ជួប TouchWiz និង (0xc0000018) ដែរ អ្ហេ៎! 29/01/2018
Posted by achharia in ចំណេះដឹងទូទៅ, ព៌តមានវិទ្យា.trackback
កំណត់ចំណាំផ្ទាល់ខ្លួន ៖
១- របៀបបំបាត់ TouchWiz
កាលពីថ្ងៃអាទិត្យទី២៨មករា២០១៨ ស្មាតហ្វូន Samsung Galaxy note3
របស់ខ្ញុំនៅសុខៗ ពេលដាក់ដោតសាកថ្មចោល ប្រហែលជាខ្ញុំប៉ះរឺចុចចំលើអ្វីមួយ
ដោយអចេតនា ស្រាប់វាចេញផ្ទាំងបង្ហាញ(screen)ថ្មីដែលមានរូប Icons
មិនស្អាតហើយធំៗមកជំនួសអាដែលខ្ញុំខំរើសដូរដាក់តាមចិត្តចង់ពីមុន ។ …និយាយ
យកខ្លី វាគឺជា TouchWiz ។ ចង់បំបាត់វា អោយវាចេញអាផ្ទាំងបង្ហាញដូចដើម
គ្រាន់តែចូលទៅដូរយកម៉ូដបង្ហាញងាយ (Einfacher-Modus រឺ simple
mode) បើកវាមើលម្ដង រួចដូរបិទវាវិញអារំខាន TouchWiz នោះវានឺងបាត់
ស្រមោលវាហើយ ។
២- របៀបដោះបញ្ហា (0xc0000018)
ដល់មកថ្ងៃនេះទី២៩មករា២០១៨ រត់មកបើកឡិបថប់មើល ស្រាប់តែចេញវ៉ល់ៗឃើញតែ
ផ្ទាំងប្រផេះខ្មៅនៅស្ពឺងគាំងអត់ចេញអីដូចធម្មតា ។ … និយាយយកខ្លីដែរ ចុច
ctrl + alt + delete រូចរើសយក Task-Manager ហើយរកមើលអត់ឃើញវត្តមាន
explorer.exe មកដំណើរការនឺងគេសោះ ។ នៅក្នុងផ្ទាំង Task-Manager បានដាក់
ហៅយក explorer.exe អោយដើរ ស្រាប់ចេញកូនផ្ទាំងដំណឺងមួយមកថា
Explorer.exe error : (0xc0000018) មិនអាចដំណើរការបាន, ចុច OK បីទ ។
ដំណោះស្រាយ ៖ ចុច win + R រួចវាយចូល regedit រួច ok ហើយចូលទៅកែ
អោយដល់កន្លែង
HKEY_LOCAL_MACHINE\Software\
Wow6432Node\Microsoft\WindowsNT\
Currentversion\Windows
រួចនៅខាងស្ដាំដៃ ត្រូវលុបអា APPINIT_DLLS ចោល ។ រួចមក ស្តាតឡិបថប់សាថ្មី
វាក៏ចេញដំណើរការដូចធម្មតាវិញ ។
.
សូមលំអោនកាយគោរពអរគុណដល់លោកគ្រូតា GOOGLE ! 😀
មតិ»
No comments yet — be the first.