jump to navigation

កែវ រំចង់ និង យ៉តសែ៎នក្លៃ ហ្វ៊ែរតិច នរណាឈ្នះ ? 21/02/2014

Posted by achharia in កីឡា, កំសាន្តកំប្លែង.
Tags: ,
trackback

 

poster ផ្លូវការ​ដែល​ចេញ​ដោយ Thai Fight (យកតពីទំព័រ សប្បាយ )
 
នៅថ្ងៃទី២២ គុម្ភៈ ២០១៤ នេះ អ្នកប្ដាល់ជើងអែកប្រចាំប្រទេសខ្មែរ កែវ ​រំចង់
នឹងឡើងប្រកួតជាមួយជើងអែកប្រចាំប្រទេសសៀមយ៉តសែន​ក្លៃ​ ហ្វ.។ អ្នកចូល
ចិត្តកីឡាប្រដាល់ អ្នកជាតិនិយម កំពុងសំលៀងភ្នែកចាំមើល ​សំលៀងត្រចៀក
ចាំស្ដាប់ដំណឺងពីលទ្ធផល ថាតើនណាជាអ្នកឈ្នះ ។
ជាគូអែកប្រយុទ្ធគ្នា ប្រៀបដូចមាន់ខ្នាយដែរ ពិបាកទាយស្មានបានជាមុនណាស់
មាន់ល្បីៗថាពូកែៗ តែដល់ង៉ៃអន្សារ ត្រូវមួយខ្នាយប្រកាច់ត្រុលតែមួយរំពេចក៏មាន …នេះបើតាមខ្ញុំធ្លាប់មើលមាន់ខ្នាយៗជល់គ្នា ។
 
កែវ​​ រំចង់ កែងរហ័សណាស់ …ខ្ញុំស្មានទុកមុនថា យ៉តសែ៎នក្លៃ នោះមុខជាជៀស
មិនផុតពីបែកថ្ងាសបែកចញ្ចើមទេនៅថ្ងៃទី២២គុម្ភៈនេះ ព្រោះបើមើលតាមការប្រកួត
របស់កីឡាករថៃ យ៉តសែ៎នក្លៃ ដូចក៏មិនភើហ្វិកអែណាប៉ុន្មានថាដូចកុំព្យួរ័រតាមដែល
ពួកសៀមគ្នាគេដាក់រហ័សនាមអោយគ្នាគេនោះទេ។ អោយតែតត្រុកក្បាលបែបទ្រុយៗ
ដើរចូលមិនចេះថយ ច្បាស់ត្រូវកែងផស់ កែវ រំចង់ មិនខានឡើយ

 
យ៉តសែនក្លៃ ខ្លាំងខាងអី ? សូមពិនិត្យមើល៖
Yodsanklai Fairtex – Yasuhito Shirasu

 
ទន្ទឹមនឹងការប្រយ័ត្នប្រយែងពីអាហារហូបចុក និងខ្យល់អាកាសនាកន្លែងសំរាក
មុនដល់ង៉ៃទៅឡើងប្រកួត, ប្រការដល់ពេលប្រកួតគ្មានបញ្ហាពីរឿងសុខភាពផង,
(ដូចមានតាមក្នុងរឿងកុនក៏អាចមានល្បិចកំសាកៗពីពួកភ្នាល់គ្នាតាមផ្ចាញ់ដែរ)
បើ កែវ រំចង់ ផ្ចង់ទាត់យកភ្លៅស្ដាំអោយបាន ផ្ចង់ដាល់បន្ថ្លោះកដៃគូប្រកួតអោយ
បានម្ខាង ពេលឃើញគេលែងសូវទាត់ ស្ទង់ដឹងថាគេដាល់បានខ្លាំងតែដៃម្ខាងហើយ
សាប់តាមចិត្តទៅ នឹងឈ្នះលើគោកមិនខាន ។
 
យ៉ាងណាក៏ដោយតាមរយៈការប្រកួតមួយនេះ ធ្វើអោយ កែវ​ រំចង់ នឹងកាន់តែល្បី
ល្បីល្បាញឡើងៗ ។ ឈ្នះក៏ល្បី ចាញ់ក៏ល្បី😀
 


 

មតិ»

1. Yodsanklai vs Chike Lindsay - LF10 - 21/02/2014

Yodsanklai vs Chike Lindsay – LF10

Yodsanklai Fairtex VS Expedito Valin (70kg) ไทยไฟต์ 22 Dec 2013

Keo Rumchong Vs Pong Thong Jetsda - 21/02/2014

Keo Rumchong Vs Pong Thong Jetsda

2. achharia - 23/02/2014

ចាញ់ក៏ល្បីដែរ ល្បីថាចាញ់គេមិនបានប៉ុន្មានទឹកផង
ចាប់ជើងគេបានហើយធើអីគេអត់កើត ទាត់ផុតដាល់ផុត
ដាល់គេអត់ដល់ ដៃជើងខ្លីជាងគេ កែងអត់ចូលដូចរាល់ដង
ទាំងកំពស់ ទាំងមាឌក៏ចាញ់គេមុនបាត់ទៅហើយ
កុំថានិយាយអីទៅដល់ការអុបត្ថមទំនុកបំរុងពីក្រសួងកីឡា
ដែលពាក់ពាន់នោះ,បើនិយាយដល់ពីជីវភាពរស់នៅ ។
គួរអោយស្ដាយ! ទាំងបាក់មុខផង! សមមុខអ្នកលើៗផង !
ជាមេរៀនមួយ ! តាមរយៈវីឌីអូឃ្លិបដ៏ខ្លីមិនដល់១០នាទីផង
នេះ សំរាប់អ្នកប្រដាល់ដទៃៗទៀត អាចយកធ្វើជាមេរៀន​
ជាគំរូ…មុននឹងឡើងប្រកួតជាមួយពួកសៀមលើកក្រោយៗ
លំដាប់ថ្នាក់ជាតិ ។ …ដូចឃើញនឹងមុខហើយ សូត្របាលី
មន្តអាគមអូមអាម បៀមទំពារប្រទាលក្នុងមាត់ តែបើក្បាច់មិន
ដល់គេហើយ ត្រូវផស់គេដួលផ្ងាច្រងាងៗ សន្លប់ដូចតែគ្នា !​
រាំលើសង្វៀន? ស្គាល់ចំណុចខ្សោយនិងខ្លាំងរបស់គូប្រកួត
ហើយនៅ ? ហ្វឹកហាត់តទល់នឹងចំណុចខ្លាំងនោះបានហើយ
នៅ ? ទាញយកប្រៀបលើចំណុចខ្សោយរបស់ដៃគូបានទេ ?

និយាយរួមអោយខ្លីតែមួយម៉ាត់មក អ្វីៗមាននៅក្នុងវីឌីអូហ្នឹង
អស់ហើយ ។

3. CTN Boxing Eh Phutong vs Suriya S 1 On 19 11 2013 - 23/02/2014
4. កែវរំចង់-ក្រោយពីប្រកួតចាញ់ - 27/02/2014

ចាញ់ វង្ស ណយ មិនទាន់កែដៃបានផង
ហ៊ានហក់ទៅប្រកួតជាមួយសៀមដោយមិនរើសមុខ ?
សៀមអ្នកចាប់គូអោយ គេផ្គូអោយប៉ះជើងកំពូលលេខ១
របស់គេហើយ គេដឹងថាឈ្នះមុនបាត់ហើយ ម៉េចមិនតវ៉ា ?
ហ៊ានពេកហើយ ចូលទីគេផង ក្រោយៗអោយរាង !

http://news.sabay.com.kh/articles/637892

http://news.sabay.com.kh/articles/636112

មូលហេតុដែលចាញ់ - 27/02/2014

ច្បិចយកមតិមកពីខាងហ្វេសប៊ុក រវាងអ្នកគាំទ្រនិងរីះគន់
ដើម្បីស្ថាបនាដល់គីឡាករខ្មែរយើង


ពុទ្ធោ ដាល់អត់ហ្កង់លើកទី១
និង ព្រោះតែ២ពាន់ដុល្លា ?

5. ការ​អះ​អាង​ របស់​ឪពុក​ កែវ ​រំចង់​ថា - 23/03/2014

ការ​អះ​អាង​ របស់​ឪពុក​ កែវ ​រំចង់​ថា៖ ​ទោះ​ជា​ឲ្យ​ប្រាក់ ​ច្រើន​ប៉ុន​ណា ​ក៍​មិន​ចូល​ សញ្ជាតិ​គេ​ដែរ​
http://www.kntnews.com/2014/03/20/33389.html/


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: