ធាត់អត់ក្បាលពោះឡូយជាងស្គម 31/05/2014
Posted by achharia in កំសាន្តកំប្លែង.Tags: កំសាន្តកំប្លែង
trackback
គេនិយាយលេងផងមែនផងថា អ្នកណាក៏ដោយ អស់លោកណាក៏ដោយអោយតែ
ធាត់សុទ្ធតែ(ធ្លាប់)ភ្លើ ។ គិតៗលេងៗតាមពាក្យគេថាហ្នឹងទៅ ដូចជាត្រូវផស់គេដែរ
ព្រោះអ្នកដែលបណ្ដោយខ្លួនអោយធ្លាក់ខ្លួនដល់ធាត់កន្ទ្រោលបាន ច្រើនតែមិនយល់
ពីមូលហេតុដែលនាំអោយរាងកាយធាត់កាម៉ាប់ដុះក្បាលពោះស្អ៊ុយបាន ដែលជាចំបង
គឺការយល់ដឹងដល់ពីរបបអាហារនិងលំហាត់ប្រាណរាងកាយ ។ រឺដឹងហើយលឺហើយ
នៅធ្វើពើ, មិនទាន់ចាត់ចូលបានថាភ្លើនៅឡើយទេ, ខ្វះឆន្ទៈក្នុងការតមអាហារនិង
ជ្រើសរើសអាហារល្អៗដើម្បីសុខភាពដល់រាងកាយក៏ដូចលំហាត់ប្រាណរឺធ្វើការងារ
បញ្ចេញកំលាំងកាយអោយបានដល់បែកញើសខ្ចាយរលាយខ្លាញ់ពីខ្លួនបាន។ នៅ
ស្រុកគេអ្នកមាន មានថ្នាំ មានប្រដាប់ជំនួយច្រើនសំរាប់សំរក តែក៏ត្រូវចំណាយលុយ
កាក់ទិញវាយកមកលេបមកប្រើប្រាសដែរ ។ …អ្នកតាមដានពីរឿងធាត់នេះខ្លះបាន
រកឃើញថាធាត់មិនមែនដោយសារតែការបរិភោគស្ករ ខ្លាញ់ ម្សៅ ច្រើនជាងតំរូវការ
នៃរាងកាយនោះទេ កង្វះជាតិអង់ហ្ស៊ីមដើម្បីអោយរាងកាយដុតជាតិខ្លាញ់ស្ករម្សៅ
បំផ្លែងអោយទៅជាកំដៅទ្រទ្រង់រាងកាយ(មេតាបូលីស)ក៏ជាបញ្ហាជាមួួយដែរ ។
… ខ្លះថា មនុស្សម្នាក់ៗកើតមក ទៅតាមពូជតាមអំបូរ(តាមពន្ធុ) ដែលខ្លះកើតមកមាន
រាងរៅស្គមមកស្រេចៗស៊ីផឹកច្រើនប៉ុណ្ណាក៏មិនចេះធាត់,មនុស្សប្រភេទនេះច្រើនមានកំដៅ
រាងកាយក្ដៅជាងគេធម្មតា, ខ្លះកើតមករាងបំរុងតែធាត់កំប៉ោងតែម្ដង ខំតមស៊ីតិចក៏នៅ
តែរវៀសខាងធាត់ឡើងគីឡូលឿន, មនុស្សប្រភេទនេះហើយដែលគេថាមានសាច់ មាន
ក្បាលពោះអោយត្រជាក់ល្អូកនោះ, ខ្លះទៀតធាត់រឺស្គមទាល់តែពេលខំតមខំសំរកទើប
មានរាងរៅទៅតាមនោះ។
យ៉ាងណាក៏ដោយ…
ការចេះគ្រប់គ្រងទំងន់នៃខ្លួនប្រាណ ក៏ដូចថែទាំរូបរាងកាយអោយនៅស្គមសមសូន
មានសុខភាពរឹងប៉ឹងមាំមួនបាន ទោះតាមបែបតមអាហារជ្រើសរើសចំណីល្អៗក្តី តាម
បែបហាត់ប្រាណលេងកីឡាក្តី តាមបែបប្រកបការងារដោយប្រើកំលាំងកាយក្តី រួមផ្សំ
នឹងការតមឈប់ជក់បារីរឺប្រើប្រាសគ្រឿងញៀនបាន ការកំរិតផឹកគ្រឿងស្រវឹងមិន
អោយហួសកំរិតដល់ខូចសុខភាពបាន អាចចាត់ចូលបានថាជាការមានឆន្ទៈមោះមុត
គ្រាន់បើហើយ។ ផ្ទុយទៅវិញ អ្នកបណ្ដែតបណ្ដោយអោយ រូបរាងកាយក្លាយជាធំធាត់
ហួសប្រមាណ បណ្ដាលអោយកើតជាជំងឺផ្សេងៗបានដោយសារតែខ្លាញ់ ស្ករក្នុងខ្លួន
ច្រើនពេកនោះ ត្រូវបានគេនិយាយបញ្ឈឺឌឺដងចំអន់ចំអកឡកលើយដាក់អោយថា…
នរណាក៏ដោយ អោយតែធាត់ សុទ្ធតែភ្លើ ! (ចង់ថាគ្រលាស់មកវិញក៏នៅតែត្រូវដែរ
ទោះជាថាមិនភ្លើរហូតរាល់តែដងទេ ក៏គង់តែធ្លាប់ភ្លើម្ដងៗដែរ ។ បើមាននរណាប្រកែក
ហៅស្បថ ស្បថបើមាន ! ខ្ញុំហ៊ានថា ! 😀 )
ខាងក្រោមនេះ ជាការបង្ហាញរាងអ្នកធាត់ៗតែអត់មានក្បាលពោះស្អាតៗឡូយៗផស់គេ
ខានជួបយូហើយនៅតែខិលអាដែលលោកពូ ។ សុខសប្បាយទេលោកពូ?
ខ្ញុំបានសុខសប្បាយជាធម្មតាទេ សុខច្រើនជាងសប្បាយ។
អរគុណក្មួយច្រើនហើយបានមកអើតនិងសួរសុខទុក្ខ ។
រាល់ថ្ងៃខ្វល់តែរឿងធាត់ហួស ធ្ងន់ហួសកំពស់ ខូចរាងអស់
(កំពស់តែ១,៧៦មែត្រ ទំងន់ខ្លួនធ្ងន់ហួសដល់៩២គីឡូក្រាម)
ចង់តម មាត់ចេះតែឆ្ងាញ់ ចិត្តចេះតែអធ្យាស្រ័យអោយខ្លួនអែង
ថាចាំស្អែកៗ.. ពេទ្យអោយដំបូន្មានថាអោយខំសំរកដល់ ៨៧គីឡូ
ហើយបើតាមក្បួន ខ្ញុំគួរតែមានទំងន់ត្រឹម ៧៦គីឡូ គឺលេខគីឡូត្រូវ
នឹងលេខកំពស់ដក១មែត្រចេញយកតែខ្ទង់សង្ទីមែត្រ រឺបើលើសយ៉ាង
ច្រើនថែមត្រឹម១០% គឺអាចដល់ ៨៤គីឡូ បានហើយ ។
… ដឹងហើយ នៅតែបណ្ដោយអោយធាត់ហួស ពិតជាភ្លើមែន !
ក្នុងជំពូក កំសាន្តកំប្លែង នេះ ខ្ញុំចេះតែរកនឹកសរសេរថែមថយ
នូវពាក្យត្រឡកកំប្លែងខ្លះ ដើម្បីបានកំសាន្តខ្លះផង យ៉ាងហោច
ក៏បានលួចសើចម្នាក់អែងផងដែរ ពេលទំនេរចូលអានឡើងវិញ
ម្ដងៗ ។ បើគ្មានរឿងខិល បានអីសើច …ហើយបើគ្មានសំណើច
ខ្លះៗក្នុងការរស់នៅ តើវាជាជីវិតបែបណាទៅ ? ក្រញ៉ូវមុខអស់ !
សង្ឃឹមថាក្មួយនិងក្រុមគ្រួសារ
កំពុងបានសុខហើយបានសប្បាយដែរហើយ 😀