អំពីខ្ញុំ
ជំរាបសួរ ប្រិយមិត្តជិតឆ្ងាយទាំងអស់ ជាទីគោរពរាប់អាន !
ខ្ញុំស្រឡាញ់ឈ្មោះក្រៅថា អច្ឆរិយ៉ា ព្រោះមានកំណើតកើតលើទឹកដីដ៏អស្ចារ្យមួយគឺ
រាជាណាចក្រអច្ឆរិយៈ កម្ពុជា ។ ស្រុកខ្ញុំ ស្រុកខ្មែរពិតជាអស្ចារ្យមែន ខ្លាំងពូកែខ្ពង់ខ្ពស់
នាសម័យអង្គរក៏អស្ចារ្យ ខ្សោយអន់ទន់ទាបនាសម័យខ្មែរក្រហមក៏មហាអស្ចារ្យដែរ ។
ខ្លះចូលចិត្តហៅខ្ញុំយកស្រួលមាត់ថា ឆាយ៉ា ខ្លះហៅខ្ញុំថា យ៉ាយ៉ា ក៏មាន ។ អោយតែ
លឺស្រដៀងៗគ្នា ខ្ញុំក៏ចេះតែឆ្លើយយកស្រួលដូចគ្នាដែរ ។
បំណងនៅទីនេះគឺ ការកំសាន្តផង ស្វែងយល់ព៌តមានផ្សេងៗលើប្រព័ន្ធអ៊ិនធ័រណិតជា
ភាសាខ្មែរយើងផង ហើយបើមានពេលទំនេរក៏នឹងឆ្លៀតសរសេរតាមតែបាននូវអ្វីៗ
សំរាប់ជាកំណត់ចំណាំផ្ទាល់ខ្លួន ឬក៏អាចជាអ្វីដែលខ្ញុំគិតថានឹងមានប្រយោជន៍ខ្លះៗដល់
សង្គមខ្មែរក៏ដូចកូនចៅខ្មែរជំនាន់ក្រោយៗដែរ។
ចំពោះរឿងរ៉ាវផ្ទាល់ខ្លួន ខ្ញុំគិតថាម្នាក់ៗសុទ្ធតែមានដូចៗគ្នាទាំងខាងជ្រុងល្អ ទាំងខាង
ជ្រុងអាក្រក់ ហើយខ្ញុំកំពុងគិតពិចារណានូវឃ្លាមួយថាតើវាត្រូវមែនរឺអត់ដែលគេថា
និយាយល្អពីខ្លួនប្រាប់គេគឺអួត បើនិយាយអាក្រក់ពីខ្លួនវិញគឺល្ងង់ ! ”
ទើបគ្មានការរៀបរាប់វែងឆ្ងាយពីខ្ញុំនៅទីនេះ ។
សូមអធ្យាស្រ័យផងចុះ ដោយពុំទាន់មានអ្វីជាដុំកំភូនសំរាប់អានអោយបានប្រយោជន៍
និងសូមអរគុណច្រើនចំពោះចំណាប់អារម្មណ៍បានឈៀងចូលមកមើលប្លករបស់ខ្ញុំនេះ
ព្រមទាំងចំពោះការរិះគន់ជួយកែលំអនិងការណែនាំនានាពីសំណាក់អ្នកទាំងអស់គ្នា។
អច្ឆរិយ៉ា
ACHHARIA
ហីយ៉ាយ….អាលុយក្រដាសប្រាក់ 100$ ហ្នុងបើអោយខ្ញុំ ក៏ខ្ញុំមិនហ៊ានចាយដែរខ្លាចជាប់គុគណាស់ ហិហិហិ
គ្រាន់តែជារូបធ្វើសាកលេងទេ 😀
អរគុណ Samady KS តាមមករកវីឡាខ្ញុំឃើញទីនេះ ។
សង្ឃឹមថាកំពុងតែបានសេចក្តីសុខសប្បាយណាស់ហើយ ។
.
សួស្តី! កូនទន្សាយតូចដើររកពេញWordpressអស់កន្លះខែហើយ
មកលាក់ខ្លួននៅនេះសោះ ទំរាំតែរកឃើញ 🙂
.
អរគុណហើយ កូនទន្សាយឆ្លាតអើយ ! មកលើកក្រោយ បើមិន
ឃើញខ្ញុំនៅផ្ទះ បើកទ្វារចូលប្លុកៗមក មិនចាក់កន្លិះ ចាក់សោរទេ។
ឃើញអី យកញ៉ាំ យកពិសារខ្លួនអែងទៅ កុំបាច់ក្រែងចិត្ត ។ ហើយ
បើចង់ស្មៅខ្ចីៗដ៏ស្រស់នៅក្រោយផ្ទះនោះ ក៏មិនខ្វះដែរ 😀 ។
ឆ្កែបើមាននៅម្តុំនេះក៏មាឌតូចៗជាងកូនទន្សាយឆ្ងាយណាស់ ។
សង្ឃឹមថាកូនទន្សាយកំពុងបានសុខហើយសប្បាយផងដែរហើយ ។
.
អរគុណច្រើន!កូនទន្សាយសុខសប្បាយទេ។សង្ឃឹមថាAcchariaក៏បានសុខដែរ។
.
បាទ មែនហើយ ! គិតជាមធ្យមភាគគឺខ្ញុំកំពុងតែបានសេចក្តីសុខមែន។
ហើយសព្វថ្ងៃកំពុងស្វែងរកការសប្បាយជាបន្ថែមអោយបានជាបន្តៗ
ផងដែរ បើសុខហើយមិនបានសប្បាយផងទេ វាមិនគ្រប់ន័យដែលថា
សុខសប្បាយនោះទេ ។
អរគុណ កូនទន្សាយទូចញ៉ិប ជាថ្មីបានឧស្សហ៍មកក្រវែលខ្ទមចំការខ្ញុំ
នៅភូមិវើដប្រែសនេះ ។ ប៉ុន្តែស្មៅដូចមិនឃើញរលោះកញ្ឆតត្រង់ណា
សោះ ! 😀
.
មកពីមិនមានពេលច្រើន ចាំចុងសប្តាហ៍នឹងដើរលេងអោយសព្វ។
នេះម្យ៉ាង ហើយម្យ៉ាងទៀតរវល់តែភ្លឹកមើលរូបគំនូរនៅទំព័រខាងមុខ ភ្លេចទាំងអាហារដ៏ឆ្ងាញ់ទៀត!
.
អូ៎! ដល់ថ្នាក់គយគន់ឡើងភ្លឹកដល់ភ្លេចអាហារទៀតផង !
ស្មានតែភ្លឹកតែពួកប្រុសៗ។ មិនមែនរូបខ្ញុំគូរទេ គឺខ្ចីរូបគេមក
ខ្ញុំគ្រាន់តែដាក់ក្របនិងបំព្រើកវាប៉ុណ្ណោះ ។ បានជាមើលហើយ
បើបានជួយអោយ FEEDBACK ជួយបង្អាប់ ជួយសរសើរ មួយ
ម៉ាត់ពីរផងនោះខ្ញុំសប្បាយចិត្ត តែបើមិនបានវិញក៏ខ្ញុំនៅតែ
សប្បាយចិត្ត ព្រោះខ្ញុំកំពុងសប្បាយចិត្ត ហិះ!ហិះ!ហិះ!!! 😀 ។
អរគុណ កូនទន្សាយទូចញ៉ិប បានបោលថ្វាញ់មកលេងខ្ទម
ចំការខ្ញុំនេះជាញយញឹក ។
Good Luck !
.
នឹងបើតាមចាំរូបនឹងកូនទន្សាយធ្លាប់មើលរួចហើយតែដល់រចនាបន្ថែមអញ្ចឹងទៅ
ធ្វើអោយសំរស់នារីនេះរឹតតែស្អាតទ្វេឡើង។
សុំសួរមួយបានទេachhariaម៉េចបានដឹងថាកូនទន្សាយជាមនុស្សស្រី?
កាលលើកមុនដឹងថាកូនទន្សាយនៅដល់យប់ជ្រៅឥលូវថាកូនទន្សាយជាមនុស្ស
ស្រីទៀត។តើមានគ្រូតាជួយប្រាប់មែនទេ? 😀
.
តាមរយៈសំដីសំដៅក្នុងសំណេរនានារបស់ កូនទន្សាយតូច ហ្នឹងអែង ហើយស្មានបន្ថែមផង។ ឃើញកូនទន្សាយសំលឹងត្រង់គ្រឿងអលង្ការ
ដែលចាំងផ្លេកៗនោះមិនចង់ដាក់ភ្នែកផង 😀
គ្រូតាគ្រាន់តែលួចប្រាប់ថា កូនទន្សាយ កំពុងរស់នៅឋានព្រះច័ន្ទដ៏មាន
ព៌ណក្រហមឆ្អិនឆ្អៅប៉ុណ្ណោះទេ ៕
.
.
ចុះបើកូនទន្សាយប្រាប់ថាការស្មានរបស់acchariaគឺខុស តើជឿកូនទន្សាយទេ?
.
បើសិនជាកូនទន្សាយប្រាប់ថាខ្ញុំស្មាននោះខុសទេ ហើយ
បើកូនទន្សាយនិយានោះ
មិនកុហកទេនិងបើខ្ញុំតបទៅវិញនោះក៏
មិនកុហកដែរ រួចបើខ្ញុំឆ្លើយថា ខ្ញុំ
មិនជឿកូនទន្សាយទេតើកូនទន្សាយយល់ថាខ្ញុំជឿមែនទេ? ហិះ!ៗ!ៗ!ៗ.. :D 😀 😀
.
គិតមួយសន្ទុះទៅដូចជាចង់ឈឺក្បាល តែគិតយូរៗទៅឃើញថា acchariaមិនជឿកូនទន្សាយដដែលនឹងមែនទេ?
.
