ចូលគ្រឹស្តសករាជថ្មី២០១៤មានអីប្លែកខ្លះ ? 02/01/2014
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សេងៗ
trackback
ចាប់ឆ្នាំថ្មី 2014 នេះទៅ អ្វីដែលថ្មីនោះគឺ ៖
1- រឿងឡានត្រូវបើកភ្លើងទាំងថ្ងៃទាំងយប់ៈ
នៅប្រទេសស្វ៊ិស ឡានដែលបើកបរតាមថ្នល់ត្រូវបើកភ្លើងរហូត។ បើមិនបើកទេ
ទាំងអ្នកធំប៉ាប៉ិនណាក៏ដោយ ទាំងអ្នកតូចដូចរាស្ត្រសាមញ្ញក៏ដោយត្រូវទទួលការ
ផាកពិន័យជាប្រាក់ដាក់ចូលជាថវិការដ្ឋ …មិនមែនដាក់ហោប៉ៅប៉ូលិសរៀងៗខ្លួន
ដើម្បីទុករំលែកចែកមេខ្លះចែកប្រពន្ធកូនខ្លះទេ មិនអាចតថ្លៃបាន ហើយអ្នកបង់ក៏
ត្រូវបានបង្កាន់ដៃបង់ប្រាក់នោះជាផស់តាងដែរ…មិនអាចស៊ីដាច់ប៉ិតៗបានទេ ។
ភ្លើងឡានដែលគេតំរូវអោយបើកនេះ គឺទៅតាមការបោះឆ្នោតសំរេចតាមតិភាគច្រើន
ពីប្រជារាស្ត្រ ដែលគេយល់ថាវាអាចជួយកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍បានព្រោះ
ភ្លើងឡានដែលចាំងភ្លឺអាចអោយអ្នកបើកឆាប់មើលគ្នាឃើញនិងមានការប្រុងប្រយ៍ត្ន
ខ្លាំងជាង គេមិនដែលគិតដល់សោះឡើយថាក្រែងវាចាំងចូលភ្នែកលោកធំ ថានឹងមាន
អ្នកធំណាហ៊ានប្រកែប្រកាន់យល់បានទៅជាការមើលងាយមើលថោកដល់បុណ្យសក្តិ
លើស្មាលើកៅអីរបស់គេ។ ទន្ទឺមនឺងរឿងសុវត្ថិភាពចរាចរណ៍នេះ គេក៏អាចគិតឃើញ
ទៅដល់រឿងសេដ្ឋកិច្ចផងដែរថាបើអំពូលភ្លើងឡាននិមួយៗបើកកាន់តែច្រើនដងហើយ
កាន់តែយូរៗនោះ ទៅណាវាមិនឆាប់ដាច់ …ដល់ដាច់ មិនត្រូវទិញវាផ្លាស់ដាក់ថ្មី ?
ការដាច់អំពូល ទិញដោះដូរដាក់ថ្មីនេះហើយធ្វើអោយ ទាំងជាងឡាន ទាំងអ្នកផលិត
អំពូល ទាំងអ្នក់លក់អំពូលមានការធ្វើ រោងចក្រក៏ដើរ…នាំអោយសេដ្ឋកិច្ចដើរ !
ថ្លៃផាកមិនជាច្រើនទេគឺម្ដង ៤០ហ្វ្រង់ស្វ៊ិស(ប្រហែល៥០ដុល្លារអាម្រេច) តែក៏ល្មម
អោយអ្នកបើកបរឡានស្ដាយលុយហើយត្រូវគោរពច្បាប់ខ្លបស្លឹកត្រចៀកគ្រប់គ្នាដែរ។
PS: រាស្ត្រ រឺ តំណាងរាស្ត្រ ជាអ្នកសំរេចច្បាប់ ?
