អោ…ផ្ការំចេក 18/01/2014
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សេងៗ
trackback
តាមរយៈវីឌីអូឃ្លិបមួយកំណាត់នេះ គេអាចសង្កេតឃើញក្នុង
ចំណោមអ្នករាំមានតួកុនដ៏ល្បីពីដើមគឺ គង់សំអឿន នាយស៊ុយ
ម៉ាប់ណូយ៉ា…និងស្រីម្នាក់ពាក់អាវផាយចូលឡូកឡំផងដែរ ។
នេះជាវីឌីអូឃ្លិបមួយដ៏ខ្លីមានយរៈពេលលេងមិនដល់មួយនាទីផង
តែវាអាចសំរាប់អោយកូនខ្មែរមើលហើយគិតពិចារណាបានវែង
បានយូររាប់ឆ្នាំផងដែរ ក៏ថាបាន !
Oh Pka RomJek (ពាក់អាវផាយរាំចង្វាក់រាំវង់)
បទ ចំរៀងអស់សង្ឃឹម (ដោយអ្នកម្នាង ស៊ាងឌី)
គួរអោយពិចារណាដែរហ្នឹង
ពិចារណាឃើញរៀងៗខ្លួន ដូចមើលគំនូរអាប់ស្ត្រាក់ដែរ
ឃើញអាវផាយ ខ្លះនឹកស្រមៃឃើញដល់តាហូកំពុងអង្គុយ
គូសវាសលើផែទីពេលដែលយើងកំពុងងច្រៀងរាំលេងសប្បាយ ខ្លះនឹកដល់ស្រៈអួយ… ខ្លះនឹកឃើញដល់ពាក្យថាយួន…
ខ្លះនឹកឃើញដល់ក្រុមអ្នកមានព្រះគុណដ៏ជាទីគោរពសក្ការបូជា
របស់ខ្លូនគឺព្រះតេជព្រះគុណវៀតណាម…តែប្រហែលតិចនាក់
ណាស់ដែលស្រមៃនឹកឃើញដល់ពាក្យថា ផ្លូវលំហូជីមិញ ដែល
មានក្នុងទឹកដីខ្មែរ កាលទ័ពយួនធ្លាប់ប្រើច្បាំងដេញទ័ពអាមេរិកាំង
ចេញពីយួនខាងត្បូង ហើយបើយកមកប្រៀបនឹងគុណ៧មករា
មិនដឹងថានរណាត្រូវអរគុណនរណាជាង ? សងទូទាត់គ្នាបានទេ ?
…ពូស៊ុយរាំកាច់គង់សំអឿនផស 😀