អក្សរខ្មែរយូនីកូដក្នុង QR-CODE 19/01/2020
Posted by achharia in ចំណេះដឹងទូទៅ, ព៌តមានវិទ្យា.trackback
តាំងពីថ្ងៃទី១០ខែ៣ឆ្នាំ២០១២ ខ្ញុំបានសាកល្បងដាក់បញ្ចូល
អក្សរខ្មែរយូនីកូដក្នុង QR-CODE តែកាលនោះការអានចេញ
នៅមានភាពពិបាកស្មុកស្មាញ។ផែល(surf)ចច្រប់ក្នុងអ៊ិនធើណិត
ថ្ងៃនេះ, ទី១៩មករា២០២០, ចូលទៅទំព័រនោះឡើងវិញ ហើយ
ក៏បានប្រើស្មាតហ្វូនSansung S9+ ដែលមានអ៊ិនស្តាល់(តំលើង)
កូនកម្មវិធីអនុវត្ត(app)មួយឈ្មោះ QR & BARCODE SCAN ដាក់
អោយស្កែន QR-CODE ដែលមានរាងបួនជ្រុងខាងក្រោមនេះសាក
មើល ស្រាប់តែចេញតួអក្សរខ្មែរមកភ្លែត មិនដឺងគេធ្វើអោយវាអាន
អក្សរខ្មែរយូនីកូដបានតាំងពីរាជអង្គណា…គឺចេញភ្លែតមកថា៖
.
សូមអរគុណៗ
ដែលបានឧស្សាហ៍មកអើតខ្ញុំកុំអោយស្ងាត់
ក្រោយជួបគ្នា!
.
.
ភាពក្លាហានរបស់បងបានត្រឺមតែលួច
ស្រលាញ់អូនប៉ុណ្ណោះ
.
(មួយនេះអាចប្រើផ្ញើជាសារសុំសារភាពស្នែហ៍គេបានសំរាប់កំឡោះមុខខ្មុរ
នៅខ្ចីថ្មីថ្មោងកំសាកមិនហ៊ាននិយាយត្រង់ៗជាមួយគេនៅនឺងមុខ )
.
កាលនោះខ្ញុំចាំបានថាទៅបញ្ចូលដាក់អក្សរខ្មែរយូនីកូដនៅវេបសៃថ៍មួយគឺ
http://qrcode.kayw.com/ ។
ខានតាមដានរឿងហ្នឺងយូរឆ្នាំហើយ អាឡូវមិនដឺងគេទៅបញ្ជុលបាននៅទីណា
រឺដោយរបៀបណាងាយៗជាងហ្នឺងទៀតទេ។
…តែអ្វីដែលបានធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះគឺ អក្សរខ្មែរយូនីកូដដែលបាន
សរសេរបញ្ចុលដាក់ក្នុង QR-CODE នោះគឺ អាចអោយគេស្កែនអានបានភ្លាមៗ
សមនឺងពាក្យថា ចំលើយតបភ្លាមៗ(Quick Response = QR)នេះហើយ។
សូមអនុមោទនា ( សូមជួយអបអរសាទរ )
.
.
.
មតិ»
No comments yet — be the first.