ជេមសុខ និង ប្រវត្តិសាស្ត្រខ្មែរថ្មីៗ… 01/12/2017
Posted by achharia in ចំណេះដឹងទូទៅ, នយោបាយនិងនយោបោក, សាសនានិងសង្គម.trackback
…
បើគាត់និយាយខុស គឺវាមិនត្រូវទេ មិនពិតទេ ។
បើគាត់និយាយត្រូវ គឺវាមិនខុសទេ រឿងរ៉ាវហ្នឺងវាអ្ចឹង !
…
.
Mr. James Sok Lives Video Clip Talkshow About
Khmer Historical in Cambodia From 1953-1969 [Part01]
ស្ដាប់បន្ថែមនៅយូធូប
ស្ដាប់ផងដែរ ខាន់សុវណ្ណ នៅយូធូប
have you ever met him?
អត់ទេ (គាត់នៅខាងអមេរិក)
ចុះពូនៅណា?
ខ្ញុំនៅខាងអឺរ៉ុប មួួយចំហៀងផែនដីម្នាក់ ។
ទាំងខាងលោកជេមសុខ ទាំងខាងលោកខាន់សាវណ្ណ ខ្ញុំស្ដាប់តែអាកន្លែងត្រូវៗទេ អាត្រង់ណាខុសៗ
ភ្លេចអស់បាត់ហើយ !
ពូនៅអឺរ៉ុប ឥឡូវខ្ញុំនៅបារាំង។
មកនៅ មករៀនអីបន្ត រឺ មកលេង ? នៅក្រុងណា ?
មករៀននៅប៉ារីសកន្លះឆ្នាំ ចុងខែ២ទៅវិញហើយ។
រៀនខាងអីដែរ មករៀនចំខែត្រជាក់ល្មម ត្រជាក់ណាស់មែនទេ ?
ខ្ញុំនៅខាងស៊ុយរិច ទឺកកកកំពុងធ្លាក់ តែមិនទាន់ត្រជាក់មែនទែនទេ។
នៅផ្ទះបងប្អូនរឺ ខាងអោយបួកគេអោយកន្លែងសំរាប់រៀន ?
កាលនៅស្រុកខ្មែរខ្ញុំរៀនបុរាណវិទ្យា តែមកនេះរៀនភាសាបារាំង និងគួរអាស៊ីអាគ្នេយ៍។ គេឲ្យមកស្គាល់ស្រុកបារាំងហ្នឹង។ ខ្ញុំគ្មានបងប្អូននៅបារាំងទេ។ មកបួកស៍គេល្មមតែម៉ារស់ៗ។ ពូនៅស្រុកអ្នកមានទៀត។
ស្រុកអ្នកមានមែនជាទូទៅ ប៉ុន្តែម្នាក់ៗក៏ត្រូវព្រលឺមចេញព្រលប់ចូល
ដែរ ។ ដល់ប្អូនរៀនចប់ ត្រលប់ទៅវិញ មុខជាបានដំណែងការងារ
ប្រសើរជាងមុនហើយ ។ សង្ឃឺមថា ថ្ងៃណាមួយយើបបានជួបគ្នាមិន
ខាន ។
ហេហេហេ ថាមិនត្រូវមើលមិនឃើញ។ មុនមក ខ្ញុំបោះបង់ចោលតំណែងមន្ត្រីរាជការដែលខ្ញុំទើបប្រឡងជាប់។
..តិចមានអ្នកប៉ារីសកាក់ជាប់ទៅ
ថាមិនត្រូវមែនហ្នឺង ! 😀
កាក់មិនជាប់ទេ ប្រពន្ធខ្ញុំចាំនៅស្រុក។
ស្មានតែនៅកំលោះ ។
ចាំខ្ញុំទៅលេងស៊្វីសពូទទួលខ្ញុំផង។
មកង៉ៃណា ទាល់តែប្រាប់មុន
ខ្ញុំទៅស្រុកខ្មែរចុងខែ២ ពីដើមខែ២ខ្ញុំដើរទៅនេះទៅនោះ តែកំពុងរៀបគម្រោងសិន ព្រោះប្រពន្ធទើបសុំវីសាបាន។
ជេមសុខនិងទស្សនៈរបស់លោកកេងវ៉ាន់សាក់ សាសនាជី