រូបកំរើកនិងភ្លេងព្យ៉ាណូកំដរថ្ងៃ២៥តុលា២០១៣ 25/10/2013
Posted by achharia in កំសាន្តកំប្លែង, នយោបាយនិងនយោបោក, ផ្សេងៗ, រូបកំរើក, សាសនានិងសង្គម.Tags: កំសាន្តកំប្លែង, នយោបាយនិងនយោបោក, ផ្សេងៗ, រូបកំរើក, សាសនានិងសង្គម
trackback
អ្នកក្លាហានជើះសេះតាមស្វែងរកយុត្តិធ៌ម…
Piano (by unknown)* : ភ្លេងកំដរ ដំណើរស្វែងរកយុត្តិធ៌ម…
ដំណឺងតាមដឹងពីការធ្វើមហាបាតុកម្មនៅថ្ងៃបង្ហើយទី២៥តុលានេះ
– “ទៅផ្ទះវិញ សូមបានសុខសប្បាយតាមផ្លូវ…”ត្រចៀកខ្ញុំហាក់ដូច
បានលឺសំដីហ្នឹង នេះបើតាមក្តីស្រមៃថាបើខ្ញុំនៅក្នុងក្រុមបាតុករនោះ
ក្នុងពេលកំពុងអានដំណឺងនៅ ដើមអម្ពីល ទាំងមិនទាំន់ចប់ស្រួលបួល
មិនបានតាមមើលរូបភាពអោយបានអស់ដល់ក្រោមផង ៖
លោក សម រង្ស៊ី និង កឹម សុខា ប្រកាសបិទបញ្ចប់បាតុកម្មថ្ងៃទី៣
…តាំងពីវេលារសៀលម៉ោង២និង៥០នាទីម្ល៉េះ ។ …នៅវេលាម៉ោង
២និង៥៥នាទីរសៀលថ្ងៃដដែលនេះលោកសម រង្ស៊ីនិងលោកកឹម សុខា
បានចាកចេញពីទីលានប្រជាធិបតេយ្យហើយ ។ ទៅបាត់ហើយ ??!
មេៗទៅហើយ កូនចៅឡាម៉ិឡាម៉ក់បើមិនទៅដែរ នៅធើអីទៀត ។
សាធុ! សាធុ! សាធុ! ក្តីបារម្ភពីអំពីហឹង្សានិងការបង្ហូរឈាមខ្មែរគ្នាអែង
ក៏បានរលាយទៅតាមព្រឹត្តិការណ៍ដែរ …តែប៉ុនណេះ ក្រៅតែពីការ
ដេកចាំអ៊ុតជាមួយគេអែងថា យុត្តិធម៌ ដែលប្រជារាស្ត្រខ្មែរអ្នកចូលរួម
បាតុកម្មទាំងមុនទាំងក្រោយ ទាំងអ្នកគាំទ្រខាងបក្ស CNRP នឹងធ្លាក់
មកដល់ដៃគាត់ដូចក្តីរំពឺងទុកជាមុននោះដល់ពេលណាទៅ ហើយដោយ
របៀបណានោះ ដូចអស់អ្វីដែលចង់តាមដានតាមដឹងអីទៀតហើយ…។
នេះជាបទ យកភ្លើងដុតភ្លៀង (set fire to the rain)
-មើលរូបភាពនៃបាតុកម្មនៅពីខាងRFA៖ បាតុកម្មបក្សសង្គ្រោះជាតិថ្ងៃទី៣
-ពីខាងទំព៍រ កោះសន្តិភាព: គណៈកម្មការរៀបចំការធ្វើបាតុកម្ម
របស់គណបក្សសង្គ្រោះជាតិ ប្រកាសឱ្យបាតុករមកពីតាមបណ្តា
ខេត្តវិលត្រឡប់ទៅផ្ទះវិញ
-…
-រូបភាពខ្លះៗទៀត ដែលមួយៗបានអធិប្បាយប្រាប់អ្នកមើលរាប់ពាន់ម៉ាត់
ពីបាតុកម្មទាមទាររកយុត្តិធ៌មនៅថ្ងៃបង្ហើយ ក្រោយពេលរំសាយ…បានថត
ដោយផ្ទាល់ដៃម្ចាស់ប្លកដាក់ផ្សាយនៅប្លក ស្រុកស្រែ ។ លួចជ្រើសយកមក
បានតែមួយសន្លឹកទេសំរាប់ដាក់ធ្វើជារូបតំណដើម្បីចុចទៅមើលរូបដទៃទៀត
នៅប្លកស្រុកស្រែនោះផង សំរាប់មើលហើយមើលទៀតៗនៅទីនេះផង ។
តើមាននរណាគិតគូរដោះស្រាយខ្វាយខ្វល់ពីសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ដែលថាជាម្ចាស់សន្លឹកឆ្នោត ជាម្ចាស់វាសនានៃប្រទេសជាតិទេ ? (សំណួររបស់រូបថត)
***
on 24th oktober 2013 (VOA)
Cambodian Opposition Petitions Foreign Embassies Over Election
លទ្ធផលនៃមហាបាតុកម្មបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិ(iRFA)
http://www.rfa.org/khmer/callshow/The-result-of-the-CNRP-three-days-mass-demonstration-10252013092822.html
លោក សម រង្ស៊ី ថ្លែងក្នុងបាតុកម្មនាទីលានប្រជាធិបតេយ្យ
ថ្ងៃទី២៣ ខែតុលា
កិនលោកកិន ពួយលោកពួយ ពួយអោយអស់ដៃទៅ !
អោយបានអាធឺៗហ្នឹងអោយច្រើនពេញប្រទេសទៅ
កាប់ដើមស្វាយដើមខ្នុរអ្នកស្រុកចោល នាំគ្នាបោះត្រា
យកដីរាស្ត្រ ក្រោមរូបភាពសម្បទានសេដ្ឋកិច្ចដាំដើម
ដំឡូងគថាធើវិនិយោគ ? ចឹងតើបានរាស្ត្រឈប់បោះឆ្នោត
អោយ ។ នេះជាសារព្រមានមួយ ច្បាស៉ៗនឹងភ្នែកហើយ ។