jump to navigation

ភរព្រឹក ភរល្ងាច 18/11/2013

Posted by achharia in កំសាន្តកំប្លែង, វីឌីអូ.
Tags: ,
trackback

 
ស្របទៅនឹងសីល៥ក្នុងព្រះពុទ្ធសាសនាដែរ ពាក្សចាស់ខ្មែរយើងបាន
និយាយថា ភូតច្រើន ចាញ់អាត្មា គាត់ចង់មានន័យថា ការភូតភរ
កុហកគេច្រើន ដល់គេតាមទាន់ គេដឹង នោះនឹងនាំអោយសាបរលាប
ពាក្យសំដី ពេលនិយាយស្ដីអីលើកក្រោយៗគេលែងជឿហើយ។ គឺ កុំកុហក់ !
 
តែខាងចិនអែណុះវិញ ភាសិតបុរាណគេបានពោលថា
កុហកគេម្ដងគេមិនជឿ កុហក់ពីរដងគេមិនទាន់ជឿ
បីដងបួនដងគេមិនទាន់ជឿ តែកុហកញយៗដល់១០០ដងទៅ
នោះគេនឹងជឿហើយ !

មែន! បញ្ញវ័ន្តខ្មែរមួយចំនួនបានរស់រានមានជីវិតរូចផុតពីការសំលាប់
នាសម័យប៉ុលពតរហូតមកទល់សព្វថ្ងៃ ក៏ដោយសារការចេះភូត
កុហកលាក់បាំងប្រវត្តិរូបខ្លួនដែរ។ មិនអោយកុហក់ម៉េចបាន !

សរុបមក សរុបទៅ គឺត្រូវលៃលកទៅតាមកាលៈទេសៈបានបាន
ថាតើ ពេលណាត្រូវកុហក់ នៅទីណាត្រូវកុហក់ រឺ មិនត្រូវកុហក់ ។
 
នេះជាបទពីដើម
ភរព្រឹកភរល្ងាច (ច្រៀងដោយ រស់ ​សិរីសុទ្ធា)

( Por Breuk Por Langeach – Ros Sereysothea )

មតិ»

1. តារារះក្នុងសួន - 18/11/2013

កញ្ញាកុមារី(១៣ឆ្នាំ) ហ៊ិន លីដា ច្រៀងបទ ស្នេហ៍ប្រុសង៉ក់ងរ

my feedback :
សំលេងនៅខ្សោយ ត្រូវប្រឺងស្រែកប្រឺងគ្រហឺមថែមទៀត ហាត់ប្រាណយក
កំលាំងសាច់ដុំពោះ និងដង្ហើមអោយបានវែងជាងហ្នឹង ដើម្បីយកអ៊ឺន
អោយបានអស់គ្មានសល់ដោយមិនបែកសំលេងទៅជាខ្ពស់បាន ។ សូម
កត់សំគាល់សំលេងស្រែករបស់​ អូររស្មី ម៉ៅស៊ីណាត រស់សេរីសុទ្ធា
ស៊ីនស៊ីសាមុត ពេលស្រែកខ្លាំងនៅតែពិរោះដដែល ។ដូចរូបគំនូរដែរ
អោយអ្នកមើលអ្នកស្ដាប់គេយល់ថាអ្នកគូរអ្នកច្រៀងប្រឺងអស់សមត្ថភាព
មិនលោះកន្លែងណាមួយទេ ។ ដូច ខេមរៈសេរីមន្ត ម៉ៃខឹលចាក់សុន
វ៉ាយ៉ាកុងឌីយ៉ូស ធីណាធើន ជាគំរូ មើលទៅគឺប្រឺងមិនលេងធេងទេ ។

2. តារារះក្នុងសួន - 18/11/2013

បើខ្ញុំអោយពិន្ទុ គឺប្អូតតូចៗទាំងពីរហ្នឹងមើលទៅប្រឺងប្រែងជាង
ឃើញសរសៃកឡើងប៉ោង កាយវិកាមិនល្វើយៗទេ ហើយច្រៀង
យកអ៊ឺនបានអស់ច្រើនទៀតផង ។

តារារះក្នុងសួន - 19/11/2013
3. តារារះក្នុងសួន - 18/11/2013

យកអស់តាម៉ងហើយវើយ BRAVO ! JUST DO IT !

4. តារារះក្នុងសួន - 19/11/2013
5. តារារះក្នុងសួន - 19/11/2013
6. ថ្នាលតារា - 19/11/2013
7. ថ្នាលតារា - 19/11/2013
8. achharia - 19/11/2013

ចាំងផ្លេកៗចូលមកដល់ក្នុងប្លករបស់ខ្ញុំនេះដែរហើយ
អត់សរសើរមិនបានទេ ពិតជាចិញ្ចាចចិញ្ចែងមែន!
ធ្វើអោយខ្ញុំតាមគយគន់និងស្ដាប់រហូតដល់ម៉ោង២យប់
រំលងអធ្រាត្រ ។
សង្ឃឹមថាពួកក្មួយៗបានជោគជ័យនិងមានសំណាងល្អជាបន្ត !

អេមមែនទែន !

ម៉ៅសារេតសុំខ្មាស់…

ម៉ៅសារេត មេឃខ្មៅងងឹត - 20/11/2013
ម៉ៅសារេត មេឃខ្មៅងងឹត - 20/11/2013
9. achharia - 19/11/2013

បើស្រែកបានមូលខ្ពស់ពិរោះម្ល៉ឹងៗ មិនគួរត្រូវបានវ៉ាលីដើរចេញនៅវគ្គ
ផ្ដាច់ព្រ័តទេ …

10. យក្សមេម៉ាយ(ដោយម៉ៅស៊ីណាត) - 19/11/2013

យក្សម៉េម៉ាយ (ដោយ ម៉ៅ ​ស៊ីណាត)

ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត

11. Best of Suon Chantha - 20/11/2013

យូរឆ្នាំចាំកល្យាណ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: