១៨មិនា២០១៤ 18/03/2014
Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.Tags: នយោបាយនិងនយោបោក, សាសនានិងសង្គម
trackback
ធ្មេចបើកៗ ដល់ង៉ៃ ១៨ មិនា ទៀតហើយ !
គិតទៅ ៤៤ឆ្នាំហើយ បើរាប់ពី១៨មិនា១៩៧០មក ។
ក៏វា៤៤ឆ្នាំហើយដែរ ដែលយុវជនអ្នកស្នេហាជាតិខ្មែរដ៏ច្រើនរាប់ម៉ឺននាក់
បានបូជាជីវិតដើម្បីការពារបូរណភាពទឹកដីខ្មែរ តែពលីកម្មដ៏ធំធេងនេះ
បែរជាគ្មានន័យគ្មានតំលៃអ្វីបន្តិចសោះទៅវិញចំពោះអ្នកដែលមិនគាំទ្រ
របបសាធារណរដ្ឋនោះ …រហូតមកទល់សព្វង៉ៃនេះដែរ ។
កាលនោះស្រុកខ្មែរយើងធ្លាប់មានឈ្មោះថា សាធារណរដ្ធខ្មែរ ម្ដងហើយ
ហើយខាងលើនេះជារូបទង់ជាតិខ្មែរនិងបទភ្លេងជាតិខ្មែរសម័យសាធារណរដ្ឋ។
អរគុណបង ដែលបានរំលឹកពីព្រឹត្តិការណ៍នេះ។ តាមពិតទៅ មនុស្សខ្មែរទូទៅសឹងតែភ្លេចហេតុការណ៍នៃចំណុចចាប់ផ្តើមប្រវត្តិសាស្រ្ត ឆ្ពោះទៅរកឆ្នាំសូន្យនេះបាត់ទៅហើយ… 😀
កាលឆ្នាំ១៩៧០ខ្ញុំនៅក្មេងខ្ចីល្ហក់ដូចត្រកួនឈ្លក់ទឹក
ឈាមនៅរាវកាគ្លោក ចាប់ផ្ដើមដឹងក្តីអីនឹងគេហើយ
តែមិនទាន់ពូកែយល់ការរាក់ជ្រៅនៅឡើយ 😀
ព្រឹត្តិការណ៍នយោបាយរឿងស្រុកទេស លឺតាមតែគេប្រូតៗគ្នា
…ខ្ញុំល្ងិតខ្ញុំល្ងង់រហូតមកទល់សម័យអ៊ិនធ័រណិតសម័យយូធូប
ទើបខ្ញុំបានភ្លឺស្វាងខ្លះៗ ដែលខ្ញុំត្រូវអរគុណ ព្រោះគឺតាមរយៈ
អ៊ិនធ៍រណិតនិងយូធូបអស់នេះហើយដែលការពិតនៃប្រវត្តិសាស្ត្រ
របស់ស្រុកខ្មែរត្រូវបានបកស្រាយរ៉ាយរ៉ាប់ទំលាយប្រាប់ពីសំណាក់
ជនបរទេសដែលគេមិនត្រូវការបិទបាំងដើម្បីផលប្រយោចក្រុមណា
ហើយមុខមាត់អ្នកដឹកនាំស្រុកខ្មែរក៏មិនដូចមុខម៉ែអូវគេអែណា !
(ការពិតភាគច្រើន ត្រូវបានគេនាំគ្នាទំលាយបកអាក្រាតនៅទំព័រ
http://ki-media.blogspot.ch/ នៅឡូកឡំគ្នានឹងរឿងបង្ចូច
មួលបង្កាច់ លាបព៎ណដាក់គ្នាផងដែរ)។
សរុបមក វាជារឿងដែលមានកំហុសរួមគ្នាទៅតាមដំណាក់កាលមួយៗ
ជារឿងដែលថា ហាទៅវាស្លាក់ ខ្ជាក់មកវាស្លែង នឹងខាកស្ដោះចេញមក
វានឹងធ្លាក់ចំលើតែកណ្ដាលទ្រូងអែង ដដែលជាដដែល
…នេះបើតាមខ្ញុំយល់ឃើញផ្ទាល់ខ្លួន ។ 😀
http://www.worldkhmerradioonline.com/?p=5342