២៣ តុលា ២០១៣… 23/10/2013
Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.Tags: នយោបាយនិងនយោបោក, សាសនានិងសង្គម
trackback
មកហើយទៅវិញ មកហើយទៅវិញ មកហើយត្រូវទៅវិញសិន ?
នៅថ្ងៃនេះ ទី២៣តុលា២០១៣នេះ អោយតែខ្មែរនរណាៗក៏ដឹងដែរថា
នៅទីក្រុងភ្នំពេញនាទីលានប្រជាធិបតេយ្យ អ្នកគាំទ្រខាងគណបក្ស
សង្គ្រោះជាតិកម្ពុជាជាច្រើននាក់បានមករួមជួបជុំគ្នាថាធ្វើមហាបាតុកម្ម
អត់ហឹង្សា…ទាមទាររកយុត្តិធ៌មក្នុងការបោះឆ្នោតថ្មីៗកន្លងមក ដែល
ខាងក្រុមគាត់យល់និងមើលឃើញថាមានភាពមិនប្រក្រតី គឺអយុត្តិធ៌ម!
និងមានគំរោងដើរហែរតាមថ្នល់យកញត្តិទៅដាក់នៅតាមស្ថានទូតនានា
រាប់ទាំងតំណាងអង្គការសហប្រជាជាតិផងអោយគេជួយដឹងលឺឈឺឆ្អាល
ជាមួយ។ រូបភាពខ្លះៗបានថតដាក់ចែកគ្នាមើលនៅប្លក ស្រុកស្រែ
ទាំងពេលព្រឹក និងថ្ងៃត្រង់ ។ កំពុងតែជក់តាមដាន ចង់ដឹងថាតើដំណើរ
ការណ៍នោះកំពុងបន្តទៅយ៉ាងណាយ៉ាណី…ឃើញថាអត់មានអំពើហឹង្សា
អីមែន ហើយបានឃើញនៅទំព័រកោះសន្តិភាពមានដាក់ផ្សាយផងដែរថា
លោក សម រង្ស៊ី និង លោក កឹម សុខា ប្រកាសឲ្យបាតុកររំសាយ
នៅម៉ោង៦ល្ងាចនេះ…និង បានអំពាវនាវឲ្យបាតុករវិលមកជួបជុំគ្នាជាថ្មី
ទៀតនៅព្រឹកស្អែក ដើម្បីបន្តធ្វើមហាបាតុកម្មអហិង្សានិងដើរហែជាក្បួន
យកញ្ញត្តិដាក់ជូនស្ថានទូតមួយចំនួនដែលនៅប្រចំាក្នុងប្រទេសកម្ពុជា
រាប់ទាំងតំណាងអង្គការសហប្រជាជាតិខាងផ្នែកសិទ្ធិមនុស្សផងដែរ ។
តាមព៌តមានចុះផ្សាយក្នុងវេបសៃថ៍និងប្លកខ្លះ បានអោយដឹងថាមានបាតុករ
ជាច្រើនដល់រាប់រយឡានខំមកពីខាងខេត្តកំពង់ចាម …ខ្ញុំគ្រាន់តែសាកល្បង
គិតបែបឆោតល្ងង់លេងៗទេថា ចុះបើថាអោយពួកគាត់រំសាយសិនទៅ ស្អែក
ចាំមកទៀត តើពួកគាត់ត្រូវជិះឡានត្រឡប់ទៅកំពង់ចាមវិញសិនរឺ ? ហើយ
បើតែរបៀបហ្នឹង បីថ្ងៃពួកគាត់មិនត្រូវជិះឡានមកទៅវិញ មកទៅវិញ មកហើយ
ទៅវិញដល់ទៅបីត្រឡប់ គិតទៅមិនត្រូវជា៦ជើងហើយ បើរាប់មកមួយជើង
ទៅមួយជើង? ចុះទំរាំបើសាកល្បងគិតទៅដល់ថាបើមានអ្នកខ្លះមករហូតតាំង
ពីខែត្តបាត្តំបង បន្ទាយមានជ័យ ព្រះវិហារ សៀមរាបអី មិនសោហ្លាប់ហើយទេ?
…កំពុងចាំមើលតាមដាន តាមដឹងតទៅទៀត !
😀 😀 គឹថា ដើម្បី… ដើម្បី គឺថា… សុំអត់យោបល់…
😀 ( មេយប៊ីខហ្វ៊ីអ៊ិសស្ទិលហាត់ នៅឡើយ ! )
ចុចទីនេះដើម្បីមើលរូបភាពច្រើនទៀតនៅប្លក ស្រុកស្រែ
ទិដ្ឋភាពនៅលានប្រជាធិបតេយ្យនាថ្ងៃទី២៤តុលា២០១៣
ឡូហ្កូឡានតំណាងអោយយូអិនខាងសិទ្ធីមនុស្សនោះ មើលទៅដូចជា
អណ្ដាតភ្លើងព៌ណខៀវៗ ដូចអណ្ដាតភ្លើងអាល់កុលដែរ មិនសូវក្ដៅមែន
ប៉ុន្តែឆេះបាន ឆេះបានរឹតតែងាយចំពោះពួកក្រដាសរឺចំបើងស្ងួតៗ !
នៅដើមអម្ពិលថា ៖
មហាបាតុកម្មថ្ងៃទី២របស់ CNRP ដំណើរការទៅដោយរលូន