ក្រុង បាហ្សិល(BASEL) ៣១កក្កដា-១សីហា២០១៤ 03/08/2014
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ, រូបកំរើក
trackback
កំណត់សំគាល់ផ្ទាល់ខ្លួន៖
(1. August Schweiz Nationalfeiertag អ៊ែកស្តិនអៅហ្គុស ស្វៃស៍
ណាស្យូណាល់ហ្វាយើថាក, ថ្ងៃបុណ្យជាតិស្វ៊ិសទី១សីហា )
ថ្ងៃបុណ្យជាតិនៃប្រទេសស្វ៊ិសត្រូវប្រារពធ្វើនៅថ្ងៃទី១ខែសីហាជារៀងរាល់ឆ្នាំ
ដោយមានបាញ់កាំជ្រួចនៅពេលយប់តាមទីរួមខេត្ត តាមក្រុងតាមឃុំតាមភូមិ
ពាសពេញផ្ទែប្រទេស។ ខុសប្លែកគេមួយក្នុងបណ្ដាខេត្តនានាគឺនៅខេត្តបាហ្សិល
នៅក្រុងបាហ្សិលជាប់ទល់ដែនបារាំងនិងអាល្លឺម៉ង់ ដែលគេនាំគ្នាប្រារពធ្វើដោយ
បាញ់កាំជ្រួចនៅយប់អធ្រាត្រទី៣១ខែកក្កដាឈានចូលថ្ងៃទី១ខែសីហាទៅវិញ…
ឆ្នាំ២០១៤នេះ គេបាញ់កាំជ្រួចចាប់ពីម៉ោង១១យប់ទៅអស់រយៈពេលប្រមាណ
៣០នាទី ។ …ដែលចង់និយាយផងដែរនោះគឺ នៅយប់នោះហើយដែលមាន
មនុស្សដើរកំសាន្តមើលកាំជ្រួចតាមសងខាងដងទន្លេរ៉ាំងដែលហូរកាត់ក្រុងបាហ្សិល
ច្រើនៗអាចដល់ជាងដប់ម៉ឺននាក់ …ដើរផឹកដើរស៊ីដើរចាយ ដែលភាសាអ្នកជំនួញ
អ្នករកស៊ីគេនិយាយថា ជាយប់ដែលមានលុយៗៗធ្លាក៉ពីលើមេឃមក !
លុយធ្លាក់ពីលើមេឃមក? តើនរណាមានសមត្ថភាពត្រងយកបាន ឈោងដៃប្រមូល
ចាប់យកលុយនោះបាន? ហើយបើបាន បានច្រើនប៉ុណ្ណា ???
…សង្ខេបអោយខ្លី ឆ្នាំនេះ ខ្ញុំក៏បានទៅសាកល្បងទៅឈោងប្រមូលចាប់យកលុយ
ទាំងនោះនឹងគេដែរ តែគួរអោយស្ដាយ មិនបានច្រើនដូចក្តីសង្ឃឺមនិងប៉ងទុកជាមុន
សោះទេ … គឺខ្ញុំនៅត្រងឈោងចាប់មិនសូវត្រូវកន្លែងដែលលុយធ្លាក់ច្រើន !
ពេលលក់មិនសូវដាច់ ឆ្លៀតពេលថតបានរូបភាពខ្លះៗទុកមើលជាអនុស្សាវរីយ៍ ៖
យប់ឡើង ចរាចរណ៍លើស្ពានត្រូវបិទ ឃើញមនុស្សឈរពេញត្រៀបត្រា
តាមបង្កាន់ដៃស្ពានឃើញតែក្បាលមនុស្សនៅតជាប់គ្នារដឹកគ្មានចន្លោះ ។
ថតពីខាងត្រើយដែលខ្ញុំចាំត្រងយកលុយ …ដូចពាក្យចាស់ថាមែនថា
វាទាល់តែមានខុស ទើបមានត្រូវ ! នោះណ៎! លុយធ្លាក់នៅត្រើយខាង
នោះច្រើនជាង( គឺមនុស្សដើរលេងចាយវាយនៅខាងត្រើយខាងម្ខាងនោះ
ច្រើនជាង ផ្លូវដើរធំទូលាយជាង តាមមាត់ទន្លេមានកន្លែងអង្គុយផង )។
តើឆ្នាំក្រោយ ធ្វើម៉េចទើបបានទៅឺត្រងចាំចាប់ក្រសាវប្រមូលលុយនៅខាង
ជួរត្រើយម្ខាងខាងនោះម្ដងវិញ ណ៎ !!!
មតិ»