រឿងមហាសំងាត់ត្រូវបានទំលាយ… 18/02/2014
Posted by achharia in កំសាន្តកំប្លែង, នយោបាយនិងនយោបោក, ផ្សេងៗ, សាសនានិងសង្គម.Tags: កំសាន្តកំប្លែង, នយោបាយនិងនយោបោក, ផ្សេងៗ, សាសនានិងសង្គម
trackback
កំណត់ចំណាំនិងសំគាល់ផ្ទាល់ខ្លួន អំពីរឿងសំងាត់មួយ
សាច់ក្តីផ្ដើម៖
ថ្ងៃទី១៨ខែ២ឆ្នាំ២០១៤នេះលឺគេថា ខាងគណៈបក្សសង្គ្រោះជាតិខ្មែរ
និងបក្សប្រជាជនបានចាត់តំណាងម្ខាងបីនាក់អោយជួបចរចាគ្នាជាថ្មី
ដើម្បីរកដំណោះស្រាយភាពជាប់គាំងមិនចុះសំរុងគ្នាពីលទ្ធផលបោះ
ឆ្នោតជ្រើសបក្សដាក់តំណាងរាស្ត្រនាអាណត្តិថ្មីនេះ …។
ប្រហែលមិនមែនតែខ្ញុំម្នាក់ទេដែលនៅរង់ចាំអ៊ុតពី ឡាត់តាផល់ នៃ
ជំនួបចរចារគ្នាម្ដងៗ រាល់តែដង រវាងទាំងលោកមេធំទាំងលោកមេតូច
នៃថ្នាក់ដឹកនាំទាំងពីរបក្សនោះ គឺមុខជាមានមនុស្សច្រើននាក់ណាស់
ទាំងនៅក្នុងស្រុក ទាំងអ្នកនៅក្រៅស្រុកដែលកំពុង, ខ្លះប្រហែលដល់
ថ្នាក់កន្ទះរាច្រាសច្រាលផង, ចង់ដឹងផងថា ឡាត់តាផល់ នោះវានឹង
ទៅជាយ៉ាងណា ។ តាមដានទៅតាមដានមក ស្ដាប់ៗទៅស្ដាប់ៗមក
ខ្លះហ៊ានធ្លោយមាត់រហូតដល់ទៅថា ឡាត់តាផល់ ដូចនៅតែបានម៉ា
កាឡុញឆិ រដែលជារដែល !…
កាឡុញឆិ ?
…ក៏វាបានធ្វើអោយខ្ញុំនឹកឃើញដល់រឿងមួយដែលមានសាច់រឿងពីដើម
ហាក់ដូចជារឿងដ៏មានអាថ៏កំបាំងធំធេងណាស់ ធ្វើអោយអ្នកអានខំតាម
ដានជាមួយនឹងតួអង្គស្រីចំណាស់ម្នាក់ រហូតដល់ច្រាសច្រាលចង់ដឹងពី
អ្វីទៅជាមហាអាថកំបាំងនោះដែរ ។ ដល់នៅទីបញ្ចប់ រឿងសំងាត់ដែល
គេខំរក្សាទុកបានយ៉ាងស្ងាត់ជាទីបំផុតនោះ ក៏គង់ត្រូវបានទំលាយអោយ
គេអែងដឹងពីមាត់មួទៅមាត់មួយ…មានដំណាលដូចតទៅនេះ ៖
តួសាច់ក្តី(សាច់រឿង) ៖
មានតាម្នាក់ដើរទៅដើរមក អន្ទះអន្ទែងយ៉ាងម៉េចមិនដឹង នៅមិនសុខ
ចេះតែងចង់របូតមាត់ចង់និយាយប្រាប់គេពីរឿងសម្ងាត់មួយ។
មួយសន្ទុះក្រោយមក មានយាយម្នាក់ដើរមកពីផ្សារយ៉ាងប្រញាប់ប្រញាល់
ត្រលប់ទៅផ្ទះវិញដើម្បីរៀបចំធ្វើម្ហូបទុកដាក់ឲ្យកូននិងចៅៗ ដែលកំពុងរង់
ចាំនៅផ្ទះ។
ពេលដែលកំពុងដើរយ៉ាងប្រញាប់ប្រញាល់ទៅផ្ទះ យាយក៏ក្រឡេកឃើញតា
ដែលកំពុងតែនៅមិនសុខ ដើរទៅដើរមក ដូច្នេះ ក៏ដាច់ចិត្តហើបមាត់សួរតា
ដោយក្ដីងឿងឆ្ងល់ថា
« អេ៎! តាមានរឿងអីហ្នឹង៎ មើលទៅដូចជានៅមិនសុខដូច្នេះ? »
« អត់អីទេ! » តាឆ្លើយ
« តែ… អឺៗ!… ខ្ញុំឃើញយាយជាមនុស្សចាស់ កាន់ធម៌កាន់អាថ៌ចឹង មាត់ខ្ញុំ
ដូចជាមិនសុខសោះ ចង់តែនិយាយរឿងដែលសម្ងាត់ៗៗបំផុតប្រាប់យាយ
តែយាយត្រូវសន្យាថាមិនត្រូវយករឿងនេះទៅប្រាប់នាក់ណាម្នាក់ទៀតឡើយ
អោយដឹកពីរឿងនេះឡើយ ណា៎ ។ សន្យាទេ? »
យាយថា៖
« មាត់ខ្ញុំមានគម្របណាស់ មិនងាយនិយាយរឿងអាថ៌កំបាំងប្រាប់គេងាយៗ
ឡើយ ជឿលើខ្ញុំចុះ»។
តាលឺដូច្នោះក៏និយាយថា៖
« ចឹងយាយត្រូវសន្យាណា៎! »
យាយថា៖
« ចា៎! កុំភ័យ ជឿលើខ្ញុំចុះ »
តាងាកមកមើលមុខយាយ និងនិយាយថា៖
« តែដូចជាមិនជឿយាយឯងទេ »។
ដោយក្ដីចង់ដឹកចង់ឮរឿងគេផងនោះ យាយក៏បានភ្លេចពីរឿងដែលត្រូវប្រញាប់
ត្រលប់ទៅផ្ទះដើម្បីរៀបចំម្ហូបឲ្យកូននិងចៅៗ នៅតែតាមដេញដោលតាសួរពី
រឿងមហាអាថ៌កំបាំងនេះអស់មួយព្រឹកធំ នៅតែមិនទាន់បានចម្លើយពីតានោះ
ទៀត។ យាយនៅតែសួរ
« រឿងអី ប្រាប់មក …»
ឯតានៅតែនិយាយពាក្យដដែលថា៖
« ដូចជាមិនទុកចិត្តយាយឯងស៎ោះ … »
[…]
ដោយទ្រាំពុំបានក្នុងការចោទសួរផង កេះផង អង្វរផងពីយាយ តាក៏និយាយថា៖
« យាយត្រូវសន្យាថាត្រូវរក្សារឿងនេះឲ្យឋិតក្នុងភាពអាថ៌កំបាំងបំផុតណា៎ យាយ ។»
យាយឆ្លើយយ៉ាងប្រញាប់ថា
« កុំភ័យ ខ្ញុំសន្យា ប្រញាប់ប្រាប់ខ្ញុំសិនមក ខ្ញុំប្រញាប់ណាស់ណា៎ ។»
តាសម្លឹងយាយយ៉ាងយកចិត្តទុកដាក់បំផុត រួចនិយាយ
« បាន! ខ្ញុំដាច់ចិត្តនិយាយប្រាប់យាយហើយ ចឹងយាយត្រូវរក្សាវាឲ្យគង់វង្សបំផុត
ណា៎យាយ »
រួចក៏អោនទៅខ្សឹបដាក់យាយថា៖
« រឿងសម្ងាត់នោះគឺថា ឆៃពៅ អ្ហ៎ះ! គេធ្វើពីឆៃថាវ អ្ហ៎ា! យាយឯងកុំមាត់ប្រាប់គេ
ឲ្យសោះណាយាយ»
យាយបញ្ចេញសម្លេងយ៉ាងខ្សោយៗថា៖
« ចុំ! ចឹងស៎ោះ រឿងសម្ងាត់មែន» ៕
😀 (ប្រភពសាច់រឿងនិងចំលងមកទាំងស្រុងនៅ…)
យោបល់និងសន្និដ្ឋាន ៖
រឿងឆាយពៅធ្វើពីអ្វី នៅស្រុកចិនកាលពីដើម ពិតជារឿងអាថកំបាំង
បំផុតមែន ។ អ្នករកល្បិចឃើញដំបូងគេដែលមានប្រវត្តិដ៏យូរលង់រាប់រយ
រាប់ពាន់ឆ្នាំមកហើយនោះ ចេះរកនឹកឃើញយកមើមឆៃថាវទៅឆ្នៃប្រឌិត
អោយកើតបានជាឆាយពៅទុកស៊ីបានយូរមិនងាយខូចនិងមានរសជាតិឆ្ងាញ់
ផងនោះ រកស៊ីកាក់កបណាស់ព្រោះឆាយពៅកាលនោះមានតំលៃនិងពេញ
និយមណាស់ ទំរាំតែបែកធ្លាយអោយគេដឹងរបៀបធ្វើ ធ្វើឆាយពៅតាម
ក្រោយៗមក ។ រហូតដល់សព្វថ្ងៃនេះក៏មានអ្នកដែលមិនចេះធ្វើឆាយពៅច្រើន
នាក់ណាស់ រាប់ទាំងខ្ញុំម្នាក់ដែរដែលមិនចេះធ្វើ 😀
រឿងវិបត្តនយោបាយស្រុកខ្មែរ ខ្ញុំដូចចាំបានថា ធ្លាប់អាននៅទំព័រណាម្ដងមុន
នេះថា ចាំមើលពេលចូលឆ្នាំខ្មែរខែមេសាខាងមុខនេះរួច នឹងមានការកោះហៅ
ពីព្រះមហាក្សត្រអោយបក្សទាំងពីរចូលប្រជុំដើម្បីសំរុះសំរួលចូលរួបរួមគ្នាជាថ្មី
ចូលធ្វើការទាំងអស់គ្នាដើម្បីជាតិខ្មែរ ។ ពេលនោះ ខាងណាៗក៏ត្រូវតាមដង្ហែរ
តាមព្រះរាជតំរីះរបស់ព្រអង្គជាព្រះមហាក្សត្រដែរ ។ ដឹងមែនមិនមែនទេ !
អ្នកដែលរកដំណោះស្រាយរឿងជាតិបានដោយមិនយកឈាមរាស្ត្រជាទុន
នឹងទទួលបានការគោរពស្រឡាញ់រាប់អានពីប្រជារាស្ត្រគ្រប់ជំនាន់ ។
@t KIMEDIA
http://kimedia.blogspot.ch/2014/02/mr-kem-sokhas-response-to-concerns.html
@t KIMEDIA
ស្ដាប់ហើយ ពិចារណាទៅដឹងហើយថាតើ
ប្រទេសណាខ្លះជួយបក្សសង្គ្រោះជាតិបានប៉ុណ្ណា ?
http://kimedia.blogspot.ch/2014/02/kem-monovithya-icc-1522014.html
😀
😀