អេហេ៎ ! ដល់លឺកូនទន្សាយនិយាយថាដូចជាចង់ឈឺក្បាលអញ្ចឹង
ខ្ញុំក៏ងើយទៅមើលសំណួរនោះម្តងទៀត ដូចជាចង់វិលមុខខ្លួនអែង
វិញដែរតើ ហិះ!ៗ!ៗ! 😀
ករណីមានតែពីរគត់ បើកូនទន្សាយនិយាយកុហក ខ្ញុំមិនជឿ
បើកូនទន្សាយនិយាយមិនកុហក នោះខ្ញុំជឿ ។
កុំដល់ថ្នាក់គូសតារាងពិតមិនពិត គិតតាមក្បួនតក្កវិជ្ជានាំកាន់តែពិបាក
កូនទន្សាយដឹងតែខ្លួនអែងសិនទៅ ថាកុហកខ្ញុំរឺក៏អត់នោះ ហើយទន្ទឹម
នឹងនោះ ក៏ដឹងបានដែរថាខ្ញុំជឿរឺក៏អត់ដែរ ដូចខ្ញុំឆ្លើយខាងលើនេះហើយ។
ណ៎! បើនៅតាម javascript រឺ php មាន if ..if…if…ច្រើនជាងហ្នឹងទៀត
ហើយត្រួតលើគ្នាឡើងចង់វង្វេងស៊ុងទំរាំយល់គេចង់ថាអីម្តងៗ ។
អរគុណ កូនទន្សាយទូច ឧស្សាហ៍រត់មកលេងខ្ទមខ្ញុំ ដែលនៅឆ្ងាយពី
គ្នាប្រហែលតែ 9575 km. ប៉ុណ្ណោះ ! 😀
..
កុំនិយាយដល់javaអី…រាងចង់ឈឺក្បាលទៀតហើយ…
ឥលូវកូនទន្សាយត្រូវប្រយ័ត្នខ្លួនបន្តិច ធ្វើអ្វី នៅកន្លែងណា ចំងាយប៉ុន្មាន ក៏achhariaដឹងដែរ!….មុននឹងលាសុំប្រាប់ការពិតមួយទន្សាយនេះជាទន្សាយ ឈ្មោលទេ!(អញ្ចឹងហើយបានជាមើលរូបនារីម្នាក់នោះភ្លឹក) 😀
អូ៎! គ្មានរឿងអីដែលថាន្ញុំមិនជឿទេ បើកូនទន្សាយថាជាការពិតហើយនោះ ។
កូនទន្សាយក៏មិនត្រូវចាំបាច់ប្រយ៏ត្នខ្លូនអីដែរ មានធ្វើអីខុសអែណា
គ្រាន់តែនិយាយគ្នាអោយតែបានវែងកំសាន្តលេងហ្នឹង ។ ជាកូនទន្សាយ
ឈ្មោលរឺញីក៏ដោយ អោយតែបានឧស្សាហ៍រត់មកលេងប្លកខ្ញុំ ខ្ញុំរីករាយ
ស្វាគមន៍និងអរគុណដល់ កូនទន្សាយ ច្រើនណាស់ទៅហើយ ។
សូម កូនទន្សាយមានសំណាងល្អ គ្រប់ពេលនិងទីកន្លែង ! 😀
ហាហា…កូនទន្សាយក៏និយាយលេងអោយតែបានវែងដូចតែគ្នានឹង 🙂
មែនហើយ កូនទន្សាយ ! កុំតែវែងហួស .. 😀
អរគុណ កូនទន្សាយ ច្រើនៗ !
នឹងហើយកុំអៅយតែហួស… 😀
សូមអោយបានសុខសប្បាយ! កូនទន្សាយសូមលាសិនហើយ! បន្តដំនើរទៅមុខទៀតសិន…
.
bye bye ! សូមកូនទន្សាយគ៏បានសុខសប្បាយដែរ 😀
តែកុំទៅយូរពេក ។
.
អត់ទៅយូរទេ ឧស្សាហ៍មកអើតទេកុំភ័យ
សួស្តី!សុខសប្បាយទេ?ឥលូវAchhariaដូចជាស្ងាត់ រវល់ឬ?
មែនហើយខ្ញុំរវល់បន្តិច គឺកំពុងសាកល្បងធ្វើរូបអោយបានប្លែកៗ។
គឺអោយបានប្លែកទាំងរូប ប្លែកទាំងភ្នែក កូនទន្សាយ ផងដែរ 😀
បានរូបថ្មីទៀតហើយ ពិតជាអស្ចារ្យមែន!
ពេលវេលាជាមាសប្រាក់ ?ពេលវេលាមានតម្លៃប៉ុណ្ណា ?
តែការចំណាយពេលរបស់កូនទន្សាយមកលេងប្លកខ្ញុំ យ៉ាងហោចណាស់ក៏បាន
ឃើញរូបសំរាប់បណ្តែតនិងបង្ហើរអារម្មណ៍នេះមួយដែរ ។
អរគុណ កូនទន្សាយ បានឧស្សាហ៍មកកំដរខ្ញុំមិនអោយស្ងាត់ជ្រងំពេក ។
បណ្តែតអារម្មណ៍មើលរូបមួយនេះហាក់ដូចជាធ្វើអោយនឹកស្រុកដល់ហើយ!
អ្នកមានប្រពន្ធនិងកូន គេច្រើននិយាយថា នឹកកូនរក(តែ)ម៉ែ !
ចុះចំណែកកូនទន្សាយវិញ នឹកស្រុករកនរណាដែរ ?
