You Better Treat Him With Kid Gloves! 08/11/2013
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សេងៗ, ភាសា
trackback
TREAT S.O WITH KID GLOVES = លួងលោមថ្នមយកចិត្ត
យកថ្លើមហើយកុំក្រញេងក្រញ៉ាងជាមួយនរណាម្នាក់
ពាក្យចាស់ៗថា កុំយកកំហឹងទល់កំហល់ រឺថាត្រឡប់វិញ
កុំយកកំហល់ទល់កំហឹង។ គាត់ចង់និយាយប្រដៅកូនចៅថា
សូមកុំខឹងតបតរឺកុំខឹងជាមួយចំពោះគូសន្ទនារឺដៃគូការងារ
ណាដែលកំពុងមានកំហឹងនឹងរឿងអ្វីមួយ ដែលត្រូវនឹងភាសា
និយាយសាមញ្ញស្ដាប់បានគ្រប់ៗគ្នាថា កុំក្រញេងក្រញ៉ាង ។
ខាងភាសាអង្លេសបែបអាមេរីកាំងមានក៏មាននិយាយចង់មាន
ន័យដូចគ្នាដែរគឺ You Better Treat Him With Kid Gloves!
ប្រែសំរួលជាខ្មែរថា យកល្អកុំធើអីក្រញេងក្រញ៉ាងជាមួយវា/គាត់ !
រឺក៏ថា យកល្អលួងលោមយកចិត្តយកថ្លើមផ្អែមល្ហែមជាមួយគាត់
ចង់មានន័យថាថ្នាក់ថ្នមសំដីអោយទន់ភ្លន់ដូចស្រោមដៃកូនក្មេងដែរ ។
ចេះបានមួយទៀតហើយ អរគុណពូយ៉ា 😀 😀 😀
តែក៏មានករណីលើកលែងខ្លះដែរ ដែលត្រូវបាញ់ចេញកំហឹង
តបតទៅវិញ ពេលគេខឹងដាក់មក 😀