សាកល្បងប្រែកាច់ 21/12/2013
Posted by achharia in សាសនានិងសង្គម.Tags: សាសនានិងសង្គម, អក្សរសាស្ត្រនិងអក្សារសីល្ប៍
trackback
នេះគ្រាន់តែជាការសាកល្បងបកប្រែសំរួលថែមថយទៅតាមទស្សនៈ
ផ្ទាល់ខ្លួនទុកគ្រាន់ក្រវែលចូលមើលកំសាន្តម្ដងៗផងពេលចាស់ទៅ
និងប្រេជើងការអោយហើយផងក្រែងមានចៅៗណាមើលប៉ះឆ្ងល់រត់
មកសួរត្រង់អាពីរប្រយោគឃ្លានេះ ៖
poverty is something to be ashamed of.

* ** *** **** **** ***** ***** ***** **** **** *** ** *
In a country badly governed,
wealth is something to be ashamed of.

In a country well governed, poverty is something to be ashamed of.
In a country badly governed, wealth is something to be ashamed of.
ប្រែត្រង់ៗ គឺដូចគេថាខ្លីៗហ្នឹងហើយ ។
ដឹកនាំល្អ ឃើញក្រខ្មាស់គេ។ តែភាពស្ដុកស្តម្ភថ្កុំថ្កើងយសសក្តិជារឿងត្រូវអៀនខ្មាស់
អាម៉ាស់ទៅវិញ ក្នុងប្រទេសមួយក្រោមការដឹកនាំបែបផ្ដាច់ការពុកអាលួយអសមត្ថភាព
និងគ្មានយុត្តិធ៌មក្នុងសង្គមវិញនោះ ។
បើបកប្រែកាច់ កាច់ថែមកាច់ថយបាញ់ចេញបាញ់ចូលន័យសាច់ក្តីវិញគឺថា …
-នៅក្នុងប្រទេសមួយក្រោមការដឹកនាំដ៏ល្អ រឺថាមានអ្នកដឹកនាំដ៏ល្អត្រឹមត្រូវមាន
ប្រាជ្ញាភ្លឺស្វាងនិងប្រកបដោយគតិបណ្ឌិត ភាពក្រីក្រលំបាកតោកយ៉ាកកំសត់ទ៌ុគត
របស់ប្រជាពលរដ្ឋគឺជាអ្វីដែលត្រូវខ្មាស់អៀន…គឺក្រុមអ្នកដឹកនាំតែងមានការខ្មាស់
អៀនចេះឈឺចាប់ក្នុងចិត្តនិងនាំគ្នាខិតខំបំបាត់ភាពក្រីក្រហើយលើកស្ទួយជីវភាព
រាស្ត្រអោយបានសំបូរសប្បាយ បានសុខក្សេមក្សាន្តប្រហែលៗគ្នា។ ចែកគ្នាសុខ !
ផ្ទុយទៅវិញ រឺក៏ថាផ្ទុយមកវិញក៏បាន
-នៅក្នុងប្រទេសមួយក្រោមការដឹកនាំដ៏អាក្រក់ មានមេដឹកនាំមិនល្អ ដែលត្រូវបាន
ប្រជារាស្ត្រវាយតំលៃបានថាជាមេដឹកនាំផ្ដាច់ការ ក្នុងសង្គមពោរពេញដោយអំពើ
អយុត្តិធ៌ម ប្រព័ន្ធតុលាការគ្មានភាពអែករាជនិងស្ថិតនៅក្រោមអិទ្ធីពលអ្នកមានអំណាច
រឺហៅត្រង់ៗថាអ្នកធំ អ្នកមានបុណ្យមានសក្តិធំ ជាពិសេសពួកអ្នកមានៗមានប្រាក់
មានកាសប្រើទឹកលុយសូកប៉ាន់ សូកយកបានរឿងខុសជាត្រូវ រឿងត្រូវជាខុសបាន ។
ក្នុងសង្គមមានការរំលោភបំពានយកដីធ្លីរបស់ប្រជារាស្ត្រពីសំណាក់ក្រុមហ៊ុនបរទេស
ដែលឃុបឃិតគ្នាត្រូវរ៉ូវគ្នាជាមួយមន្ត្រីរាជការធំៗក្រោមរូបភាពនៃការធ្វើសម្បទានដីធ្លី
ដើម្បីកសិកម្មនិងសេដ្ឋកិច្ច រួមផ្សំនឺងការបិតបាំងក្នុងការបំផ្លាញភោគទ្រព្យធម្មជាតិជាតិ
មានត្រីសាច់ សត្វព្រែរ៉ែនិងព្រែឈើ។ល។ សេវាកម្មសាធារណៈនិងតាមក្រសួងនានា
មានអំពើពុករលួយ រិតកៀបសង្កត់សង្កិនយកលុយកាក់ឈ្មូញក៏ដូចសង្កត់តទៅដល់រាស្ត្រ
តាមខ្សែតាមមេរៀងៗខ្លួន…និយាយរួមគេគ្រាន់តែក្រលេកឃើញមានអំពើពុករលួយ
ក្នុងក្រសួងអបរំតែមួយក៏វាគ្រប់គ្រាន់ណាស់ទៅហើយ…គឺទំពាំងដែលគេរំពឹងថាដល់វាធំ
នឹងស្នងកើតជារឹស្សីបាននោះ វាបានក្លាយជាទំពាំងជ្រក់តាំងពីតូចៗក្រុចឆ្មារស្ទើរអស់ទៅ់
ហើយនោះ។ សូកយកពិន្ទុ សូកយកសញ្ញាបត្រ សូកយកកន្លែងខ្លាញ់ៗធ្វើការ រួចស្រង់
ដើមវិញអោយបានផង សូកមេៗបន្តដើម្បីរក្សាកន្លែងខ្លាញ់ឈរជើងអោយនឹងធឹងផង។ល។
នោះមិនមែនជាពន្លក និង ផលផ្លែផ្កានៃអំពើពុករលួយក្នុងសង្គមទេរឺ ?
គឺក្នុងប្រទេសធឺនេះហើយ ដែលភាពមានបានស្តុកស្ដម្ភរីកមុខរីកមាត់ឡើងបុណ្យឡើងសក្តិ
វាជារឿងដែលត្រូវខ្មាស់អៀនទៅវិញទេនោះ ។
…នេះមិនថាសំដៅតែស្រុកណាមួយទេ គឺស្រុកណាក៏ដោយ !
បទ ចាកចេញល្វីស៊ិយែណាទាំងកណ្ដាលថ្ងៃចែស
(Leaving Louisiana in the broad daylight)
បទ ធូលីខ្ជាកៗ(ស្រោចដូចភ្លៀង)(សាច់ភ្លេងសុទ្ធ) RAIN DUST
មតិ»
No comments yet — be the first.