ស្មៅខ្ចីៗលាស់ថ្មីស្រុកខ្មែរ ប្រហែលទន្សាយធំៗវ័ធខ្ទេចខ្ទីមុន
អស់គ្មានសល់មួយសរសៃ់ណាទេ :D។
ថ្ងៃនេះសុំដើររុករានរកស្មៅខ្ចីញ៉ាំលេងសិន! 😀
សូមអញ្ជើញតាមសប្បាយៗចុះណាកូនទន្សាយ
បើច្រឡំផ្លូវឆាប់វិលមកកន្លែងដើមវិញ !
មិនអីទេ ទន្សាយមួយនេះមិនងាយច្រលំផ្លូវទេ! តែបើច្រលំហើយផ្លូវបកក្រោយក៏
លែងចំនាំដែរ។ បើច្រលំ សុខចិត្តដេកញ៉ាំស្មៅខ្ចីនៅទីនេះហើយ។
គឺនឹកម៉ាក់ប៉ានឹងណា!
កូនទន្សាយពិតជាកូនកត្តញ្ញូមែន ! ស្មានតែនឹកស្រុករកតែស្មៅខ្ចីៗ ! សូម
កុសលផលបុណ្យនិងអំពើល្អដែលកូនទន្សាយបានធ្វើ តាមជួយថែររក្សា
ផ្តល់សេចក្តីសុខសេចក្តីចំរើននិងសុវត្ថិភាពដល់កូនទន្សាយគ្រប់ពេលវាលា។
អរគុណ កូនទន្សាយ ជាថ្មីម្តងហើយម្តងទៀតដែលឆ្លៀយមកលេងខ្ញុំបានញឹក
ញាប់ ។
សាធុ សាធុ! សូមអោយបងបានសេចក្តីសុខសប្បាយដូចគ្នា។
ឆាប់ទទួលយកពរជ័យទុករៀងៗខ្លួនទៅ រវល់តែហុចទៅហុចមក
បញ្ជូនទៅបញ្ជូមមក វានឹងនៅតែលើអាកាសផ្លោតទៅផ្លោតមក
ដូចបាល់វ៉ូឡីដែលគេវាយទៅវាយមកដែរ ហិ៎!ៗ! 😀
អរគុណ កូនអន្សាយច្រើន !
😀 😀 😀 អត់បានទទួលអីបន្តិច!
ខ្ញុំចង់និយាយពីការសរសេរជួយបន់ស្រន់បែរបន់ជូនពរគ្នាទៅវិញទៅមកហ្នឹងណា។
ក្រៅពីសេចក្តីសុខនិងសប្បាយហើយ តើកូនទន្សាយគិតថានៅខ្វះអីទៀតទេ
សំរាប់មនុស្សម្នាក់ៗ ?
hmmm…..ខ្ញុំគិតថានៅខ្វះពេលវេលា…អោយតែមានពេលវេលាគ្រប់គ្រាន់ហើយ
អីផ្សេងចាំរកតាមក្រោយ! ចុះបងវិញ?
.
ខ្ញុំគិតថា ធម្មជាតិបានចែកពេលវេលាអោយមនុស្សយើងម្នាក់ៗស្មើៗគ្នាហើយ
គ្រាន់តែភាកច្រើនរាប់ទាំងខ្ញុំមួយដែរមិនពូកែចាត់ចែងប្រើប្រាសពេលវេលាអស់
នោះអោយបានសមសួនតាមកាលៈទេសៈប៉ុណ្ណោះ ។ ឧទាហរណ៍ពេលត្រូវប្រឹង
ប្រែងរៀនសូធ្យបែរជាទៅដើរលេងសប្បាយប៉ោឡែ ពេលប្រឹងរកស៊ីប្រកបកិច្ច
ការងារ បែរទៅជាដើរលេងល្បែងស្រីស្រាជាដើម…តែរឿងអស់នេះសាម៉ីខ្លួនកំរ
បានមើលឃើញដោយខ្លូនអែងណាស់ រឺក៏កន្លងហួសជ្រុលជ្រួសហួសពេល
ខុសពេលវេលាអស់ហើយទើបដឹងភ្ញាក់រលឹកនិងនឹកស្ដាយក្រោយ ។ ប៉ុន្តែ
ការចេះលែលកប្រើប្រាសពេលវេលាបានត្រឹមត្រូវក៏មិនប្រាកដថាធ្វើអ្វីរកអ្វី
អោយបានទៀងតែបានសេចក្តីសុខនិងសប្បាយនេះដែរ ! ដូច្នះ ខ្ញុំគិតថា
សេចក្តីសុខនិងសប្បាយនេះ មិនចាំបាច់ទាក់ទងនឹងការមានពេលវេលា
គ្រប់គ្រាន់ទេ គឺអាស្រ័យចំបងនៅលើទំហំនៃការកំណត់សេចក្តីសុខនិងសប្បាយ
នោះទៅវិញទេ ។ អ្នកខ្លះគេអាចថាគេមានសេចក្តីសុខសប្បាយបាន ត្រឹមមាន
ទ្រព្យធនល្មមសមរស់បានស្រួល មានកូនចៅបានសុខជួបជុំគ្នាប៉ុណ្ណោះ អែអ្នក
ខ្លះមានលុយរាប់សិប រាប់រយលានដុល្លាវិឡាធំស្កឹមស្កៃតែទឹកភ្នែករហាម ក្នុងចិត្ត
ដិតដាមដោយទុក្ខកង្វល់គ្មានថ្ងៃល្ហែក៏មាន ។ តែខ្ញុំក៏មិនព្រមជឿដែរទេថា មាន
អ្នកក្រដល់ថ្នាក់បាយតែជាមួយអំបិលរួចប្រកាសអួតថាខ្ឡួនបានសុខនិងសប្បាយ
នោះ ។ សង្ឃឹមថា ទន្សាយតូច មិនប្រកាន់នឹងខ្ញុំត្រង់ដែលយើងមានទស្សនៈ
ខុសគ្នាត្រង់នេះបន្តិច ដែលខ្ញុំបានចាត់ទុកថាគ្រាន់តែជាការបង្ហាញទស្សនៈ
គ្នាទៅវិញទៅមកបានជាការផ្គូផ្គងគ្នានិងច្បិចយកចំណុចល្អពីគ្នាទៅវិញទៅមក
ប៉ុណ្ណោះបើសិនជាមាន ។ អូ៎!វែងណាស់ហើយ ឃាត់ខ្ញុំផងណាលើកក្រោយ។
អរគុណ !
