jump to navigation

អក្សរខ្មែរយូនីកូដ និង QR-CODE 10/03/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, ព៌តមានវិទ្យា, សាកល្បងប្រាជ្ញា.
Tags: , , ,
26 comments
 
អក្សរខ្មែរយូនីកូដ និង QR-CODE
 
អក្សរខ្មែរយូនីកូដក៏អាចដាក់បានក្នុង QR-CODE និងអោយអានបានវិញដែរ
តែមិនបានរហ័សតែម្ដងដូចគេអែងទេ…តើគេអានវាបានដោយរបៀបណា ?
 

 
ចង់ដឹងសិនថាអ្វីជា QR-Code អ្ហេ៎ ?
 
គឺអារូបបួនជ្រុងស្មើមានតែព៌ណសខ្មៅដូចខាងលើបន្ទាប់នេះហើយ ។
QR-CODE ជាពាក្យកាត់មកពី Quick Response Code ,
Quick Response បានសេចក្តីថាការឆ្លើយតបយ៉ាងរហ័ស, ជាសញ្ញា
កូដរាងបួនជ្រុងស្មើមានផ្ទៃព៌ណសនិងខ្មៅដែលអោយគេអានរឺស្កែនចេញ
យកព៌តមានបានយ៉ាងឆាប់រហ័ស ។ ខុសពី Barcodes ដែលគេធ្លាប់ឃើញ
ស្គាល់មុនៗមកហើយថាមានតែគំនូសក្រាស់ស្ដើងត្រង់ៗស្របៗគ្នានោះ
QR-Codes នេះមានវិមាឌ២(2dimensions)និងអាចអោយគេកំណត់ដាក់
បានព៌តមានច្រើនជាង ។ តាមធម្មតា QR-Codes អាចអោយគេថតចំលង
យកបានតាមទូរស័ព្ទដៃជំនាន់ថ្មី(Smartphone,iPhone) រួចយកទៅអាន
រឺស្កែនពន្លាត(decode)យកព៌តមានរឺចាប់សេចក្តីបានតាមរយៈកូនកម្មវិធីអនុវត្ត
(Application Program រឺហៅកាត់ៗថា App)ដែលសំរាប់អានវាបាន។
 
 
ចង់ស្កែនអាន QR-Code អ្ហេ៎ ?
 
ចំពោះiPhone មានកម្មវិធីអនុវត្ត(App)មួយឈ្មោះQuick Scan, អាចយកវានៅ​
App Store បានមិនបាច់ទិញ, អាចសំរាប់ស្កែនអានបានតែQR-Codes​នេះ។
Quick Scan Proជាកម្មវីធីអនុវត្តដែលអាចស្កែនអានទាំងQR-codes,Barcodes
និងទាំងកូដជាលេខបារាំង(ឡាតាំង)ធម្មតាបាន តែត្រូវទិញនៅអ៊ែពស្តរ រឺក៏មិនបាច់
បង់លុយទិញក៏បាន បើគេបានធ្វើហ្ជែលប្រេករួចហើយ ។ នៅមានកម្មវិធីអនុវ.ច្រើន
ទៀតសំរាប់ស្កែនអានបានទាំងQR-CodesនិងទាំងBarcodes ដែលអាចយកបានហ្វ្រ៊ីៗ
ពីអ៊ែពស្តរ ដោយសរសេរពាក្យរកកម្មវិធីអស់នោះថា qr code scanner មានដូចជា
MOBILETAG,​ i.nigma, Qrafter … ជាដើម ។
 
 
ចង់បង្កើត QR-Code អ្ហេ៎ ?
 
នៅលើវេបសៃថ៍ KAYWA អាចអោយយើងបង្កើត QR-Codes នេះបាន
សរសេរដាក់បានទាំងអក្សរខ្មែរយូនីកូដផងដែរ(ចំនួនតួអក្សរដាក់បានតែ២៥០តួ)។
 

 
គេក៏អាចធ្វើ QR-Code នៅលើ iPhone បានដែរជាមួយកម្មវិធី QR Creator តែ
វាមិនអាចបង្កើត QR-Code បានល្អល្មមអោយស្កែនអាន(DECODE)បានវិញទេចំពោះ
សំណេរណាដែលមានតួអក្សរខ្មែរយូនីកូដនៅជាមួយក្នុងកូដនោះ…យ៉ាប់​! 😉
 
 
ស្កែន QR-Code ដែលមានអក្សរខ្មែរយូនីកូដចេញបានតែរាងបួនជ្រុងៗ អ្ហេ៎ ?
មើលម៉េចបានបាន​ ?

 
ជាមួយ iPhone 4s នៅក្នុងហាងកម្មវិធីអនុវត្តរឺអ៊ែបស្តរនោះ គេអាចយកបាន
ហ្វ្រីៗគឺមិនបាច់ទិញនូវកម្មវិធីច្រើន តែដែលចាំបាច់សំរាប់មើលទំព័ររឺវេបសៃថ៍ជា
ភាសាខ្មែរយើងគឺ iPK Browser រឺ Browser KH និងសំរាប់សរសេរអក្សរខ្មែរ
យូនីកូដបានឆ្លាស់គ្នានឹងអង់គ្លេសគឺ KeyboardFree ។ ដូចបានរៀបរាបខាងលើ
ហើយដែរ ក៏មានកម្មវិធីហ្វ្រ៊ីសំរាប់ស្កែនរឺអាន QR-Code ដែរគឺ Quick Scan។
នៅពេលដែលសាកល្បងជាលើកដំបូង ធ្វើអោយខ្ញុំស្រងាកចិត្តអស់មួយចំហៀងពោះ
ព្រោះក្រោយពីការស្កែន ត្រង់ណាមានអក្សរខ្មែរយូនីកូដស្រាប់តែវាចេញតែរូបរាង
បួនៗជ្រុងដូចឃើញវានៅលើកំព្យូទ័រដែលមិនបានអ៊ិនស្តាល់ខ្មែរយូនីកូដដាក់ដែរ ។
ប៉ុន្តែ ល្អឡើងវិញ ! នៅខាងក្រោមនោះមានគេដាក់អោយជ្រើសរើសពីររបៀបគឺ
រឺមួយផ្ញើព៌តមាននោះទៅអោយគ្នាតាមអ៊ីមែល រឺមួយចំលង(copy)វាហើយយកទៅ
ផ្ទេរ(past)ដាក់នៅតាមលានសរសេរណាមួយ…នៅលើអាយហ្វូនណាដែលមាន
កម្មវីធីអនុ. KeyboardFree ពេលដែលយកវាទៅផ្ទេរដាក់ក្នុងលានរឺផ្ទែសំរាប់សរសេរ
វានោះ អក្សរខ្មែរយូនីកូដនឹងចេញជារូបរាងអាចអានបានធម្មតា…នៅលើអ៊ីមែលវិញ ក៏អក្សរខ្មែរយូនីកូដចេញជារូបរាងអាចអោយគេអានបានដូចធម្មតាដែរអោយតែកំព្យូទ័រ
មានអ៊ិនស្តាល់ខ្មែរយូនីកូដហើយដែរ ។ ខាងក្រោមនេះជាព៌តមានដែលខ្ញុំសាកល្បង
សរសេរចូលនិងស្កែនចេញពីរូប QR-Code ខាងលើនោះរួចផ្ញើជាអ៊ីមែលសាកមើល
គឺឃើញចេញអក្សរខ្មែរយូនីកូដដូចរូបខាងក្រោមនេះ
 

 
(តែបើបើកអ៊ីមែលលើអាយហ្វូន ក៏នៅតែឃើញអារាងបួនៗជ្រុងហ្នឹងដដែល 😉
ទាល់តែចំលងវាយកទៅផ្ទេរដាក់មើលក្នុងលានសំណេររបស់ KeyboardFree
ទើបឃើញចេញមកជាតួអក្សរខ្មែរយូនីកូដវិញបាន …ល្អឡើងវិញ 😆 )

 
ដូច្នេះ តាមបទពិសោធរបស់ខ្ញុំជាមួយ iPhone4s នេះ អក្សរខ្មែរយូនីកូដក៏គេអាច
ស្កែនចេញបានពីQR-Codeនេះដែរ តែត្រង់ថាចំលើយតបរហ័សអោយមើលឃើញ
ជាអក្សរខ្មែរយូនីកូដបានភា្លមៗនោះ មិនដូចគេថា QUICK RESPONSE នោះទេ
ព្រោះត្រូវផ្ញើជាអ៊ីមែល រឺចំលងហើយផ្ទេរបន្តដូចបានរៀបរាប់ត្រួសៗខាងលើ ។
 
សូមអរគុណទុកជាមុន និងរីករាយស្វាគមន៍ជានិច្ចចំពោះអស់លោកអ្នក អ្នកភូមិផង
របងជាមួយក្នុងសហគមន៍វេបវើដប្រែស្សនេះដែរ ដែលនឹងចែករំលែកចំណេះដឹង
ផ្សេងណា របៀបធ្វើណាបានលឿននិងប្រសើរជាងនេះសំរាប់យើងជាអ្នកប្រើប្រាស
អក្សរខ្មែរយូនីកូដនេះទាំងអស់គ្នា 😀
 
 


 

ចយដឹកអឺយ ! 11/02/2012

Posted by achharia in កំសាន្តកំប្លែង, ទស្សនវិជ្ជា, វីឌីអូ, សាកល្បងប្រាជ្ញា.
Tags: , ,
55 comments

 

NO COMMENT !

 

 
( ស្រៀវតែដល់ពួកវាធំៗ ពេលរៀបការជាខ្មែរនឹងលឺសូរដូចខាងក្រោមនេះទេ ៖
…បានសុខសិរីហ្ជ័យមែនហ៎ង ? មែ…….ន !!!
…បានអីជាបន្ទាល់ ? ហ៊ោ​ អុងហូ………ៗ !!! )
 
 

Hahaha…OH…GOD…hhhhaaa Oh…how to do it !! hihihaha..AH..AH….


(អាចសាកល្បងស្ដាប់ដោយចុចអោយវាលេងដំណាលគ្នា លឺច្រៀងផងសំណើចផង
លាយគ្នាក៏ពិរោះម្យ៉ាងដែរ)

 
 


ការពិតប្រាំមួយយ៉ាង ! 09/07/2011

Posted by achharia in កំសាន្តកំប្លែង, នយោបាយនិងនយោបោក, សាកល្បងប្រាជ្ញា.
12 comments

 

ការពិតប្រាំមួយយ៉ាង
 
ទី១-លោកអ្នកមិនអាចលៀនអណ្ដាតមកក្រៅផង សម្លឺងមើលពិដានផង
ក្នុងពេលតែមួយបានទេ។ សូមកុំចង់សាក ថាមិនអាចគឺមិនអាចហើយ!
ការពិតទី២-? ? ? ទី៣-? ? ? ទី៤-? ? ? ទី៥-? ? ? និងទី៦-? ? ?
សូមចុចលើរូបខាងក្រោមនេះដើម្បីស្វែងរកការពិតបន្ថែមទៀត ។


-រួចហើយ អាចសរសេរការពិតដែលអ្នកបានដឹង
ប្រាប់គ្នាផង! នេះជាលំហាត់មួយដែលខ្ញុំរកឃើញ
នៅខាងFaceBook សំរាប់ផ្ទៀងផ្ទាត់ភាពប្រាកដ
ក្នុងខ្លូនផង កុំអោយគ្រាន់តែលឺអ្វីៗឆាប់ជឿ ឆាប់
ភ័យតក់ស្លុត ឆាប់ផ្អើល បាត់បង់ស្មារតីរឹងមាំនិងជំនឿទុកចិត្តលើខ្លូនអែង
បំពានលើចំណេះដឹងនិងបទពិសោធដែលខ្លួនធ្លាប់មាននិងធ្លាប់ដឹងច្បាស់
លាស់រួចមកហើយផង ។