល្អទេ យកត្រូវជាខុស យកខុសជាត្រូវហើយ យ៉ាងណាមិញ រឿងករណីសម្តេចឪ សម្តេចតា សម្តេចតាទួតនេះគឺ ស្ថិតនៅលើសម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន គាត់ឱ្យធ្វើគោវាគោ ឱ្យធ្វើធ្វើក្របីវាក្របីហើយ !!

achharia - 20/10/2013

រឿងធើគោធើក្របី ខ្ញុំដូចជាមិនហ៊ានដឹងស៊ីជំរៅដល់ថ្នាក់ហ្នឹងទេ
សូមអស់ជាយោបល់ !😀

2. goodCC - 18/10/2013

GOOD TO SEE IT AGAIN

3. មែនមិនមែន ? - 18/10/2013

បើមែន​ វាមែនហើយ !
បើមិនមែន គឺចេះតែច្រៀងបង្ខូចតាម៉ងហើយ

achharia - 19/10/2013

ស្ដាប់ៗទៅ ទំនងសុទ្ធតែជារឿងស្លាប់រស់របស់ប្រទេសជាតិ
តែម៉េចបានវាចេញទៅជាកំណាព្យកាព្យរណ្ដំណែងណោង
វាចេញទៅជាចំរៀងស្ទើរគ្រប់ចង្វាក់អឺងអើយ ទៅវិញទៅ ។
…ដូចអត់សូវយល់ ។

មិនមែនទេ - 27/10/2013

ស្ដាប់ពីខាងក្នុងផង

4. BEING THERE - 18/10/2013

បទសម្ភាសន៍លោក សម រង្ស៊ី ស្តីពីបេសកកម្មនៅបរទេស
http://www.kaltura.com/index.php/extwidget/preview/partner_id/1251832/uiconf_id/15326062/entry_id/1_2xq9wrq0/embed/legacy?

សម្ភាស លោក សម រង្ស៊ី វគ្គបញ្ចប់
http://www.kaltura.com/index.php/extwidget/preview/partner_id/1251832/uiconf_id/15326062/entry_id/1_qq5h9sow/embed/legacy?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: