កាត់សក់ថ្ងៃណាល្អ ? 12/12/2018
Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ, សាសនានិងសង្គម, អក្សរសាស្ត្រនិងអក្សរសីល្ប៍.trackback
កំណត់សំគាល់ផ្ទាល់ខ្លួន៖
អ្នកនៅលីវ អ្នកគ្មានគូស្រករគួរកាត់សក់នៅថ្ងៃសុក្រ
ដើម្បីមានស្នេហ៍មុខអោយគេស្រឡាញ់ឆាប់មានគូស្នេហា ?
តាមជំនឿពីបុរាណ ដើម្បីមានសុភមង្គល មានលាភមានជ័យសិរីសួស្ដី
ចេញដំណើរក៏អោយត្រូវតាមក្បួនរើសពេលវេលាល្អ តាមថ្ងៃតាមទិសល្អ
ដំណេកក៏ត្រូវដេកអោយត្រូវទិសល្អទៅតាមខែឆ្នាំកំណើត… ។ល។
រហូតដល់ រឿងកាត់សក់ក៏ត្រូវរើសរកថ្ងៃណាដែលល្អសំរាប់កាត់ដែរ ។
សំរាប់អ្នកដឹងអ្នកជឿ ការជ្រើសរើសថ្ងៃកាត់សក់មានសារៈសំខាន់ណាស់។
ខាងក្រោមនេះជាបំរាប់តៗគ្នា ថាតើគួរកាត់សក់ថ្ងៃណាល្អ ថ្ងៃណាមិនល្អ៖
១. កាត់សក់ថ្ងៃអាទិត្យ :
នាំអោយមានសុខភាពរឹងប៉ឹងមាំមួនល្អ មានអាយុវែង មិនងាយឈឺថ្កាត់។
២. កាត់សក់ថ្ងៃច័ន្ទ :
នាំអោយមានតែលាភមានជ័យ និងសំណាងល្អ ។
៣. កាត់សក់ថ្ងៃអង្គារ :
នឹងនាំអោយមានឫទ្ធិអំណាច តេជះបារមី មានគេកោតគោរពខ្លបខ្លាច។
៤. កាត់សក់ថ្ងៃពុធ :
មិនល្អទេ លាភសំណាងផ្សេងៗដែលត្រូវហូរចូលនឹងរលាយបាត់
ហើយជំនួសមកវិញដោយសេចក្ដីទុក្ខលំបាកមកដាក់ខ្លួន។
៥. កាត់សក់ថ្ងៃព្រហស្បត្តិ៍ :
នឹងមានទេវតាព្រមទាំងវត្ថុស័ក្ដិសិទ្ធតាមជួយថែរក្សា។
៦. កាត់សក់ថ្ងៃសុក្រ :
នឹងមានមន្តស្នេហ៍ មានគេស្រឡាញ់និងចូលចិត្តរាប់អានច្រើន ។
៧. កាត់សក់ថ្ងៃសៅរ៍ :
ប្រពៃល្អបំផុត គិតអ្វីធ្វើកិច្ចការអ្វីបានសម្រេចតាមបំណងប្រាថ្នា
និងនាំអោយមានសុភមង្គល សិរីសួស្ដី សំណាងល្អ ៕
មតិ»
No comments yet — be the first.