សួស្ដីឆ្នាំថ្មី ឆ្នាំមមីឆស័ក ព.ស.២៥៥៨ គ.ស.២០១៤ 11/04/2014
Posted by achharia in ផ្សេងៗ, រូបកំរើក, សាសនានិងសង្គម.Tags: ផ្សេងៗ, រូបកំរើក, សាសនានិងសង្គម
trackback
សួស្ដីឆ្នាំថ្មី ឆ្នាំមមីឆស័ក ព.ស.២៥៥៨ គ.ស.២០១៤
ចូលឆ្នាំខ្មែរឆ្នាំនេះត្រូវចំថ្ងៃច័ន្ទទី១៤មេសាឆ្នាំ២១០៤ នៅវេលាម៉ោង៨:០៧ព្រឹក់។
ទេវតាជាបុត្រីទី២របស់កបិលមហាព្រហ្ម ព្រនាមគោរគៈទេវី ទ្រង់អម្ពរពណ៌លឿង
ជិះខ្លាដៃម្ខាងកាន់ព្រះខ័ន្ធម្ខាងទៀតកាន់ឆើច្រត់ សៀតផ្កាអង្គាបុស្សនៅត្រចៀក
សោយប្រេង(តេលំ)ជាអាហារ, គឺប្រេងឆាមានប្រេងអូលីវ ប្រេងកន្ទក់ ប្រេងសណ្ដែក
ប្រេងល្ង ប្រេងដូងប្រេងផ្កាឈូករ័ត្នជាដើម…(មិនមែនប្រេងសាំង ប្រេងម៉ាស៊ូត រឺ
ប្រេងរំអិលK-Yទេ 😀 )។
សូមបួងសួងបន់ស្រន់ដល់ទេវតាឆ្នាំថ្មី ជួយប្ដល់នូវសេចក្តីសុខសប្បាយសេចក្តីចំរើន
សុខសន្តិភាពដល់មនុស្សលើភពផែនដីនេះគ្រប់ៗគ្នា ជាពិសេសដល់ប្រជាពលរដ្ឋខ្មែរ
ទាំងនៅក្នុងនិងក្រៅប្រទេស ទាំងនៅតាមទីក្រុងនិងនៅតាមជនបទស្រុកស្រែចំការ
សូមទទួលបាននូវពរសព្វសាធុកាជារហូតតរៀងទៅ ។

មតិ»