កែវ រំចង់ និង យ៉តសែ៎នក្លៃ ហ្វ៊ែរតិច នរណាឈ្នះ ? 21/02/2014
Posted by achharia in កីឡា, កំសាន្តកំប្លែង.Tags: កីឡា, កំសាន្តកំប្លែង
trackback
poster ផ្លូវការដែលចេញដោយ Thai Fight (យកតពីទំព័រ សប្បាយ )
នៅថ្ងៃទី២២ គុម្ភៈ ២០១៤ នេះ អ្នកប្ដាល់ជើងអែកប្រចាំប្រទេសខ្មែរ កែវ រំចង់
នឹងឡើងប្រកួតជាមួយជើងអែកប្រចាំប្រទេសសៀមយ៉តសែនក្លៃ ហ្វ.។ អ្នកចូល
ចិត្តកីឡាប្រដាល់ អ្នកជាតិនិយម កំពុងសំលៀងភ្នែកចាំមើល សំលៀងត្រចៀក
ចាំស្ដាប់ដំណឺងពីលទ្ធផល ថាតើនណាជាអ្នកឈ្នះ ។
ជាគូអែកប្រយុទ្ធគ្នា ប្រៀបដូចមាន់ខ្នាយដែរ ពិបាកទាយស្មានបានជាមុនណាស់
មាន់ល្បីៗថាពូកែៗ តែដល់ង៉ៃអន្សារ ត្រូវមួយខ្នាយប្រកាច់ត្រុលតែមួយរំពេចក៏មាន …នេះបើតាមខ្ញុំធ្លាប់មើលមាន់ខ្នាយៗជល់គ្នា ។
កែវ រំចង់ កែងរហ័សណាស់ …ខ្ញុំស្មានទុកមុនថា យ៉តសែ៎នក្លៃ នោះមុខជាជៀស។
មិនផុតពីបែកថ្ងាសបែកចញ្ចើមទេនៅថ្ងៃទី២២គុម្ភៈនេះ ព្រោះបើមើលតាមការប្រកួត
របស់កីឡាករថៃ យ៉តសែ៎នក្លៃ ដូចក៏មិនភើហ្វិកអែណាប៉ុន្មានថាដូចកុំព្យួរ័រតាមដែល
ពួកសៀមគ្នាគេដាក់រហ័សនាមអោយគ្នាគេនោះទេ។ អោយតែតត្រុកក្បាលបែបទ្រុយៗ
ដើរចូលមិនចេះថយ ច្បាស់ត្រូវកែងផស់ កែវ រំចង់ មិនខានឡើយ
យ៉តសែនក្លៃ ខ្លាំងខាងអី ? សូមពិនិត្យមើល៖
Yodsanklai Fairtex – Yasuhito Shirasu
ទន្ទឹមនឹងការប្រយ័ត្នប្រយែងពីអាហារហូបចុក និងខ្យល់អាកាសនាកន្លែងសំរាក
មុនដល់ង៉ៃទៅឡើងប្រកួត, ប្រការដល់ពេលប្រកួតគ្មានបញ្ហាពីរឿងសុខភាពផង,
(ដូចមានតាមក្នុងរឿងកុនក៏អាចមានល្បិចកំសាកៗពីពួកភ្នាល់គ្នាតាមផ្ចាញ់ដែរ)
បើ កែវ រំចង់ ផ្ចង់ទាត់យកភ្លៅស្ដាំអោយបាន ផ្ចង់ដាល់បន្ថ្លោះកដៃគូប្រកួតអោយ
បានម្ខាង ពេលឃើញគេលែងសូវទាត់ ស្ទង់ដឹងថាគេដាល់បានខ្លាំងតែដៃម្ខាងហើយ
សាប់តាមចិត្តទៅ នឹងឈ្នះលើគោកមិនខាន ។
យ៉ាងណាក៏ដោយតាមរយៈការប្រកួតមួយនេះ ធ្វើអោយ កែវ រំចង់ នឹងកាន់តែល្បី
ល្បីល្បាញឡើងៗ ។ ឈ្នះក៏ល្បី ចាញ់ក៏ល្បី 😀
Yodsanklai vs Chike Lindsay – LF10
Yodsanklai Fairtex VS Expedito Valin (70kg) ไทยไฟต์ 22 Dec 2013
Keo Rumchong Vs Pong Thong Jetsda
ចាញ់ក៏ល្បីដែរ ល្បីថាចាញ់គេមិនបានប៉ុន្មានទឹកផង
ចាប់ជើងគេបានហើយធើអីគេអត់កើត ទាត់ផុតដាល់ផុត
ដាល់គេអត់ដល់ ដៃជើងខ្លីជាងគេ កែងអត់ចូលដូចរាល់ដង
ទាំងកំពស់ ទាំងមាឌក៏ចាញ់គេមុនបាត់ទៅហើយ
កុំថានិយាយអីទៅដល់ការអុបត្ថមទំនុកបំរុងពីក្រសួងកីឡា
ដែលពាក់ពាន់នោះ,បើនិយាយដល់ពីជីវភាពរស់នៅ ។
គួរអោយស្ដាយ! ទាំងបាក់មុខផង!
សមមុខអ្នកលើៗផង !ជាមេរៀនមួយ ! តាមរយៈវីឌីអូឃ្លិបដ៏ខ្លីមិនដល់១០នាទីផង
នេះ សំរាប់អ្នកប្រដាល់ដទៃៗទៀត អាចយកធ្វើជាមេរៀន
ជាគំរូ…មុននឹងឡើងប្រកួតជាមួយពួកសៀមលើកក្រោយៗ
លំដាប់ថ្នាក់ជាតិ ។ …ដូចឃើញនឹងមុខហើយ សូត្របាលី
មន្តអាគមអូមអាម បៀមទំពារប្រទាលក្នុងមាត់ តែបើក្បាច់មិន
ដល់គេហើយ ត្រូវផស់គេដួលផ្ងាច្រងាងៗ សន្លប់ដូចតែគ្នា !
រាំលើសង្វៀន? ស្គាល់ចំណុចខ្សោយនិងខ្លាំងរបស់គូប្រកួត
ហើយនៅ ? ហ្វឹកហាត់តទល់នឹងចំណុចខ្លាំងនោះបានហើយ
នៅ ? ទាញយកប្រៀបលើចំណុចខ្សោយរបស់ដៃគូបានទេ ?
…
និយាយរួមអោយខ្លីតែមួយម៉ាត់មក អ្វីៗមាននៅក្នុងវីឌីអូហ្នឹង
អស់ហើយ ។
ចាញ់ វង្ស ណយ មិនទាន់កែដៃបានផង
ហ៊ានហក់ទៅប្រកួតជាមួយសៀមដោយមិនរើសមុខ ?
សៀមអ្នកចាប់គូអោយ គេផ្គូអោយប៉ះជើងកំពូលលេខ១
របស់គេហើយ គេដឹងថាឈ្នះមុនបាត់ហើយ ម៉េចមិនតវ៉ា ?
ហ៊ានពេកហើយ ចូលទីគេផង ក្រោយៗអោយរាង !
http://news.sabay.com.kh/articles/637892
http://news.sabay.com.kh/articles/636112
ច្បិចយកមតិមកពីខាងហ្វេសប៊ុក រវាងអ្នកគាំទ្រនិងរីះគន់
ដើម្បីស្ថាបនាដល់គីឡាករខ្មែរយើង
ពុទ្ធោ ដាល់អត់ហ្កង់លើកទី១
និង ព្រោះតែ២ពាន់ដុល្លា ?
ការអះអាង របស់ឪពុក កែវ រំចង់ថា៖ ទោះជាឲ្យប្រាក់ ច្រើនប៉ុនណា ក៍មិនចូល សញ្ជាតិគេដែរ
http://www.kntnews.com/2014/03/20/33389.html/