jump to navigation

រូបកំរើកៗនិងចំរៀងខ្លះៗនៅប្លកខ្ញុំបាត់ទៅណា ? 14/12/2013

Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ផ្សេងៗ, រូបកំរើក.
Tags: , , ,
trackback

 
ទន្ទឺមនឹងការសោកស្ដាយ…ជាមួយនឹងការសុំនូវអធ្យាស្រ័យផងនេះ
សូមជូនដំណឹងដល់អស់លោក មិត្តភក្តិ អ្នកភូមិវើដប្រែស្សដែលមាន
ចំណាប់អារម្មណ៍និងបានចំណាយពេលវេលាឈៀងចូលមកអើតមក
ចូលមើលចូលអានចូលស្ដាប់បទចំរៀងក្នុងប្លកជ្រុងមួយនៃជីវិតរបស់
ខ្ញុំនេះថា រូបភាពកំរើកៗនិងបទចំរៀងមួយចំនួនដែលខ្ញុំបានបោះប្រកាស
កន្លងមកនេះបានបាត់បង់តំណដ៏គួរអោយស្ដាយ ដែលប្រូវស៊័រមិនអាចរក
វាឃើញយកមកបង្ហាញរឺចាក់លេងអោយបានលឺជាសំលេងបានស្ដាប់…
គឺស្ដាយពេលវេលាដែលខំធ្វើវា ខំអាប់ឡូដវាដាក់អោយនៅលើប្រព័ន្ធ
អ៊ិនធណិត តែវាបែរជាមិនបាននៅកំដរអោយបានជាប់លាប់គង់វង់ទាំងអស់
ដូចក្តីរំពឹងទុកទៅវិញ។ និយាយអោយខ្លីគឺ បណ្ដាញសង្គមរឺណិតវើគសង្គម
ឈ្មោះ ទីក្រុងខ្មែរ (http://www.khmercity.net/) ត្រូវបានគេលប់ទិន្នន័យ
មុនៗចោលអស់ ក្រោយពីធ្លាប់មានសមាជិកចូលរួមច្រើនឡើងដល់រាប់ម៉ឺននាក់
ម្ដងរួចមកហើយ ដែលខ្ញុំមិនអាចដឹងមូលហេតុអ្វីច្បាស់ថាមកពីបញ្ហាថវិការឺជំលោះ
រវាងសមាជិកដែលធ្វើអោយម្ចាស់វេបសៃថ៍ពិបាកគ្រប់គ្រងបន្ត។ ជាផលវិបាក
រូបភាពនានា ហ្វាយល៍វីឌីអូនិងហ្វាយល៍សំលេងដែលខ្ញុំបានយកដាក់ជាតំណ
ពីនោះមកបោះផ្សាយបន្តដាក់នៅប្លកខាងវើដប្រែស្សនេះក៏ត្រូវបាត់បង់ជាបន្តៗ
អស់ដែរ។ ហ្វាយល៍ជារូបនិងចំរៀងដែលបាត់តំណអស់នោះខ្ញុំបានរក្សាវាទុកក្នុង
ហាដឌិស្គនៅឡើយ តែត្រូវរាវរកនិងអាប់ឡូដវាដាក់លើប្រព័ន្ធអ៊ិនធណិតឡើងវិញ
រួចទើបយក URL វាមកផ្លាស់ដាក់ក្នុងប្រកាសរបស់ខ្ញុំទីនេះសាជាថ្មីទើបដើរ…
គឺទើបវេបប្រូវស៊័រស្គាល់ទីកន្លែងវានិងយកវាមកបង្ហាញរឺដាក់អោយប្រដាប់ចាក់
លេងសំលេងអោយបានលឺឡើងវិញ ។ …គឺសុទ្ធតែរឿងពេលវេលាផងដែរ !
 

-បទ បងជាជីវិតអូន


-បទ ស្នេហ៍រង់ចាំ
(ស្នេហ៍យូរខែឆ្នាំចាំកល្យាណ)


-បទ​ ប្រុសគ្មានបេះដូង

*** លេង៣បទខាងលើបន្តបន្ទាប់គ្មានឈប់

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: