Hey, What’s Up? 01/11/2013
Posted by achharia in កំសាន្តកំប្លែង, សាសនានិងសង្គម.Tags: កំសាន្តកំប្លែង, សាសនានិងសង្គម
trackback
Hey, What’s Up?
គេច្រើនលឺជាញឹកញាប់ជំពោះក្មេងៗអាយុស្រករៗគ្នា
ដែលស្និទ្ធស្នាលគ្នានិយាយគ្នាមិនបាច់គួរសមដាក់គ្នាអីច្រើន
ជំនួសការសួរសុខទុក្ខគ្នាជាធម្មតា…សុខសប្បាយជាទេ ។
ដូចក្នុងភាសាខ្មែរយើងដែរថា ហេ! ម៉េច(ហើយ)ហ្អា៎?
ហើយជាងនេះទៅទៀត ប្រហែលជាមានតែក្នុងសង្គមខ្មែរយើងទេ
ដែលគេលឺផងដែរដល់ថ្នាក់ជួបគ្នាម្ដងៗ សួរសុខទុក្ខគ្នាថា
ម៉េចវើយ! បានកូនបានចៅប៉ាម៉ានហើយវើយ !?
ព្រោះរឿងសុខសប្បាយ រឿងមានស៊ីមានចាយរឿងបាយទឹក
មិនបាច់ខ្វល់ពីគ្នាឡើយ។ កាលស្រុកនៅសំបូរសប្បាយ អ្នកស្រុក
ធ្វើស្រែតែមួយរដូវ បានផលដើរស៊ីចាយសប្បាយមួយឆ្នាំមិនអស់ ។
ជីបន្លែអន្លក់ត្រប់ស្លឹកគ្រៃ មាន់ទាសាច់ត្រី សុំគ្នាស៊ីបាន បេះមិនបាច់សុំ
ម្ចាស់ក៏បាន មិនដូចសម័យថ្មីៗនេះ លួចតាំងពីស្បែកជើងហើយក្នុង
វត្តទៅទៀត វ័ធដោយទាំងស្បែកជើងលោកគ្រូសង្គ្រាជផងក៏មាន ។
មតិ»
No comments yet — be the first.