នៅស្រុកស្វ៊ិស រឿងធំដុំទាក់ទងនឹងផលប្រយោជន៍ជាតិក៏ដូចសេចក្តីសុខរបស់រាស្ត្រ
គេតែងប្រគល់អំណាចអោយរាស្ត្រទូទាំងនគរធ្វើការបោះឆ្នោតសំរេចយកមតិភាគច្រើន
មិនមែនបណ្ដោយអោយតែពួកតំណាងរាស្ត្រតែប៉ុន្មាននាក់ម៉ង់ៗនាំគ្នាបោះឆ្នោតសំរេច
អ្វីៗបានតាមអំពើចិត្ត ចង់លក់ ចង់ជួល ចង់អោយសម្បត្តិរដ្ឋទៅណាក៏បាននោះទេ។
2- រឿងអាវយឺតក្រហមៈ
ចំពោះភ្លើងស្តុប ឃើញក្រហមត្រូវឈប់។ តែចំពោះរឿងស្នេហា ឃើញក្រហមតាម
ភាសាចិនថាមាងផូវឡូវ គឺមានផ្លូវអាចសំរុកចូលចែចូវសុំចងចំណងស្នេហ៍ចំណងស្និទ្ធ
បាន ព្រោះថ្មីៗនេះគេបានរកឃើញវិធីវាស់អារម្មណ៍របស់មនុស្សបានតាមរយៈអាវយឺត
ដែលមានបំពាក់ប្រដាប់វាស់បង្ហាញអារម្មណ៍អ្នកពាក់បានតាមរយៈព៌ណដែលចេញមក
នៅលើអាវយឺតបែបថ្មីដែលមានឈ្មោះថា Sensoree បង្កើតឡើងដោយលោក Kristin
Neidlinger។..គឺថាអាវយឺតដែលបានបង្ហាញប្រាប់ពីអារម្មណ៍របស់អ្នកពាក់មាន៥ពណ៌
គឺមានពណ៌បៃតង ខៀវ ស្វាយ ក្រហម និងលឿង។ ពណ៌បៃតង បង្ហាញឱ្យដឹងថាអ្នក
ពាក់មានអារម្មណ៍ល្អគ្មានការព្រួយបារម្ភ។ ពណ៌ខៀវ បង្ហាញថាអ្នកពាក់មានអារម្មណ៍
នឹងន ស្ងៀមស្ងាត់ មិនឆេវឆាវ ។ ពណ៌ស្វាយ បង្ហាញថាអ្នកពាក់មានអារម្មណ៍ភ្ញាក់ផ្អើល
រឺរំជួលចិត្ត។ ពណ៌ក្រហម បង្ហាញថា អ្នកកំពុងតែមានភាពរវើរវាយ ច្របូកច្របល់រោល
រាលក្នុងរឿងស្នេហា។ ពណ៌លឿងបង្ហាញថា អ្នកពាក់កំពុងមានអារម្មណ៍សប្បាយរីករាយ
មានសុភមង្គលសេចក្តីសុខ ។ ចុចទីនេះដើម្បីអានបន្ត…
PS: យ៉ាងណាយ៉ាងណីរឿងអាវយឺតនេះសូមកុំប្រញាប់ប្រញាល់អនុវត្ត ត្រូវចាំមើលគេ
មើលអែងសិន ព្រោះវាកំពុងស្ថិតនៅក្នុងដំណាក់ការពិសោធន៍នៅឡើយ ហើយជាពិសេស
ប្រយ័ត្នស្ដាប់មិនបានទៅច្រឡំនឹងអាអាវយឺតដែលគេដាក់លក់តាមផ្សារព្រោងព្រាតពណ៌
ក្រហមៗៗស្រេច ឃើញអាវគេក្រហមៗចេះតែចូលទៅទាំងទទឺងទទែង មុខជាត្រូវថ្មោង
ផស់គេហើយ! 😀
បញ្ហាដែលនៅសែសសល់កំពុងដោះស្រាយ ?
មនុស្សស្លាប់និងរបួសជាច្រើននាក់ពេលប៉ះទង្គិចនៅសួនកាណាឌីយ៉ា on 03 Jan 2014
កាលមុនប្រើពាក្យអង្គការ អីឡូវគេថាថ្នាក់លើវិញម្ដង
News from VOD and Koh Santepheap Daily
ចុចលិង្កខាងក្រោមដើម្បីអានលំអិតនៅ ខេអាយមីឌា អំពីថា
-លានប្រជាធិបតេយ្យត្រូវបានរើរោងចេញបោសសំអាតនិងបង្ខាំងលែង
អោយចូលទៅក្រវេក្រវ៉ូបានទៀត ពួកអ្នកបាតុករត្រូវបំបែកផូងប្រុយៗ
-សមរង្សីនិងកិមសុខាកំពុងនៅទីណាដូចគេថាមែនទេ ?
http://kimedia.blogspot.ch/2014/01/vod-news.html
Democracy unraveling
5th 12.2014
http://cambodiatvshow.blogspot.ch/2014/01/khmer-news-hang-meas-hdtv-06-january_6.html
http://www.khmerlive.tv/archive/20140107_Samdech_Heng_Samrin_Speech_-_CPP_Commemoration_of_the_35th_Anniversary_of_the_January_7th_1979_Victory_Day.php