.
.
សូស្តី
សួស្ដី Ratana !
តុក តុក, សុំចូលផងបងអ៊ើយ! យាយចឹងចូលមកភូមិនេះយូហើយ ដូចជាមិនដែលបានចូលផ្ទះបង! រីករាយដែលបានស្គាល់បង!
.
ក៏រីករាយដែលបានស្គាល់ ក្មេងស្រែ ដែរ ។ សូមអធ្យាស្រ័យផង
ចំពោះការតបដ៏យឺតយ៉ាវនេះ ។ វិចាររបស់ ក្មេងស្រែ មិនដឹងយ៉ាងណា
ទេ ឃើញសុទ្ធតែនៅកកគាំងជា ស្ប៉ាម ទាំងអស់ ដែលខ្ញុំត្រូវចុចយល់
ព្រមសិន ។ អរគុណណាស់ដែលបានចូលលេងដល់ប្លកខ្ញុំ ។
តុក! តុក! មានមនុស្សនៅទេ? សុំចូលលេងផង!!!
តុក! តុក! ម្ចាស់ផ្ទះនៅឯណា? សុំនិយាយថា សួស្តី!!!
តុក! តុក! ម្ចាស់ផ្ទះដឹងទេ? ខ្ញុំចង់និយាយថា រីករាយដែលបានស្គាល់!!!
.
ជំរាបសួរ និង សូមស្វាគមន៍ !
អរគុណ ផ្កាយដុះកន្ទុយ ច្រើនដែលបានចូលលេងដល់ប្លកខ្ញុំនេះ
ហើយខ្ញុំក៏សប្បាយរីករាយដែរដែលបានស្គាល់ ។
មកលើកក្រោយមិនបាច់គោះទ្វារទេ ចូលប្លុកៗតែម្តងមក
គ្មានរបស់អ្វីសំខាន់បារម្ភខ្លាចបាត់ទេ 😛 ។
អរគុណ !
.
សួរស្ដី! រីករាយដែលបានស្គាល់!
សូមជួយណែនាំផង ព្រោះខ្ញុំទើបតែបង្កើតប្លក់នេះ ហើយដូចជារញ៉េរញ៉ៃតិច! 😀
សួស្ដី !
បាទ រីករាយណាស់ដែលយើងបានស្គាល់គ្នាទីនេះ
និងសូមអរគុណផងដែរដែលបានចាប់អារម្មណ៍មកលើប្លក់ខ្ញុំនេះ
🙂
សុំស្គាល់ផងបង!
រីករាយណាស់បានស្គាល់គ្នាជាមួយអេណា៨៨
ខ្ញុំលួចស្គាល់អេណាយូរហើយ ! 🙂
មានលួចស្គាល់ទៀត ចុះម៉េចក៏មិនហៅញ៉ុមផង?
ហៅម៉េចកើត ទំរាំតែរកផ្លូវចូលបានឡើងបែកញើស
បើភ្ញៀវរោមអោយជិតឈឹង ហើយណែនអោយប៉ែសទៀត 🙂
ផ្ទះអេណា៨៨សំបូរអ្នកចូលលេងដល់ហើយ សង្ស័យតែមាន
ដាំប្រទាលទំពក់ ឬប្រទាលអង្គរជុំទេមើលទៅ ។
ម៉ោមួយទៀតហើយ បើញ៉ុមចេះមានប្រទាលហៅចឹងញ៉ុមឈប់ធ្វើការហើយ ឲ្យប្រទាលហៅលុយម៉ោឲ្យចាយវិញម្តង!
និយាយលេងទេ កុំអន់ចិត្តអីណាអេណាណា៨៨ !
តាមពិតគឺអេណាណាមានប្រជាប្រិយភាពទេ ដែលនាំ
អោយមានភ្ញៀវចូលលេងច្រើននោះ គឺមិនមែនមកពី
ប្រទាលប្រទាក់ប្រទាញអីទេ ។ សូមសរសើរនិងជួយ
អបអរ។ ខ្ញុំនឹងលូចរៀនក្បួនតាម ដឹងកើតមិនកើតទេ 🙂
មានអន់ចិត្តឯណាគ្រាន់តែឆ្ងល់តាស.មិនបាច់លួចរៀនក្បួនអីទេ ម៉ាសាវឹងម៉ោងប្រាប់ហើយ ហិហិ
មានពាក្យថ្មីៗ ម៉ាសាវឹងម៉ោង ម៉ាសាវឹងង៉ៃ ម៉ាសាវ៉ង់យប់ ទៀត !
