វិធីបំបាត់ថ្អើក 09/08/2018
Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ, សុខភាព.trackback
កំណត់ចំណាំផ្ទាល់ខ្លូន ៖ ប្រេងខ្យល់១ដំណក់ជួយបំបាត់ថ្អើក!
ខ្ញុំមិនរៀបរាប់ពីមូលហេតុដែលបណ្ដាលអោយមនុស្សថ្អើកទេ
ព្រោះអត់ដឺង រៀនមិនដល់ មើលសៀវភៅមិនទាន់ប៉ះ …។
ធ្លាប់សួរគេអ្នករៀនខាងពេទ្យខ្លះ គេឆ្លើយប្រាប់ថាយើងថ្អើក
នៅពេលដែលសន្ទះអ៊ុរុប្រាជ័យ(សន្ទះដែលខណ្ឌផ្នែកសួតនិង
ផ្នែកក្រពះពោះវៀន រឺក៏ថាសន្ទះខណ្ឌប្រដាប់ដកដង្ហើមនិងប្រាដាប់
រំលាយអាហារ)វាញាក់កន្ត្រាក់ម្ដងៗ (បើគេកុហក កុហកតាមគេ)។
ពេលថ្អើកម្ដងៗ ចាស់ៗខ្លះចង់អោយអ្នកថ្អើកបាត់ គាត់និយាយបែប
បំភ័យរឺរឿងអ្វីដែលធ្វើអោយមានការហួសចិត្តរឺខកចិត្ត ដូចជានិយាយ
ចោទថា បានលួួចពងមាន់គេស៊ី រឺលួចនេះលួចនោះរបស់គេ ។ល។
ជាលទ្ធផលដំបូង អាចធ្វើអោយបាត់ថ្អើកមែន…ដល់ក្រោយៗមក
ពាក្យនិយាយធ្វើអោយរំជួលចិត្តនោះក៏ត្រូវបានដឺងច្រើនគ្នាទៅជារឿង
ធម្មតា ថាវាគ្រាន់តែជាការនិយាយបញ្ឆោតគ្នាដើម្បីបំបាត់ថ្អើកប៉ុណ្ណោះ
រួចវាក៏លែងមានប្រសិទ្ធភាពដូចកាលពីដំបូងដែរ។
ខ្លះប្រាប់គ្នាអោយផឺកទឺក ខ្លះថាអោយអត់ដង្ហើម ដែលវិធីនេះធ្វើអោយ
អ្នកថ្អើកខ្លះបាត់ថ្អើកវិញ ប្រហែល៦០%ដែរ ។
វីធីបង្ខកចិត្ត? ខ្ញុំនៅចាំបានថាខ្ញុំធ្លាប់ថ្អើកខ្លាំងៗម្ដង ដោយប្រើវិធីផឺកទឹក
ច្រើននិងវិធីអត់ដង្ហើមក៏មិនបាត់។ មានអ្នកធ្វើការជាមួយម្នាក់ជនជាតិ
អ៊ីតាលីយកកែវទឺកមួយមកអោយខ្ញុំផឺក។ វាប្រាប់ខ្ញុំថាផឺកភ្លាមទៅ។ ខ្ញុំ៏ផឺក
តាមវាដោយហារមាត់ដាក់មាត់កែវលើកផ្អៀងកែវតិចៗដូចធម្មតា។ គ្មានទឺក
មកប៉ះមាត់សោះ ក៏ខំផ្ទីងកែវងើយខ្ពស់ឡ់ើៗនៅតែមិនទាន់មានទឺកហូរចូល
ក្នុងមាត់ទៀត។ ដកកែវពីមាត់មកមើល ឃើញទឺកប្រហែលពីរបីដំណក់នៅ
អែបាតកែវ ។ ខ្ញុំសំលឺងមុខវាទាំងនឺកក្នុងចិត្តថាវាមកលលេង តែវាបានប្រាប់
ម្ដងទៀតទាំងសំដីម៉ត់ចត់មិនលេងសើចអោយខ្ញុំផឺកទៅ។ខ្ញុំផ្ទីងកែវងើយក្បាល
ដើម្បីអោយទឺកបាតកែវពីបីដំណក់នោះធ្លាក់ចូលមាត់និងលេបវាចូលដូចលេប
ខ្យល់។ ដាក់កែវចុះរង់ចាំអាការៈថ្អើកបន្ត..មានអី បាត់អោយឈឺងដូចគេបេះ!
ជនជាតិអ៊ីតាលីនោះដើរចេញពីខ្ញុំធ្វើញឺមៗដោយមិនរង់ចាំទទួលពាក្យអរគុណ
មួយម៉ាត់ពីខ្ញុំទេ។
ថ្ងៃនេះ ខ្ញុំរាងល្វើយហើយឃ្លានបន្តិចនិងនឺកថាមិនចង់ហូបបាយច្រើនទេ
ព្រោះចង់សំរកទំងន់ផងក៏ដាក់ស្ងោពងមាន់៣នាទី៦គ្រាប់។ បកញ៉ុកបណ្ដើរ
លាយអំបិលអារ៉ូម៉ាតិចៗផង ភ្នែកមើលហ្វេសប៊ុកបណ្ដើរ មួួយហើយមួួយ
ទៀត មិនយូរប៉ុន្មានក៏អស់ទាំង៦គ្រាប់បាត់ នេះគ្រាន់តែថាចង់សំរកផង ។
ក្រោយមកមិនបានប៉ុន្មាននាទីផង ខ្ញុំក៏ចាប់ផ្ដើមថ្អើក ង៉ឺកៗ!។ សាកផឺកទឺក
ច្រើនក៏ធ្វើហើយហើយ អត់ដង្ហើមក៏បានធ្វើសាកហើយដែរ នៅតែមិនបាត់
សោះ ធ្វើអោយខ្ញុំបារម្ភក្នុងចិត្ បើនៅតែមិនបាត់នៅយូររាប់ម៉ោង មុខជាត្រូវ
ទៅពេទ្យជាមិនខាន។ នៅសល់វិធីផឺកទឺកពីរបីដំណក់បាតកែវ ចង់ធ្វើដែរ
តែនឺកក្នុងចិត្តថាអាហ្នឺងដឺងខ្លួនអែងហើយប្រហែលមិនបាត់ទេ។ ម្ដងនេះខ្ញុំថ្អើក
យូរជាងសព្វដង ខ្ញុំអត់ដង្ហើមរាប់មួយពីរយឺតៗដល់ចន្លោះពី១០ទៅ១៥ ត្រូវ
ថ្អើកម្ដង។ …ខំដកដង្ហើមវែងៗមុនអត់ដង្ហើមរាប់ម្ដងៗក៏នៅតែមិនបាត់ !
ស្រាប់តែនឺកឃើញថា ជំនួសអាទឺកបាតកែវនោះខ្ញុំសាកល្បងយកប្រេងខ្យល់
មកគោះអកតែមួួយដំណក់គត់ក្នុងមាត់ដោយគ្មានលាយទឺក។មានរសជាតិរាង
ប្រហើរតិចៗក្នុងមាត់ អង្គុយរង់ចាំមើលអាការៈថ្អើកបន្ត។ ចាំប្រហែល១០វិនាទី
(ដូចខ្ញុំរាប់ពី១ដល់១៥ដែរ)ដល់២០វិនាទី គឺខ្ញុំបាត់ថ្អើកអោយឈឺងដូចគេបេះ !
អោយតែថ្អើកលើកក្រោយ នីឹងសាកមើលម្ដងទៀតជាមួួយប្រេងខ្យល់១តំណក់។
មតិ»
No comments yet — be the first.