អោយតាប្រាប់ ម៉ាសាវឺងយប់ក៏មិនអីយេ ។
អរគុណ រៀនបានម៉ាម៉ាត់ហើយ 🙂
Dear, Achharia!
How are you ?
I hav seen your website, it is so good and now I had make new doman on WordPress.com, but I want to prepare my website look like so good like you, but I don’t know how can I do?
Could you help me?
I want to make new menue on my website.
How can I change.
I wait hearing good news from you.
Good luck!!!!
From me Seyhak…….
Dear naryseyhak,
I’m ok . Thanks for visiting my blog .
And you ? How are you doing ?
To make new menus on your blog in this wordpress community
it depends on which theme you choose . The theme of my blog here
is Regulus, which accepts only one menu . The above look-like menu
in my blog here are the page name I created and let them appear on
top, not on the right side . To make a new page , you just go to the
Dashboard then click on the menu Pages and choose Add New.
Or you can create the only one menu and add the page names into
the menu . I think it would be similar way to do it with other theme
like yours . Hope you understand and can do it successfully.
Good luck !
Thank you so much Achharia for your good idea.
I will try to do it and understand by myself. If I have some more questions,
I hope you can help me.
oh! excuse me, Achharia where is your hometown?
and nowadays where are you?
For me, my hometown is Siem Reap and nowadays I live in Siem Reap too.
See you later . Now I must continue my work!!!!
Have nice day!!!
New year will come soon.
Good luck to you and your family for ever !!!!!!!
.
It’s OK .
You can ask me more and I’ll try to help you as much as I can .
My hometown is Battambang and nowadays I live in CH .
Good luck to you and your family too .
MERRY CHRISTMAS !!!
.
Dear,Achharia! How can I do if I want to make calendar on my site? Do we write code or we change somewhere? and one more, how can I do if I want my site to Khmer language? Do we use KhmerUnicode or change somewhere?
Thanks!!!
.
Dear Naryseyhak,
There are two ways to have calandar implemented in our blog here,
either we embed any calandar widget from other website or get the
one of this wordpress network.
– On the dashboard, go to the menu Appearance and choose Widgets then just drag the Calandar widget and drop it into
the Sidebar area on the right side , where the calandar should appear.
– To have the User Interface of your blog in Khmer language,
just write the page names , the title of all widgets in the Sidebar
area in Khmer Unicode .
For Khmer Interface in the Dashboard , go to Dashboard then
Users and choose Personal Settings . In the dropdown menu of
the Personal options Interface language, select km-ភាសាខ្មែរ .
Hope you finish your blog decoration soon
and your blog will be one of the best here .
Thanks !
.
Thank you, Achharia!
Good Luck!
Never mind ! It’s OK !
And the same to you,
GOOD LUCK !
ចុមយក្ស! ទើបតែរកផ្ទះចៅឆាយ៉ាឃើញ ! ហើយយ៉ាងម៉េចយ៉ាងម៉ា
ហើយហ្នឹង? សុខសប្បាយជាទេ បែកគ្នាយូរហើយ! នៅចង់ជិះស៊ីក្លូ
ទៀតដែរទេ?
tacyclo !

ខ្ញុំសាយសាបុកទេ អរគុណបានឈៀងស៊ីក្លូមកលេង ។
អត់ឃើញអាប់ដេតប្លកយូរហើយរវល់ទៅណាមកណី ?
សំបូរម៉ូយដូចមុនទេ ?
បាត់គ្រូសូត្រគ្រូសង្គ្រាជ កូនជ្រូកកូនផ្សោត…ទៅណាអស់ ! 🙂
ហាហាហហា ដល់ក រូបនេះ ! សូមយកទៅដាក់ក្នុងប្លុកសិន អរគុណ
ច្រើន ហើយ…..
ហេសហេ៎ ត៊ោស៊ីខ្លា ! បើបានម៉ូយសក់ទង់ដែងបែបហ្នឹង

ធាក់ឆ្វែលឆ្វង់ ផ្លូវកាត់ផ្លូវត្រង់ទៅជាផ្លូវវាងអស់ហើយមើលទៅ 🙂
មែនហើយបើមានពេល ឆ្លៀតអាប់ដេតប្លកវិញខ្លះទៅ !
…ឃើញយ៉ាងណាក៏ដោយ អ្នកនៅពីលើមិនប្រាកដថាជាអ្នកឈ្នះទេ !
ល្បែងឈ្នះៗ គឺឈ្នះទាំងពីរនាក់ ទាំងអ្នកនៅពីលើទាំងអ្នកនៅក្រោម !
រូបហ្នឹងជារូបកូនជ្រូក ប្រធានសមាគមស្រីម៉ាប់ៗ សំបូរសាច់ ហ្នឹងណា !!!!
ចៅឯងនៅចាំអត់? ហើយអ្នកនៅពីខាងក្រោមហ្នឹងជា លោកគ្រូសូត្រឆ្វេង
ដ៏ធំគ្រមាំងៗរបស់យើង 🙂
តាំងពីខ្ញុំមកសង់ផ្ទះនៅវើដប្រែស្សនេះ មិនដែលបានជួបនិយាយ
គ្នាលេងបានមួយម៉ាត់ទេ ពួកគេទៅណាអស់ហើយ ? តាស៊ីក្លូ
សព្វង៉ៃសុខសប្បាយជាទេ? ទៅដល់ណាមកណីហើយ? លឺថា
ចុងក្រោយនេះមានសង្សារអាគាំងហ្នឹង នាងមុខតែដល់ករាល់រាត្រី
ហើយមើលទៅ! 🙂 ប៉ុន្តែអោយតែមានចិត្តធ្ងន់ចេះទប់ ចេះទ្រាំ
ចេះលេប ទោះដល់កយ៉ាងណាក៏មិនអីដែរ មែនទេ ? ហិហិ 🙂
សួស្តី achharia !
គេហទំព័រគេទំនើបណាស់តើនៀក! 😀
សួស្ដី ខ្មែរ ចំណាន !
អរគុណ ចំណាន ច្រើនបានមកចូលលេងដល់ប្លកខ្ញុំដែរ ។
ទំនេរចេះតែរកនឹកធ្វើនេះធ្វើនោះអោយតែបានអ៊ូអែអ៊ូអរនឹង
គេម្ដងៗទៅ ។ គ្មានអ្វីជាដុំកំភូននៅឡើយទេ កំពុងតែរកនឹក
ធ្វើអ្វីមួយអោយបានប្រយោជន៍ដល់ខ្មែរផងដែរ 🙂
សួស្ដី! ខ្ញុំ ក្រេហ្ស៊ី!! សុំទោស ខ្ញុំប្រញាប់! ចង់ចូលមើលអាប្រកាសស្អី Miss Thailand នោះវិញ ព្រោះអីស្ដាប់ទៅ ដូចត្រូវចិត្តណាស់។ ដើររកបួនដប់ថ្ងៃហើយទើបជួប។ ជម្រាបលា! ទៅសិនហើយ!
សួស្ដី ក្រេហ្ស៊ី ! ឆាប់ទៅមើលទៅ កុំអោយយរំលងភ្នែកបាន ។
កុំភ្លេចងូតទឹកងូតផុកអោយស្អាតបាតសិនផងមុននឹងមើល 🙂
មើលរូបខាងលើគេបំផុត ឃើញមានរូបត្រីវិស័យ ដូចជានឹកដល់ កាលពេលខ្ញុំនៅក្នុងព្រៃ ។ មានតែត្រីវិស័យហ្នឹងឯង (ដូចគ្នាផស់ខ្ញុំ)ដែលវាជួយប្រាប់ទិសខ្ញុំគ្រប់ពេលវេលា ។ ខ្ញុំធ្លាប់ជាអ្នកនាំទ័ព ជាអ្នកធ្វើ ផ្លូវ ជាអ្នកដើររុកព្រៃ រនាមដូចសំ ដូចជាស្រុកកំណើតខ្ញុំទៅហើយ ។ នៅពេលចុងក្រោយ មុននឹងចេញពីព្រៃ ប្រហែលមួយអាទិត្យ មានមិត្ត កងមជ្ឈឹម ដែលមិនដែលស្គាល់ តែត្រូវជាមិត្តភគ្រមេខ្ញុំ បានខ្ចីវា ទៅរក ផ្លុកដំរី ក៏យកទៅបាត់ មិនដែលបានយកមកឱ្យវិញទេ តែមកឃើញនៅ ទីនេះទៅវិញ ចំឡែកដែរ!
លើកក្រោយត្រូវការត្រីវិស័យបើរកមិនបាន
យកតែកូនម្ជុលមួយមកដាក់អោយនៅឌូតជាមួយមេដែក
មួយស្របក់ ពេលម្ជុលមានជាតិមេដែកជាប់ហើយយក
អំបោះមួយសរសៃមកចងនៅត្រង់ពាក់កណ្ដាលម្ជុលដើម្បី
អោយវានៅយោលលើខ្សែដេកស្មើរួចកាន់ចុងម្ខាងអំបោះអោយ
ម្ចុលវាវិលមួយភ្លែត ។ ពេលវានៅនឹង ចុងវានឹងចង្អុលទៅតែទិស
ខាងជើងនិងត្បូងដូចត្រីវិស័យដែរ ។ បើនៅពេលយប់មេឃ
ស្រឡះគេចំណាំផ្កាយក្រពើដែលនៅតែទិសខាងជើងដែរ ។
ធ្វើមេទ័ព ដូចក្នុងរឿងសាមកុក ត្រូវដឹងពីទិសដំបន់និងអាកាស
ធាតុរាំងភ្លៀងផងដែរបានបាន ។
អត់ទោស! ខ្ញុំឃើញតំណភ្ជាប់ទៅបកប្រែវើដប្រែសស៍ ខ្ញុំចង់សាកល្បងបកប្រែ ប៉ុន្តែខ្ញុំមិនចេះកូដអីទេ ។ ដូច្នេះខ្ញុំចង់សួរថា តើមានអ្នកកែសម្រួលដែរទេ? ហើយបើច្រឡំលុបកូតណាមួយតើអាចបង្កការខូចខាតណាមួយដល់វើដប្រែសស៍ដែរឬទេ?
សូមអរគុណ!
ជាសមាជិកវើដប្រែសនេះ ធម្មតាអាចសរសេរបកដាក់
នៅទីនោះបាន។ ទាល់តែអ្នកអភិបាលទើបអាចសំរេចយក
មួយណាជាការ ។ ចង់លប់កូដណាមួយក៏បានដែរ វានឹង
នៅតែដដែលទេ ព្រោះយើងគ្មានសិទ្ធិជាអភិបាលដែលអាច
លុបកែកុនបាន ។ លុបសាកមើលទៅមិនអីទេ តែខ្ញុំគិតថាបើ
ប្រែគ្មានអែកភាពគ្នា គ្មាននរណាគេយកជាការផង ម្ដងម្នាក់ថា
នេះ ម្ដងម្នាក់ថានោះ ចេះតែរៀងៗខ្លូន រៀងៗក្រុមគូកនអែង
ហៃអើតែគ្នាអែង ជួនប៉ះទង្គិចសំដីគ្នាផង ខ្មែរខ្វះពាក្យផង មិនដឹង
ទៅភ្លឺអែណាទេទំរាំប្រែបានកម្មវិធីមួយៗ ។ ប្រែជាមួយខ្ញុំទីនេះ
តែពីរបីម៉ាត់សាកមើល update , website, internet , profile
ប្រែជាខ្មែរថាម៉េច ? (ពន្យល់ប្រាប់ផង )
I appreciate the insightful post. Thanks.
How can you use a custom blog design if you are using ftp publishing for your blogger blog?. . How do I install the design?.
I do not even know how I ended up here, but I thought this post was good. I do not know who you are but certainly you’re going to a famous blogger if you aren’t already 😉 Cheers!
You should take part in a contest for one of the best blogs on the web. I will recommend this web site!
I wish to express appreciation to the writer for this wonderful post.
It’s really a cool and helpful piece of info. I am glad that you shared this helpful information with us. Please keep us up to date like this. Thanks for sharing.
This is very fascinating, You’re an excessively skilled blogger. I’ve joined your rss feed and look ahead to looking for more of your magnificent post. Also, I have shared your website in my social networks!
I am extremely impressed with your writing skills and also with the layout on your weblog.
Is this a paid theme or did you customize it yourself?
Either way keep up the excellent quality writing, it’s rare to see a great blog like this one nowadays..
Best Regards Cassetta
whoah this weblog is fantastic i really like studying your posts. Stay up the good work! You understand, a lot of persons are hunting round for this info, you can aid them greatly.
Content like this should be recognized by literary committees. I think you should win an award for how well you laid this information on the table and kept it really engaging. I love your work.
ត្រេកអរណាស់ដែលបានស្គាល់លោករស់នៅទីក្រុង Zurich… ខ្ញុំមានបងប្អូននៅទីនោះច្រើនដែរ និងធ្លាប់បានទៅលេងស្វីសញឹកញាប់ផងដែរ… ហើយតាមគំរោង ក្នុងខែ ៧ ឆ្នាំនេះ ខ្ញុំនឹងលេងម្តងទៀត ហើយចង់នាំគ្នាបង្ហួសទៅលេងដល់អេស្បាញផង…
ក៏រីករាយណាស់ដែរដែលបានស្គាល់លោកតាមរយៈអនឡាញនេះ ។
ខ្ញុំជាជនសមញ្ញម្នាក់ មានជីវភាពរស់នៅក៏បែបសមញ្ញៗមានចរឺត
មិនចង់យកមុខយកមាត់ ចេញមុខចេញមាត់ក្នុងសង្គមក្នុងហ្វូង
មនុស្សមនាទេ ចូលចិត្តនៅស្ងប់ស្ងាត់ ពុំសូវមានអោកាសបានជួប
ប្រាស្រ័យទាក់ទងជាមួយខ្មែរយើងនៅទីនោះទេ ។ នារដូវក្តៅនេះ
ខ្ញុំគ្មានគំរោងទៅវ៉ាកងនៅស្រុកក្រៅទេ ពេលលោកបានទៅខែ៧
ខាងមុខនេះ បើមានពេលនិងអោកាសសូមអោយដំណឹងខ្ញុំផង
សង្ឃឺមថាយើងនឹងបានជួបគ្នាផ្ទាល់ខ្លូនមិនខាន ។ អីឡូវនេះខែ២
កំពុងត្រជាក់ខ្លាំងជាងរាល់ឆ្នាំ គឺត្រជាក់ដល់ក្រោមសូន្យអង្សារ
ពី-៧°Cទៅ-១២°C ទឹកកកមិនច្រើនទេតែត្រជាក់ខ្លាំងតែម្ដង ។
អរគុណ !
សួស្តី បង !
សួស្ដីប្អូន ព្រឹក្សា !
រីករាយណាស់ បានស្គាល់គ្នាទីនេះ 😀
សួស្តីបង !
😀
រីករាយនួវការស្វាគមន៍របស់អ្នក !
– 😀 –